កូវីដ១៩

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០៤ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥១ ករណីហើយ!


ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២០ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០៤ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គឺចំនួនអ្នកឆ្លងមេរោគ Covid-19 ដែលកម្ពុជាបានរកឃើញ មានចំនួន ៥១ ករណីហើយ។
covid-19 នៅកម្ពុជា
ដោយ

បើ​តាម​ក្រសួងសុខាភិបាល ករណី ចំនួន ០៤​ករណី​ថ្មី​នេះ គឺ​មាន​០១​ករណី គឺ​កើត​មាន​លើ​បុរស​ជនជាតិ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ  និង​បាន​ចាប់ដៃ​បុរស​មាន​វិជ្ជមាន Covid-19  ដែល​បាន​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​០១ ករណី គឺ​កើត​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី នៅ​ខេត្តកំពង់ចាម និង​០២​ករណី​ទៀត គឺ​កើត​ទៅ​លើ​បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្តបាត់ដំបង​។

មក​ដល់​ម៉ោង​២១​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ សរុប​ទាំងអស់​មាន​ចំនួន​៥១ នាក់ ស្រី​០៤​នាក់ ប្រុស ៤៧ នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ បារាំង​០២​នាក់ អង់គ្លេស ០៣​នាក់ កា​ណា​ដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់ ម៉ា​ឡេ​ស៊ី​១២​នាក់ ខ្មែរ​៣១​នាក់​។ ក្នុង​នោះ​អ្នក​ដែល​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី​២៥​នាក់​និង​ស្ត្រី​០២​នាក់​ទៀត ដែល​បាន​ឆ្លង​ពី​ប្តី​មក​ពី​ម៉ា​ឡេ​ស៊ី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! តម្លៃភាគហ៊ុនធនាគារអេស៊ីលីដា ត្រូវបានកំណត់យក ១៦.២០០រៀល ក្នុងមួយភាគហ៊ុន!

ព័ត៌មាន
ក្រោយពីបានបិទបញ្ចប់ការបើកឲ្យមានការកំណត់តម្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួចមក នៅទីបំផុ…

ភាគហ៊ុនអេស៊ីលីដា មានវិនិយោគិនក្នុងស្រុកចូលរួមកំណត់ថ្លៃជាង ៩៥% នៃចំនួនវិនិយោគិនសរុបជាង ២ពាន់នាក់ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង

ព័ត៌មាន
បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារអេស៊ីលីដា ទទួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ