រដ្ឋឧបត្ថម្ភប្រាក់ដល់នយោជិតផ្នែកវិស័យទេសចរណ៍

រដ្ឋឧបត្ថម្ភប្រាក់ ៣៨ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ៗ ធ្វើការក្នុងអាជីវកម្មទេសចរណ៍ចំនួន ៤ ប្រភេទ ដែលរងប៉ះពាល់ដោយសារ Covid-19


ក្នុងគ្រាដែលវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរងរបួសធ្ងន់ធ្ងរ ដោយសារមេរោគកូវីដ១៩រយៈពេលជិត៣ខែមកហើយនោះ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃយន្តការជាច្រើនដើម្បីជួយសង្គ្រោះវិស័យនេះ ឲ្យមានភាពនឹងនរ។ ថ្មីៗនេះដែរ រាជរដ្ឋាភិបាល ក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ២០% នៃប្រាក់ខែអប្បបរមា (២០% នៃ១៩០ដុល្លារ) ដែលស្មើនឹង ៣៨ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតក្នុងផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលរងផលប៉ះពាល់ ពីការព្យួរការងារ ឬអាជីវកម្មទាំងនោះផ្អាកដំណើរការ។
កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែពីរដ្ឋាភិបាល (www.booking.com)

នេះ​បើ​យោង​តាម​សេចក្ដី​ព័ត៌មាន​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ទោះ​យ៉ាងណា ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ ក៏​មាន​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ផង​ដែរ ដូច​ជា កម្មករនិយោជិត​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លី​រវាង​មួ​យស​ប្តា​ហ៍​ទៅ​ពី​រស​ប្តា​ហ៍ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។ លើស​ពី​នេះ ការ​បើកប្រាក់​ឧបត្ថម្ភ​នេះ ទាមទារ​នូវ​ការ​រៀបចំ​យន្ដការ​ផ្ទៀងផ្ទាត់ និង​ជ្រើសរើស​សិក្ខាកាម ចូលរួម ជា​កម្មករ​-​និយោជិត តាម​រយៈ​ការ​ពិនិត្យ​លើ​បញ្ជីរាយនាម​កម្មករ​-​និយោជិត ពី​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដោយ​មាន​ភ្ជាប់​ជាមួយនឹង​លេខ​ប័ណ្ណ បស​ស ឬ​ការ​បញ្ជាក់​ពី​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​នេះ សម្តេច ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី កម្ពុជា ក៏​ធ្លាប់​ប្រកាស ផ្ដល់​ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករ​-​និយោជិត​រោងចក្រ​កាត់ដេរ នៅ​អំឡុង​ពេល​រោងចក្រ​កាត់ដេរ​បិទទ្វារ​បណ្ដោះអាសន្ន​ផង​ដែរ ដោយ​កម្មករ​កម្មការិនី​រោងចក្រ​ដេរ ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ នឹង​ត្រូវ​ទទួល​បាន​ប្រាក់ខែ ៦០% នៃ ប្រាក់ខែ​សរុប​បច្ចុប្បន្ន​របស់​ពួក​គេ​។

បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រាក់​ឧបត្ថម្ភ ដែល​នឹង​ត្រូវ​ផ្ដល់​ជូន​កម្មករ​កម្មការិនី ៦០% នៃ​ប្រាក់ខែ​សរុប ក្នុងអំឡុងពេល​រោងចក្រ​បិទ​បណ្ដោះអាសន្ន​នោះ ថៅកែ​រោងចក្រ​នឹង​ត្រូវ​ផ្ដល់​ជូន​៤០% និង រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់​ជូន​បន្ថែម ២០% សរុប​ទៅ គឺ​កម្មករ​កម្មការិនី នឹង​ទទួល​បាន ៦០% ឬ​ស្មើនឹង​ប្រមាណ ១២០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ នៅ​ក្នុងអំឡុងពេល​ព្យួរការងារ​រយៈពេល ៦​ខែ​។

ប៉ុន្ដែ​ដើម្បី​បាន​ទទួល​នៅ​ការ​ឧបត្ថម្ភ​នេះ សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា កម្មករ​-​និយោជិត ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ រវាង​ពី​១​ទៅ​២​ស​ប្តា​ហ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូម​ជម្រាប​ថា កាលពី​ពេល​កន្លង​ទៅ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដីណែនាំ​ជា​បន្តបន្ទាប់ ជុំវិញ​ការ​លើកលែង​ពន្ធ​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​វិ​ដ​១៩​។ ក្នុង​នោះ​ដែរ អាជីវកម្ម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​រួម​មាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ នៅ​ក្នុង​ខេត្ត​-​ក្រុង​ចំនួន ៧ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​វិធានការ​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ សម្រាប់​រយៈពេល ៣​ខែ ដោយ​បាន​ចាប់ផ្តើម​អនុវត្ត​ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​វិបត្តិ​​កូវីដ១៩ វៀតណាម​នៅ​តែ​ធ្វើ​បាន​ល្អ, សម្រេច​បាន​កំណើន​ ៣,៨%

ព័ត៌មាន
នៅក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​មេរោគ​កូវីដ​១៩ កំពុង​សាយភាយ​ទូទាំង​សកលលោក​នេះ GDP របស់​ប្រទេស​វៀតណាម បាន​សម្រេច​នូវ​កំណើន ៣,៨%…

អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន

ព័ត៌មាន
ខេត្តសៀមរាប ធ្លាប់តែជាខេត្តល្បីល្បាញថាមានភ្ញៀវជាតិ និងអន្តរជាតិចេញចូលមិនដាច់ ជាពិសេសនៅតំបន់ Pub Street ជាទីប្រជុំការកម្សាន្តនិងហាងអាហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ