Advertisement
ប្រយ័ត្ន!

ល្បិច​ប្រុស​បោក​ស្រី​យក​ព្រហ្ម​ចារី


ល្បិច​ប្រុស​បោក​ស្រី​សុំ​ពង​ក្រហម មាន​ច្រើន​រូបភាព​ណាស់ ហើយ​ស្ត្រី​មួយ​ចំនួន នៅ​តែ​បន្ត​ចាញ់​បោក​ល្បិច ដ៏​គម្រក់​របស់​បុរស​ក្បាល​ខូច​ទាំង​នេះ។
ស្ត្រីច្រើន​នាក់​រង​គ្រោះ​ដោយសារ​ប្រុស​បោក​ក្នុង​រូបភាព​ជា​អាណិកជន

ជារឿងថ្មី តែល្បិចចាស់ យកឈ្មោះឪពុកម្តាយជាអាណិកជននៅស្រុកក្រៅ ត្រូវបុរសពិការតាំងខ្លួនជាវិស្វករសំណង់ម្នាក់នេះ ធ្វើបានសម្រេចទៅលើនារីកម្មការិនីរោងចក្រកាត់ដេរម្នាក់គួរអាសូរ។ ដោយសារតែការជឿទុកចិត្ត នាងក្រមុំ បានបូជាអ្វីៗគ្រប់យ៉ាង ជូនប្រុសព្រាន តែទីបំផុត សល់ត្រឹមទឹកភ្នែក និងភាពស្តាយក្រោយតែប៉ុណ្ណោះ។

នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​កាសែត កោះសន្តិភាព

រឿងរ៉ាវបានបែកធ្លាយក្រោយពីបុរសពិការកំហូចមានប្រពន្ធកូនមួយ ឈ្មោះ អ៊ឹម សុខជា អាយុ២៦ឆ្នាំ ស្រុកនៅភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានល្បួងលួងលោមបោកប្រាស់នាង ដោយសន្យាថានឹងរៀបការ ម្តងថាង៉ៃនេះ ម្តងថាង៉ៃនោះ រហូតហៅភ្ញៀវនិងក្រុមគ្រួសារថា មកស៊ីការនៅម៉ុងឌីយ៉ាល់ថែមទៀត  តែគឺគេកុហក់ធ្វើឲ្យអាម៉ាស់ជាខ្លាំង ទើបកើតសង្ស័យនិងអស់ជំនឿ ក៏ដឹកដៃជននេះទៅប៉ុស្តិ៍ប្តឹងពីបទរំលោភលើសេចក្តីទុកចិត្តនិងទារសំណងបានមកវិញខ្លះ។ 

កម្មការិនីរងគ្រោះ ឌី សុដាវណ្ណ អាយុ២៧ឆ្នាំ ជាកូនកំព្រា ដែលមានបងប្អូន៨នាក់ មានស្រុកកំណើតនៅក្នុងភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រៅតែពីបាត់បង់ព្រហ្មចារីយ៍ នាងបានខាតបង់ម៉ូតូ(២០១៥) ១គ្រឿង ខ្សែក១ខ្សែ, ក្រវិល១គូ ព្រមទាំងលុយជាង៥០០ដុល្លារទៀត ដែលជននេះបោកយកទៅបញ្ចាំអស់ពីខ្លួន។  

រឿងរ៉ាវបែកពាងប្រហុកតាំងពីថ្ងៃ ២៥ មករា បានភាយក្លិនទៅដល់ស្ត្រីជាភរិយាទើបឆ្លងទន្លេរួច នៅព្រឹកថ្ងៃទី២៨ មករា នាងបានបីកូនខ្ចីជិះម៉ូតូ​រ៉ឺម៉ក​មក​ប៉ុស្ដិ៍​នគរបាលចោមចៅ ហើយដាក់ពាក្យប្តឹងសុំលែងលះជាមួយបុរសម្នាក់នេះដែរ ព្រោះអីគេក៏ធ្វើបាបចិត្តនាងណាស់ដែរពីមុនមក ហើយនាងក៏មិនអាចរួមជាមួយគ្នាបន្តទៀតបានដែរ។ 

នេះជាមេរៀនមួយទៀត ដែលស្ត្រីទូទៅគប្បីយល់ដឹង នឹងត្រូវពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចធ្វើអ្វី ឬលះបង់ទ្រព្យសម្បត្តិនិងខ្លួនប្រាណជាដើមនោះ៕




អត្ថបទបន្ទាប់


ទៅ​អនាគត មនុស្ស​អាច​ប្រើ​សរីរាង្គ​ផ្សាំ​ក្នុង​ខ្លួន​សត្វ​ជ្រូក?

ចំណេះដឹង
បន្ទាប់​ពី​ការ​សាក​ល្បង​និង​កំហុស​ជា​ច្រើន​ឆ្នាំ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​រឿង​មួយ​ដែល​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ៖ ពួកគេ​បាន​បណ្ដុះ​កោស...

វិធី​៦​យ៉ាង​ដើម្បី​ដោះស្រាយ​រឿង​កូន​តូច​រពឹស​ឬ​ស្តី​មិន​ស្តាប់!

ចំណេះដឹង
តើលោកអ្នកតែងតែឈឺក្បាលជាមួយកូនតូចដ៏រពឹសរបស់លោកអ្នកមែនទេ? តើលោកអ្នកមានវិធីសាស្ត្របែបណាក្នុងការដោះស្រាយនៅពេលដែលគេធ្វើអ្វី មួយដែលអ្នក មិន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ