បាតុកម្មនៅភូមា

ស្លាប់បាតុករនៅភូមា១៨នាក់ក្រោយប៉ះទង្គិចគ្នាខ្លាំងនៅ​​ថ្ងៃ​អាទិត្យម្សិលមិញ


ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកភូមាជាច្រើនបានឲ្យដឹងថាការបង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករកាលពីថ្ងៃអាទិត្យទី២៨ម្សិលមិញជាការប៉ះទង្គិចគ្នាដ៏ខ្លាំក្លាបំផុតមិនធ្លាប់មាន ដែលបានបណ្តាលឲ្យស្លាប់បាតុករចំនួន១៨នាក់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត។
ស្លាប់បាតុករនៅភូមា១៨នាក់ក្រោយប៉ះទង្គិចគ្នាខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញ (រូបភាព៖ Reuters)
ដោយ

យ៉ាង​ណាមិញ​បើ​តាម​ការ​តាមប្រភព​របស់​អង្គការសហប្រជាជាតិ គឺបាតុករស្លាប់ក្នុងថ្ងៃអាទិត្យទី​២៨កុម្ភៈ អាចមានរហូតដល់ ទៅ២០នាក់។

ក្នុងចំណោម អ្នកស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនត្រូវរងគ្រោះដោយការបាញ់ស្រោចពីក្រុមប៉ូលីស នៅទីក្រុងផ្សេងៗគ្នារួមមាន ក្រុង Yangon, ក្រុង Bago និងក្រុងជាប់មាត់ Dawei របស់ភូមា។

សូមបញ្ជាក់ថា រាប់ចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក  មានបាតុករភូមាជាង៨៥០នាក់ត្រូវចាប់ខ្លួន ប៉ុន្តែគេជឿថាចំនួននេះនឹងមានការកើនឡើងថែមទៀត ព្រោះថា គ្រាន់តែនៅក្នុងថ្ងៃអាទិត្យម្សិលមិញមួយថ្ងៃប៉ុណ្ណោះ មានបាតុករដល់ទៅជាង៤០០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួន។ 

គួររំឭកផងដែរថា ក្រុមយោធាបានបង្កើនការបង្រ្កាបដល់ក្រុមបាតុករយ៉ាងចាស់ដៃ ក្រោយពីឯកអគ្គរដ្ឋទូតភូមាប្រចាំ​អង្គការ​សហប្រជាជាតិលោក Kyaw Moe Tun កាលពីថ្ងៃ​សុក្រ ​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែ​កុម្ភៈ ដោយ​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិកអង្គការ​សហប្រជាជាតិ​ ថ្កោល​ទោស​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ជា​សាធារណៈ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃដំបូងនៃខែមិនាក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ១៩ចំនួន១៥នាក់បន្ថែមទៀត

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃច័ន្ទទី០១ខែមិនាឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានរកឃើញករណីឆ្លងកូវីដ១៩ចំនួន១៥ករណីបន្ថែមទៀតដែលនាំឲ្យកម្ពុជា…

ចិន​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ជំហាន​ទី២​ចំនួន​៤០​ម៉ឺន​ដូស​ទៀត​ដល់​កម្ពុជា

ព័ត៌មាន
ប្រទេសចិននឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនប្រភេទSinophamចំនួន៤០ម៉ឺនដូសសំរាប់ជំហានទី២បន្ថែមទៀតដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ