ការងារនៅវៀតណាម

អង្គការ ILO ៖ កម្មករនិយោជិតវៀតណាមជាង ១០លាននាក់ អាចនឹងជួបញ្ហាការងារ ដោយសារបញ្ហាកូវីដ-១៩


អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានរាយការណ៍ថា យ៉ាងហោចណាស់ អាចនឹងមានកម្មករនិយោជិតប្រមាណជាង ១០លាននាក់នៅក្នុងប្រទេសវៀតណាម អាចនឹងត្រូវរងផលប៉ះពាល់ការងារ ព្រោះតែបញ្ហារីករាលដាលនៃមេរោគកូវីដ-១៩ ដូចជាបាត់បង់ការងារធ្វើ ឬអាចនឹងមានប្រាក់ចំណូលធ្លាក់ចុះ នៅក្នុងត្រីមាសទី២ នៅឆ្នាំ២០២០នេះ។
វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្ថារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩
ដោយ

យើងតាម​របាយការណ៍​របស់ ILO ដែលបាន​ផ្សាយថ្មីៗនេះ បាន​​ឲ្យដឹងថា ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​ចន្លោះពី​ជាង ៤លាននាក់​ ទៅ​ជាង ១០​លាន​នាក់​នៅវៀតណាម ដែលធ្វើការ​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា ការលក់រាយ, ទេសចរណ៍, ការដឹកជញ្ជូន, កម្មន្ដសាល, ផ្ទះសំណាក់សណ្ឋាគារ, និង​សេវាកម្ម​ម្ហូបអាហារ អាចនឹង​ត្រូវរង​ផល​ប៉ះពាល់​ដោយសារតែ​បញ្ហា​រីករាល​ដាល​នៃមេរោគ កូវីដ-១៩។

របាយការណ៍​បានគូសបញ្ជាក់ទៀតថា កម្មករនិយោជិត​វៀតណាម នឹង​មើលឃើញ​ពីការធ្លាក់ចុះ​នៃម៉ោងធ្វើការងារ, ស្រុតចុះ​ប្រាក់ចំណូល ឬអាច​ឈានដល់​បាត់បង់ការងារ​របស់ពួកគេ​ផងដែរ។ 

ជាមួយនឹង​វិស័យលក់ដុំ និងរាយ ​កំពុង​ប្រឈម​នឹង​តម្រូវការ​ស្រុតចុះ ដោយសារតែ​បញ្ហា​គម្លាត​សង្គម និងទេសចរណ៍នោះ ការដឹកជញ្ជូន និងការស្តុកទំនិញ​ ក៏រងផលប៉ះពាល់​ដូចគ្នា ដោយសារតែ​ការ​ហាមឃាត់​ការធ្វើដំណើរ ដែល​ផលអវិជ្ជមានទាំងនេះ គឺ​ពិតជាពិបាក​ជៀសផុតណាស់។

អាជីវកម្ម​ជាច្រើន​ទាំងខ្នាតតូច និងធំ និង គ្រប់វិស័យទាំងអស់ បានបិទទ្វារ​អំឡុងពេល​ដែល​​មាន​ការផ្សព្វផ្សាយ​អំពី​ការ​តម្រូវ​ឲ្យមាន​គម្លាត​សង្គម ខណៈដែល​រោងចក្រ​កំពុង​តែ​កាត់បន្ថយ​ម៉ោង​ធ្វើការងារ​របស់​កម្មករ ឬអនុញ្ញាតឲ្យ​កម្មករ​ឈប់ពីការងារ។

អង្គការ​ ILO បាន​គូសបញ្ជាក់ថា «​ការកាត់បន្ថយ​សកម្មភាព​សេដ្ឋកិច្ច ដែល​កំពុង​រីករាលដាល កំពុង​ធ្វើឲ្យមាន​ផល​ប៉ះពាល់​មិនធ្លាប់មានឡើយ​លើ​វិស័យការងារ​នៅក្នុងប្រទេស​វៀតណាម»។ 

របាយការណ៍​របស់អង្គការនេះ បាន​បន្ថែមទៀតថា វិបត្តិ​នឹង​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំងដល់​កម្មករ​ធ្វើការងារ​នៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយសារតែ​ពួកគេ​មានកង្វះ​ខាត​ផ្នែកគាំពារ​សង្គម​។ ចន្លោះពី ៨៤ ទៅ៨១ភាគរយ នៃ បុគ្គលិក​ដែលធ្វើការ​នៅក្នុង​ផ្ទះសំណាក់ សណ្ឋាគារ, ការលក់រាយ និង​ការដឹកជញ្ជូន គឺ ជា​អ្នក​ធ្វើការងារ​នៅក្នុងផ្នែក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។

កំណើន​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​​នៅត្រីមាសទី១ នៅឆ្នាំនេះ មានប្រមាណ​៣,៨% ដែលជាកំណើន​មួយ​ទាប​បំផុត​ក្នុងរយៈពេល​១ទសវត្សរ៍​មកនេះ។ យោងតាម​ការិយាល័យស្ថិតិទូទៅ បានឲ្យដឹងថា យ៉ាងហោចណាស់ មាន​ក្រុមហ៊ុន​ជាង ១៨.៦០០ ក្រុមហ៊ុន​បាន​ធ្វើការ​ព្យួរ​អាជីវកម្ម​ជាបណ្ដោះអាសន្ន នៅត្រីមាសទី១នេះ មានការកើនឡើង​២៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋថៃ​សម្រុក​យកមាស​ទៅលក់​ អំឡុងពេល​កូវីដ-១៩

ព័ត៌មាន
ពលរដ្ឋថៃជាច្រើននៅតែបន្ដយកមាសទៅលក់នៅតាមហាងបញ្ជោរទិញលក់មាស ប៉ុន្ដែ បរិមាណលក់មានការថយចុះវិញបន្តិចក្នុងរយៈពេល២សប្ដាហ៍មកនេះ ដោយកន្លងមកនៅតា…

ក្រសួងការងារការងារ៖ កម្មករជាង ២.៥០០នាក់ត្រូវបានពិនិត្យសុខភាព ក្នុងនោះមាន៩០នាក់ ត្រូវបានយកសំណាកទៅពិសោធបន្ត

ព័ត៌មាន
ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ត្រឹមម៉ោង១១ព្រឹកនេះ ប្រតិបត្តិការនៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្ររបស់ក្រសួងការងារ គឺបានចំនួនជាង ២.៥០០នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ