សម្ព័ន្ធ AUKUS

ករណីអូស្ត្រាលីទិញនាវាមុជទឹកពីសម្ព័ន្ធ AUKUS កំពុងបង្កភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំងជាមួយបារាំង


ភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំង ក្រោយអូស្ត្រាលីបញ្ចប់កិច្ចសន្យាទិញនាវាពីបារាំង ប៉ុន្ដែបែរជាទៅទិញនាវាមុជទឹកពីប្រទេសសម្ព័ន្ធមិត្ត AUKUS។ វិបត្តិការទូតកំពុងតែកើនកម្តៅឡើង រវាងសហរដ្ឋអាមេរិក អូស្ត្រាលី ជាមួយនឹងប្រទេសបារាំង បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ា បានសម្រេចចិត្តបោះបង់ចោលកិច្ចសន្យាទិញនាវាមុជទឹកចំនួន១២គ្រឿងពីបារាំង ហើយបែរទៅទិញនាវាមុជទឹករបស់សហរដ្ឋអាមេរិកវិញ ក្រោយអូស្ត្រាលី អាមេរិក និងអង់គ្លេសបានប្រកាសរិតចំណងសម្ព័ន្ធភាពនឹងគ្នា ក្រោមកិច្ចព្រមព្រៀងថ្មីមួយ ហៅកាត់ថាអូខឺស (AUKUS)។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន
ដោយ

បារាំង​បាន​សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ពិសេស​ខកចិត្ត​ជាមួយ​អា​មេ​រិ​ក ដែល​បាន​ទៅ​ចរចា​ឲ្យ​អូស្ត្រាលី​លុប​ចោល​កិច្ចព្រមព្រៀង​ជាមួយ​ខ្លួន ហើយ​ទៅ​ទិញ​នាវា​របស់​អា​មេ​រិ​ក​វិញ​។

ជុំវិញ​រឿង​ដ៏​ក្តៅ​គគុក​នេះ ភាគី​អា​មេ​រិ​កបាន​ព្យាយាម​បន្ថយ​កំហឹង​របស់​បារាំង​តាម​រយៈ​ការ​ថ្លែង​សារ​សម្របសម្រួល​ពី​ប្រមុខ​ការទូត​អា​មេ​រិ​ក លោក​អាន់​តូ​នី ប្ល៊ី​ង​ខេន ដោយ​បាន​និយាយ​បញ្ជាក់​ពីសារ​សំខាន់​របស់​បារាំង ក្នុង​រឿង​ជា​ច្រើន ក៏​ដូច​ជា​តួនាទី​សំខាន់​របស់​អឺរ៉ុប និង​បារាំង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។ ប្រមុខ​ការទូត​អា​មេ​រិ​ក​អះអាង​ថា ភាព​ជា​ដៃគូ​នេះ​មាន​តាំងពី​យូរ​មក​ហើយ និង​នៅ​តែ​មាន​បន្ត​ទៀត​ក្នុង​ថ្ងៃ​អនាគត​។

បន្ថែម​ពីលើ​នេះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​បាន​ស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុ​អេ​ល ម៉ា​ក្រុង ដើម្បី​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

បើ​តាម​អ្នកនាំពាក្យ​ដដែល លោក​ម៉ា​ក្រុង នឹង​ទាមទារ​ឲ្យ​លោក​ចូ បៃ​ឌិន ពន្យល់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ ការ​បញ្ចប់​កិច្ចសន្យា​ទិញ​នាវា​របស់​បារាំង ក្រោយ​អូស្ត្រាលី​បែរ​ទៅ​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត AUKUS​វិញ​។

ទន្ទឹម​នឹង​ការ​ព្យាយាម​បន្ថយកម្តៅ​កា​ទូត​ដោយ​អា​មេ​រិ​ក ភាគី​អូស្ត្រាលី​ឯណោះ​វិញ មិន​បាន​ដើរតួ​នាទី​ជួយ​សម្របសម្រួល​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្តុ​ត ម៉ូ​រី​សុ​ន បាន​ចេញ​មក​ការពារ ការ​សម្រេចចិត្ត​បញ្ចប់​កិច្ចសន្យា​ជាមួយ​បារាំង​ថា ជា​រឿង​ត្រឹមត្រូវ​ដែល​គួរតែ​ធ្វើ​។ 

គួរ​ជម្រាប​ថា កិច្ច​សហប្រតិបត្តិការ​រវាង​អា​មេ​រិ​ក អូស្ត្រាលី និង​អង់គ្លេស មិន​ត្រឹមតែ​ជះ​ឥទ្ធិពល និង​បង្ក​ភាព​តានតឹង​ដ៏​កម្រ​រវាង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​អា​មេ​រិ​ក​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ត្រូវ​បាន​ភាគី​ចិន និង​កូរ៉េ​ខាងជើង​ប្រតិកម្ម និង​បរិហារ​ចំ​ៗ​ទៀត​ផង​។

ក្រុង​ប៉េ​កាំ​ង បាន​ហៅ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី​ខាងលើ​នេះ​ថា កំពុង​ធ្វើសង្គ្រាម​ត្រជាក់ ផ្នែក​ចិត្តសាស្ត្រ ជាមួយ​ប្រទេស​ដទៃ ហើយ​បាន​ប្រតិកម្ម​រិះគន់​ទៀត​ថា គេ​មិន​គួរ​បង្កើត​ក្រុម​ប្រទេស​សម្ព័ន្ធភាព​មួយ ដើម្បី​សំដៅ​វាយប្រហារ​ផលប្រយោជន៍​របស់​ប្រទេស​ទី​បី​នោះ​ទេ​។ ប្រទេស​ទី​បី​ដែល​ចិន​ទំនងជា​ចង់​សំដៅលើ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង​។

ដោយឡែក​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្ដា​ហ៍​នេះ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចុះ​ផ្សាយ​ដោយ​បាន​ស្រង់​សម្តី រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ដែល​បាន​ប្រតិកម្ម​ថា​៖ ទាំងនេះ គឺជា​ទ​ង្វើ​ដែល​គេ​មិន​ចង់បាន និង​ជា​ទ​ង្វើ​គ្រោះថ្នាក់​បំផុត ដែល​វា​នឹង​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាច​បង្ក​ឱ្យ​មានការ​ប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ​ក្នុង​តំបន់​ថែម​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងបរិស្ថាន និងអង្គការ WWF ប្រទះឃើញហ្វូងកូនក្រពើភ្នំ៨ក្បាលលើកដំបូងបង្អស់ក្នុងដែនជម្រកស្រែពក

ព័ត៌មាន
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ សរុបចំនួន ៨ក្បាល ក្នុងតំបន់ជម្រកសត្វ…

CDC អនុម័តគម្រោងរោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃ៧លានដុល្លារនៅប៉ោយប៉ែត

ព័ត៌មាន
គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ដថ្មីមួយទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ ដោយរោងចក្រនេះ មានតម្លៃដើមទុនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ