ស្រូវ​អង្ករ​កម្ពុជា

ប្រាក់​កម្ចី​ជិត​១០​លាន​ដុល្លារ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​សម្រាប់​ទិញ​​ស្រូវ​ស្ដុក


ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ចេញ​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ស្ដុក​ទុក ចំនួន​ជិត​១០​លាន​ដុល្លារ​ហើយ នៅ​ក្នុង​រដូវ​កាល​ប្រមូល​ផល​លើក​ទី១​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ធនាគារ​នេះ​បាន​បង្កើន​ទុន​រហូត​ដល់​៥០​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ នេះ​បើតាម​ការ​​អះអាង​ពី​មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ។
កសិករ​ប្រមូល​ផល​ស្រូវ
ដោយ

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​ថា ទឹក​ប្រាក់​សម្រាប់​ទ្រទ្រង់​វិស័យ​ស្រូវ​អង្ករ​បាន​កើន​ឡើង​ពី​២៧​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន មក​ដល់ ៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ហើយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ក៏​បាន​និង​កំពុង​ត្រៀម​កញ្ចប់​ថវិកា​នេះ សម្រាប់​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ទិញ​ស្រូវ​ស្ដុក​ទុក​ផង​ដែរ។ 

ជាពិសេស នៅ​ឱកាស​ប្រមូល​ផល​ស្រូវ​ធំ ដែល​កៀក​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ខែ​ក្រោយ​នេះ​តែ​ម្ដង ខណៈ​ដែល​ការ​ប្រមូល​ផល​ស្រូវ​កាល​ពី​ដំណាក់​កាល​ទី​១​ឆ្នាំ​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ទម្លាក់​ប្រាក់​កម្ចី​ប្រមាណ​ជិត ១០​លាន​ដុល្លារ​រួច​ហើយ ជាមួយ​នឹង​ការ​ផ្ដល់​ជូន​នូវ​អត្រា​ការ​ប្រាក់​៥%​ក្នុង​មួយ​ឆ្នាំ។  

សូម​ជម្រាប​ដែរ​ថា កាល​ពី​ពេល​ថ្មី​នេះៗ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ក៏​ទើបតែ​បាន​បញ្ចេញ​ប្រាក់​កម្ចី​១៥​លាន​ដុល្លារ សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក៏​ដូចជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំៗ​ចំនួន​២ យក​ទៅ​សាង​សង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ធំ ព្រៃវែង និង​តាកែវ។ ហើយ​គម្រោង​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​នេះ​នឹង​ត្រូវ​សាងសង់​រួច​រាល់​នៅ​ខែ​មករា ឆ្នាំ​២០១៨៕




អត្ថបទបន្ទាប់


កម្ពុជា​ត្រៀម​ប្រយុទ្ធ​ដណ្តើម​ភ្ញៀវ​ទេសចរ​ចិន​ពី​អាស៊ី​និង​អឺរ៉ុប

ព័ត៌មាន
រយៈពេល​ពីរ-​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់​ទី​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ពិភពលោក ហាក់​បី​ដូច​ជា​មា…

យីហោ​ហាង​កាហ្វេ​ក្នុង​ស្រុក​វៀតណាម​ធ្វើ​ឲ្យ​យីហោ​កាហ្វេ​អន្តរជាតិ​ខ្លះ​បិទ​ទ្វារ​បណ្ដើរៗ

ព័ត៌មាន
ហាង​កាហ្វេ​ដែល​មាន​ការ​តុបតែង ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​បែប​បស្ចិម​ប្រទេស កំពុង​ក្លាយ​ជា​ផលិតផល​និង​សេវាកម្ម​មួយ ដែល​មាន​និន្នាការ​ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ