រោងចក្រ​បង្កើតថ្មី

គម្រោងរោងចក្រសម្លៀកបំពាក់តម្លៃ ១០លានដុល្លារថ្មីមួយទៀត​នៅខេត្តកំពង់ស្ពឺ ត្រូវបានអនុម័ត


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែសីហានេះបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀតតម្លៃជាង ១០ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០
ដោយ

តាមសំណើសុំ​វិនិយោគ​លើគម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន Forever FUG Garment គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយ​នឹង​ទុនវិនិយោគ​ជាង ១០លាន​ដុល្លារ​អាមេរិក និងអាចបង្កើត​ការងារ​បាន​រហូត​ជាង ២.២០០កន្លែង។

អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីពេល​ថ្មីៗ​កន្លង​ទៅនេះ នៅក្នុង​សន្និសីទ  សារព័ត៌មាន​ស្តីពី វឌ្ឍនភាព និងទិសដៅ​បន្ត​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បានគូស​បញ្ជាក់ថា បើទោះបីជា​ ស្ថិតនៅ​ក្នុង​ស្ថានភាព​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ​ខេត្តកំពុង​ស្ពឺ នៅតែ​បន្ត​ទទួល​បានការ​វិនិយោគ និងការ​បើក​ដំណើរការ​អាជីវកម្ម សហគ្រាស​ខ្នាតតូច មធ្យម និងសិប្បកម្ម​ថ្មីៗ​ជាប្រចាំ ដោយសារភាព​អំណោយ​ផលនៃ​ទីតាំង​ភូមិសាស្ត្រ​ដែលនៅ​ចន្លោះ​ប៉ូលសេដ្ឋកិច្ច​ចំនួន ២ នៅកម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ឯកឧត្តម​បញ្ជាក់ថា គិតត្រឹម​ដើមខែ កក្កដា ឆ្នាំ២០២០ ខេត្ត​កំពង់ស្ពឺ​មានគម្រោង​វិនិយោគ​រោងចក្រ​អាជីវកម្ម​សរុប​រហូត​ដល់ជាង ១.៥០០ មូលដ្ឋាន ខណៈ​រោងចក្រ​ធុនធំ​មាន​ចំនួន​សរុប ១៦១រោងចក្រ។

សូមជម្រាបផងដែរថា ខេត្តកំពង់ស្ពឺ បានក្លាយ​ជាគោលដៅ​ដ៏ទាក់ទាញ និងមាន​ប្រជាប្រិយភាព​លើការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម រោងចក្រ វិស័យកសិ-ឧស្សាហកម្ម វិស័យ​អចលនទ្រព្យ វិស័យ​ទេសចរណ៍ និងវិស័យ​អប់រំ​កម្រិតខ្ពស់ ដែលបាន​ចាក់បញ្ចូល​ប្រាក់ចំណូល ដល់សេដ្ឋកិច្ច​ជាតិ​រាប់ពាន់​លាន​ដុល្លារតាម​រយៈ​ខេត្តមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជាស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ និងរំពឹងទទួលបានក្រុមហ៊ុន២ទៀតនៅចុងឆ្នាំនេះ

ព័ត៌មាន
ថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ គឺក្រុមហ៊ុន PESTECH Cambodia ដែលបានក្លាយជាក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ នៅលើទីផ្សារ…

ការផ្ទុះរាលដាលជាថ្មីនៃកូវីដ-១៩ ធ្វើឲ្យវិស័យ​ទេសចរណ៍​វៀតណាម​កំពុង​រង​ទុក្ខ​ម្ដងទៀត

ព័ត៌មាន
ភ្នាក់ងារទេសចរណ៍វៀតណាមជាច្រើន ដែលបានចំណាយទុនវិនិយោគទៅលើ វិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយស្រោចស្រង់ស្ថានការណ៍ដ៏លំបាកនោះ នាពេលនេះ ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ