Advertisement
Advertisement
Advertisement
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

សាលាចំនួន២ ត្រូវបានផ្អាកក្រោយរកឃើញថា ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២០កុម្ភៈ


សាលាចំនួនពីរ រួមមាន​វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់គីស្ដារ ត្រូវបានក្រសួងអប់រំប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយរកឃើញថា សាលាទាំងពីរនេះ មានជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ នេះបើតាមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងអប់រំនៅថ្ងៃទី ២១ កុម្ភៈ ២០២១។
សាលាចំនួន២ ត្រូវបានផ្អាកក្រោយរកឃើញថាពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
ដោយ
Advertisement

បើតាម​សេចក្ដី ជូនដំណឹង​ដដែលនោះ បានឲ្យដឹងទៀតថា ​​គ្រូបង្រៀន បុគ្គលិក កម្មករ​ សិស្សានុសិស្ស​ទាំងអស់ រួមទាំងអ្នកលក់ដូរ​នៃសាលា​ទាំងពីរនេះ ក៏ត្រូវមកសាលា​នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលា​ម៉ោង ៩ព្រឹក ដើម្បីឲ្យមន្ត្រី​សុខាភិបាល​យកសំណាក។

យោងតាម​សេចក្ដី ជូនដំណឹង​​របស់​សាលា​​ អេស អាយ អេស បានឲ្យដឹងថា​ ការផ្អាកសាលា​រៀននេះ ដោយសារតែ​ ប្រធានមន្ទីរអប់រំ យុវជន​និងកីឡា បាន​ជម្រាប​មក​គណៈ​គ្រប់គ្រងសាលា​ថា មានករណីរកឃើញ​ អាណាព្យាបាល​សិស្សម្នាក់រៀនថ្នាក់ទី ៦​បានពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ បានធ្វើតេស្ដរកឃើញ​វិជ្ជមាន​កូវីដ-១៩។ 

ក្នុងថ្ងៃទី ២១ ខែកុម្ភៈដដែល ក្រសួងទេសចរណ៍ ក៏បាន​សម្រេ​បន្ដពង្រឹងវិធានការ​ដោយបាន​បិទផ្អាក​អាជីវកម្ម​ KTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មាន​ការជូនដំណឹងជាថ្មី។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ កម្ពុជា​បានរកឃើញ​អ្នកឆ្លងកូវីដ-១៩ សរុប​មានដល់ទៅ ៥៣៣នាក់ អ្នកជាសះស្បើយ​មាន​៤៧៣ នាក់ និងអ្នកកំពុង​ព្យាបាល​មាន​ ៦០នាក់ ហើយក្នុងនោះ មាន ៤៧នាក់​ គឺជាអ្នកឆ្លង​ក្នុងសហគមន៍​នៃព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិវត្តថ្មី​ចុងក្រោយនៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» គិតត្រឹមយប់ថ្ងៃទី ២១ ខែកុម្ភៈ

ព័ត៌មាន
តាំងពីមានផ្ទុះករណីឆ្លង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈអ្នកឆ្លងកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ មានដល់ទៅ ៤៧នាក់ហើយ គិតត្រឹមថ្...

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លងសរុប៧៦នាក់ហើយ ខណៈទីតាំងចំនួន២៣កន្លែងត្រូវបានបិទបណ្ដោះអាសន្ន

ព័ត៌មាន
គិតមកទល់នឹងព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ចំនួន៧៦នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ