Advertisement
Advertisement
Advertisement
សេដ្ឋកិច្ចអាមេរិក

លោក ដូណាល់ ត្រាំ៖ អាមេរិក មិនអនុញ្ញាតឲ្យវីរុសកូវីដ ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរនោះឡើយ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា អាមេរិក នឹងមិនអនុញ្ញាតឲ្យ វីរុសកូវីដ១៩ ប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងរយៈពេលយូរនោះឡើយ ពោលគឺ អាមេរិក នឹងចាប់ផ្តើមបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបញ្ចប់វិធានការបិទទីក្រុងរយៈពេល ១៥ថ្ងៃ ហើយលោកដូណាល់ ត្រាំ បញ្ជាក់ទៀតថា លោកជា អ្នកសម្រេចថា នឹងត្រូវដើរទៅផ្លូវណា នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
លោក ដូណាល់ ត្រាំ៖ អាមេរិក មិនអនុញ្ញាតឲ្យ វីរុសកូវីដ ប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងរយៈពេលយូរនោះឡើយ(រូបភាព៖www.usatoday.com)
ដោយ
Advertisement

លោក ដូ​ណា​ល់ ត្រាំ ប្រកាស​យ៉ាង​ដូច្នេះ នៅ​ក្នុង​សេត​វិមាន ក្រោយ​ពេល​ដែល​មាន ការ​លើក​ឡើង​ពី អ្នកជំនាញ​ក្នុង​វិស័យ​សុខាភិបាល ថា​គួរតែ​បន្ត​បិទ​ទីក្រុង​រយៈពេល​វែង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ មេរោគ​កូ​វី​ដ​១៩​។ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក បាន​អះអាង​ថា អា​មេ​រិ​ក មិនមែន​ជា​ប្រទេស ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​តែ​បិទទ្វារ​នោះ​ទេ គឺ​ត្រូវ​តែ​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ដទៃ មិន​ត្រូវ​រង់ចាំ​រហូត​ដល់ ៣ ឬ ៤​ខែ ដូច​សម្តី​អ្នក​ស្នើ​សុំ​នោះ​ទេ​។

បើ​ទោះបីជា​មានការ​ទទូច​ស្នើ​សុំ​ពី អ្នកជំនាញ​សុខាភិបាល ឲ្យ​មានការ​ចាត់វិធានការ រក្សា​គម្លាត​សង្គម ក៏​ដោយ ថ្នាក់ដឹកនាំ​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ហើយ​ថា មិន​អនុញ្ញាត​ឲ្យ ផល​ប៉ះពាល់​នៃ​មេរោគ​កូ​វី​ដ​១៩ ជះ​ឥទ្ធិពល​ធំដុំ​ដល់ សេដ្ឋកិច្ច​អា​មេ​រិ​ក​នោះ​ឡើយ ពោល​គឺ ដំណើរការ​សេដ្ឋកិច្ច​អា​មេ​រិ​ក នៅ​មាន​សក្តានុពល​ខ្ពស់​ជាង ការ​ព្យាបាល​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​ក្នុង​សហរដ្ឋអាមេរិក​។

គួរ​បញ្ជាក់​ដែរ​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី ២៤ ខែមីនា​នេះ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​កើន​ដល់​ជាង ៤​ម៉ឺន ៣​ពាន់​ករណី​ហើយ ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ជាង ៥០០​ករណី​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរោគកូវីដ១៩ ទាញទម្លាក់ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ឡាវឲ្យធ្លាក់ចុះខ្លាំង

ព័ត៌មាន
បើទោះបីជា ប្រទេសឡាវ ធ្លាប់បានអះអាងថា ពុំទាន់រងផលប៉ះពាល់ណាមួយពី ការផ្ទុះឡើងនៃមេរោគកូរ៉ូណា ទាំងការនាំចេញទំនិញ ទាំងជម្ងឺឆ្លង កាលពី...

ថៃនាំចេញទំនិញធ្លាក់ចុះខ្លាំង រំពឹងថា ប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ!

ព័ត៌មាន
បើទោះបីជា ការនាំចេញទំនិញរបស់ប្រទេសថៃ បានធ្លាក់ចុះប្រមាណ ៤% ក្នុងខែកុម្ភៈ នេះក៏ដោយ ក្រសួងពាណិជ្ជកម្មថៃ រំពឹងថា វានឹងមានភាពប្រសើរឡើងវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ