Advertisement

ចំណេះដឹង

គន្លឹះ​ជោគជ័យ​ក្នុង​អាជីវកម្ម ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​បញ្ហា​សង្គម ព្រមទាំង​គំនិត​ល្អៗ​ពី​ធុរជន សហគ្រិន និង​មនុស្ស​សំខាន់ៗ ដែល​លោក​អ្នក​អាច​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បាន។

ការប្រែប្រួល​បរិបទ​ការងារ​សាកល និង​​ឥរិយាបថ​​ប្រើប្រាស់​​ការិយាល័យ

ដោយ​ ​ ខេមបូណូមីស
ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និន្នាការ​នៃ​ការធ្វើ​ការងារ​ចល័ត ឯករាជ្យ ដោយ​ពុំ​ចាំបាច់​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ធ្វើការ​តាម​ហាង​កាហ្វេ ធ្វើការ​នៅ​ផ្ទះ មាន​កំណើន​យ៉ាង​សម្បើម​ នៅ​ទូទាំង​ពិភព​លោក។ យ៉ាងណាមិញ ទោះ​បី​ជា​មនុស្ស​ត្រូវការ​ការបត់បែន​និង​ភាព​ឯករាជ្យ​ខ្ពស់​ដូចនេះក្ដី ក៏ពួកគេ​ត្រូវការ​ការភា្ជប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​ផង​ដែរ ដើម្បីរក្សា​តុល្យភាព​រវាង​ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន ។