អចលនទ្រព្យ-ខុនដូរ

ប្រយ័ត្ន៦ចំណុច មុនទិញខុនដូរ ចៀសវាងសោកស្ដាយនៅថ្ងៃក្រោយ


ការទិញខុនដូរ ក៏មិនខុសពីការទិញដីធ្លី ឬផ្ទះសម្បែងប៉ុន្មានឡើយ ពោល គឺទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឲ្យបានល្អិតល្អន់ជាមុន ដើម្បីបញ្ចៀសបញ្ហាទៅថ្ងៃក្រោយ។ លោក ងួន ឆាយលាង អគ្គនាយក្រុមហ៊ុន Pointer ដែលផ្តល់សេវាប្រឹក្សាយោបល់ និងលក់គម្រោង​ខុនដូរ បានផ្តល់បទសម្ភាសខ្លីដល់សារព័ត៌មានខេមបូណូមីស ថា មុននឹងទិញខុនដូរ គួរពិនិត្យមើលលើចំណុច៦ជាមុនសិន។
លោក ងួន ឆាយលាង អគ្គនាយក្រុមហ៊ុន Pointer ដែលផ្តល់សេវាប្រឹក្សាយោបល់ និងលក់គម្រោងខុនដូរ (រូបថត៖ ហេង ភារម្យ)
ដោយ
  1. ទីតាំងល្អ៖ តើទីតាំងខុនដូរអ្នកពេញចិត្តដែរឬទេ? តើជាទីតាំងដែលកំពុងអភិវឌ្ឍន៍ដែរឬទេ? តើមានសាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ដនានានៅជិតទីតាំងខុនដូរ ដើម្បីធ្វើឲ្យការរស់នៅមានភាពងាយស្រួលដែរឬទេ? នេះជាសំណួរដែលត្រូវសួរខ្លួនឯងមុនទិញខុនដូរ។
  2. មើលអាជ្ញាប័ណ្ណគម្រោងនេះជាមុនសិន តើមានអាជ្ញាប័ណ្ណដែលទទួលស្គាល់ដោយអាជ្ញាធរឬទេ? 
  3. គុណភាពសំណង់ និងការរចនា(Design)របស់គម្រោង តើអ្នកពេញចិត្តដែរឬទេ? ការពេញចិត្តរបស់អតិថិជនលើគម្រោងខុនដូរ គឺមានភាពខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ត។ 
  4. សិក្សាលើតម្លៃ តើសិក្សាខុនដូរហ្នឹងមានតម្លៃសាកសមឬទេ? គួរតែរកមើលខុនដូរផ្សេងនៅតំបន់តែមួយដែលខ្លួនចង់ទិញ ដើម្បីប្រៀបធៀបគ្នាពីតម្លៃ និងគុណភាព មុនសម្រេចចិត្តទិញ។ 
  5. ត្រូវសិក្សាពីកត្តាហិរញ្ញវត្ថុផ្ទាល់ខ្លួន តើអ្នកមានលទ្ធភាពទិញ ឬបង់រំលោះតាមដំណាក់កាលដែរឬទេ? ចៀសវាងបង់ប្រាក់បានពីរបីខែ ហើយគ្មានប្រាក់ ដែលធ្វើឲ្យម្ចាស់គម្រោងរឹបអូសយកវិញ។
  6. គំនិតខុនដូរ តើអ្នកសង់គម្រោងខុនដូរសាងសង់ត្រូវនឹងគំនិតរបស់អ្នកឬទេ? គំនិតនៃការសាងសង់ខ្លះ គេគិតពីសហគមន៍មួយ ដោយមានទីធ្លាសាធារណៈ កន្លែងហាត់ប្រាណ… ដើម្បីឲ្យមនុស្សបាន ប្រាស្រ័យទាក់ទងគ្នា មិនមែនចេញពីធ្វើការមកផ្ទះ ចេញពីផ្ទះទៅធ្វើការ ដោយរស់នៅជិតគ្នាតែមិនស្គាល់គ្នានោះទេ។ តើម្ចាស់គម្រោងបានធ្វើរឿងអស់ទាំងនេះឬទេ?

ក្រៅពីចំណុចទាំង៦ខាងលើ អតិថិជនត្រូវពិនិត្យមើលគម្រោងខុនដូរនោះអំពីកេរ្តិ៍ឈ្មោះ និងសមត្ថភាពនៃក្រុមហ៊ុនដែលគ្រប់គ្រងខុនដូរ ក្រោយពីខុនដូរនោះសាងសង់រួច។ 

លោកងួន ឆាយលាង បានពន្យល់យ៉ាងដូច្នេះថា៖ «គម្រោងខុនដូរ ពេលសាងសង់រួច ពួកគេលក់ឲ្យអតិថិជនរួចហើយ ពួកគេគ្មានភារៈកិច្ចអ្វីទៀតទេ។ ដូច្នេះ ត្រូវមានក្រុមហ៊ុនផ្សេងទៀតមួយ ចូលមកគ្រប់គ្រង ដើម្បីរៀបចំអំពីអនាម័យ ផ្តល់សេវាសន្ដិសុខ និងសេវាកម្មជាច្រើនសម្រាប់ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការស់នៅ ប៉ុន្ដែ បើម្ចាស់គម្រោងខុនដូរនោះ ពុំមានក្រុមហ៊ុនណាមួយមកគ្រប់គ្រងខុនដូរក្រោយការសាងសង់រួចនោះទេ ខុនដូរនោះស្អាតតែពីរបីខែដំបូង បន្ទាប់មក ខុនដូរនោះគ្មានអនាម័យ និង គ្មានសណ្ដាប់ធ្នាប់ ដែលមិនគួរឲ្យចង់ឲ្យរស់នៅនោះទេ។ នេះជាចំណុចសំខាន់ដែលអតិថិជនមិនគួរមើលរំលង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញថា អ្នក​គួរ​ចេះ​ខ្ចី​ប្រាក់​ពី​ធនាគារ​ឬ​ MFI យក​មក​វិនិយោគ​ចាប់​ពី​ពេល​មាន​ការងារ​ធ្វើ​ដំបូង

លោក ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Emerging Markets Consulting (EMC)។ ក្រៅ​…

ទស្សនវិជ្ជា ៣យ៉ាង ដែលលោក Steve Jobs បានបន្សល់ទុកក្នុងក្រុមហ៊ុន Apple

បើគិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្ស ផលិតផលិតផលបច្ចេកវិទ្យាដូចជាកុំព្យូទ័រ ទូរស័ព្ទ Smartphone…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ