ប្លែកៗ

ជឿ​​ឬ​​អត់? កូន​គោ​បៅ​ដោះ​ឆ្កែ


ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ យើងបានចុះទៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយ​​ជួប​​រឿង​​ប្លែក​មួយ​​នៅ​​ទី​នោះ។ គឺ​កូនគោ​របស់​ពួកគេ​បៅ​ដោះ​សត្វសុនខ ដែលនៅផ្ទះជាមួយគ្នា។
កូន​គោ​បៅ​ដោះ​សុនខ​នៅ​ខេត្ត​កណ្ដាល
ដោយ

រឿងរ៉ាវគឺដូច្នេះ ... នៅពេលកូនគោស្ថិតនៅក្នុងពោះ មេរបស់វាកើតជំងឺអុតក្ដាម ដូច្នេះ ពេលកើតវាមក ក៏គ្មានទឹកដោះឲ្យបៅ។ ម្ចាស់គោរវល់តែទៅស្រែព្រលឹមព្រលប់ជាច្រើនថ្ងៃ មិនបានចាប់អារម្មណ៍ថា មេគោគ្មានទឹកដោះនោះទេ ហើយក៏មិនបានដឹងថា កូនគោគ្មានអាហារចូលពោះសូម្បីបន្តិចបីបួនថ្ងៃ។ 

ពេលនោះ ដើរប្រទះអ្វីបឺតជញ្ជក់ហ្នឹង។ ជួបគោគ្នាវា វាក៏បឺតជញ្ជក់ដែរ តែត្រូវគោគ្នាវាធាក់ចេញ។ ប៉ុន្តែ បឺតជញ្ជក់ចំមេសុនខដែលនៅផ្ទះជាមួយគ្នា វាក៏នៅស្ងៀមរហូត។ ហើយទំនាក់ទំនងជិតស្និទ្ធដូចមេនិងកូននេះបន្តដល់សព្វថ្ងៃ។ ឥឡូវនេះ កូនគោអាយុបានពីរខែហើយ ម្ចាស់របស់វាបញ្ចុកទឹកដោះសម្រាប់សត្វ និងបបរដល់វា ខណៈដែលវាបន្តបៅសត្វសុនខដដែល។

ទស្សនាវីដេអូ​គ្លីប​ខាង​ក្រោម៖




អត្ថបទបន្ទាប់


រឿង​៨​យ៉ាង​ដែល​មនុស្ស​ប្រុស​ចាស់​ចិត្ត​ចាស់​គំនិត​មិនគួរ​​ធ្វើ !

អ្នកដែលឆ្ងល់ទេថា តើ​មនុស្ស​ប្រុស​ក្លាយ​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​នៅ​ពេល​ណា? ហើយ​តើ​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​សម្គាល់​ថា មនុស្ស​ប្រ…

រឿង ៨ យ៉ាង ​ដែល​អ្នក​មិន​គួរ​និយាយ​នៅ​កន្លែង​ធ្វើការ

នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងល្អជាមួយ​សហការី​ជា​រឿង​ល្អ។ ការ​បើក​ចំហ ឬ​ការ​និយាយ​ប្រាប់​មិត្ត​ភក្ដិ​រួម​ការងារ​អំពី​ខ្លួន​អ្នក ក៏​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ