ការចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារនិងយុវវ័យ

ក្រសួងសុខាភិបាលចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារនិងយុវវ័យ អាយុក្រោម១៨ឆ្នាំ នៅភ្នំពេញ


ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនភាពស៊ាំ និងរស់នៅតាមប្រក្រតីភាពថ្មី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។
ការចាក់វ៉ាក់សាំង​សម្រាប់កុមារ និងយុវវ័យ

បើតាមសាលារាជធានីភ្នំពេញ ការចាក់វ៉ាក់សាំង​កូវីដ១៩ ដូស​ទី៣ ឬដូសជំរុញនេះ ធ្វើឡើងនៅសម្រាប់កុមារ និងយុវវ័យទាំងអស់ ដែលបានចាក់​វ៉ាក់​សាំងដូសមូលដ្ឋានរួចរាល់ និងមានគម្លាតរយៈពេលចាប់ពី ៤ខែឡើងបន្ទាប់ ពីការចាក់​ដូសទី២ ចាប់ពីថ្ងៃទី៣ ខែមករា​ ឆ្នាំ២០២២ ដែលមានទីតាំង ៤២កន្លែង ក្នុងខណ្ឌទាំង១៤ ទូទាំងរាជធានីភ្នំពេញ។ ដើម្បីបង្កភាពងាយស្រួលដល់កុមារ និងយុវវ័យ នៅពេលទៅទទួលវ៉ាក់សាំងកូវីដ១៩ សាលារាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់កុមារ និងយុវវ័យទាំងអស់ ត្រូវភ្ជាប់មកជា​មួយ​នូវឯកសារមួយចំនួន ដូចជា៖ ប័ណ្ណ ឬកាត ចាក់វ៉ាក់សាំងកូវីដ១៩, សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ជាដើម ដែលបានប្រើប្រាស់ ​ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១។

គិតមកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់២ដូស ជូនពលរដ្ឋទូទៅជាង១៤លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។ ដោយឡែក មានកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំវិញ មានស្ទើ១០០% ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូសទី២ នៃមនុស្សគោលដៅចំនួន ២លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់

ព័ត៌មាន
ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ានក្នុងវិស័យផលិតស៊ីម៉ងត៍និងគ្រឿងសម្ភារៈសាងសង់ បានប…

ក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជា ចែករង្វាន់រថយន្តទំនើប Rolls Royce ដល់អតិថិជន

ព័ត៌មាន
ពិតជាមិនធម្មតាពិតមែនដែល បុរី មេគង្គ លែន បានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួនគឺ កម្មវិធី ទិញផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ