វ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនអាមេរិក២ រំពឹងលក់វ៉ាក់សាំងកូវីដ-១៩ បាន ៣២ពាន់លានដុល្លារនៅឆ្នាំ២០២១


ការអនុញ្ញាតដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនហ្វាយស័រ នៅក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខនេះ គឺជាឱកាសដ៏អស្ចារ្យ សម្រាប់វិស័យវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងមនុស្សជាតិហើយវាក៏ជាឱកាសសម្រាប់រកចំណូលពីការលក់វ៉ាក់សាំងនេះផងដែរ
ក្រុមហ៊ុនអាមេរិក២ រំពឹងលក់វ៉ាក់សាំងកូវីដ-១៩ បាន៣២ពាន់លានដុល្លារនៅឆ្នាំ២០២១ (រូបភាព៖ Straits Times)
ដោយ

សហរដ្ឋអាមេរិក​រំពឹងថា ការលក់​វ៉ាក់សាំង​កូវីដ-១៩ ដែលផលិត​ដោយ​ក្រុមហ៊ុន​ចំនួន​ពីរ​របស់ខ្លួន​គឺ ​ហ្វាយស័រ (Pfizer) និងក្រុមហ៊ុន ម៉ូឌ័រណា (Moderna) នឹងអាច​រកចំណូលបាន​ដល់ទៅ ៣២ពាន់លាន​ដុល្លារ នៅក្រោយនេះ។ នេះបើតាម​ព្យាករ​របស់​ អ្នកវិភាគ​របស់​ Wall Street ដែលបាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន CNN។

ក្រុមហ៊ុន ហ្វាយស័រ ត្រូវបាន​គេប៉ាន់ប្រមាណថា នឹងទទួលបាន​ចំណូល​ពីការលក់​វ៉ាក់សាំងនេះប្រមាណ ១៩ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំ២០២១ ខណៈដែល​នៅឆ្នាំ២០២០នេះ ក្រុមហ៊ុននេះ រំពឹង​នឹងរកចំណូលបាន​តែប្រមាណ ៩៧៥​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ រីឯ ក្រុមហ៊ុន ម៉ូឌ័រណា វិញ​រំពឹង​នឹង​ទទួលបាន​ចំណូល​ជាង​១៣ពាន់លាន​ដុល្លារ ពីការលក់​វ៉ាក់សាំង​កូវីដ-១៩ នៅឆ្នាំ២០២១។

ដោយសារតែ​មាន​ឈ្មោះជាក្រុមហ៊ុន​ផលិត​វ៉ាក់សាំងកូវីដ-១៩ វាបានផ្លាស់ប្តូរ​ក្រុមហ៊ុន​ម៉ូឌ័រណា ពី​ក្រុមហ៊ុន​គេមិនសូវស្គាល់ មកក្លាយជា​ក្រុមហ៊ុន​មានតម្លៃ​៦២ពាន់លាន​ដុល្លារអាមេរិក ហើយភាគហ៊ុន​របស់ក្រុមហ៊ុននេះ បានកើនឡើង​ខ្លាំងរហូតដល់ទៅ ៧០០% នៅឆ្នាំនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុន​ហ្វាយស័រ ក៏នឹង​បែងចែក​ចំណូល​ពីការលក់វ៉ាក់សាំង​របស់ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន BioNTech ដែលក្រុមហ៊ុន​ដៃគូ​ពី​អាល្លឹម៉ង់​ផងដែរ ដែល​ក្រុមហ៊ុន​ទាំងពីរនេះ បានសហការគ្នា​ក្នុងការ​អភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩នេះឡើង។

ក្រុមប្រឹក្សាយោបល់​របស់​រដ្ឋបាល​គ្រប់គ្រង​ចំណីអាហារ និងឱសថ​របស់អាមេរិកបាន​បញ្ជាក់ថា រដ្ឋាភិបាល​កំពុង​ធ្វើការងារ​យ៉ាងឆាប់រហ័ស​ ដើម្បី​ផ្ដល់​នូវ​ភ្លើងបៃតង​សម្រាប់​ការអនុញ្ញាត​ឲ្យប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩ ជាផ្លូវការ។ តាមការព្យាករ​របស់ស្ថាប័ន​ Margan Stanley បាន​ឲ្យដឹងថា ក្រុមហ៊ុន ហ្វាយស័រ រំពឹង​រកបាន​ចំណូល​៩ពាន់​៣០០លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខណៈដែល​ពិភពលោក បន្ដ​ត្រូវការ​វ៉ាក់សាំងនេះ។

ការ​រកឃើញ​នូវ​វ៉ាក់សាំងកូវីដ-១៩ មិនបាន​កំណត់នូវការកើនឡើង​នៃតម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន ហ្វាយស័រ​នោះទេ ពីព្រោះថា​ក្រុមហ៊ុននេះ គឺជា​ក្រុមហ៊ុនធំ​រួចទៅហើយ។ ទោះជាបែបនេះក្ដី ភាគហ៊ុន ក្រុមហ៊ុន​ហ្វាយស័រ បាន​ហក់ឡើង ១២% នៅឆ្នាំនេះ។

គួរបញ្ជាក់ដែរថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន ហ្វាយស័រ និងក្រុមហ៊ុន ម៉ូឌ័រណា ត្រូវបាន​គេដឹងថា ឆ្លងកាត់​ការសាកល្បង​បណ្ដោះអាសន្ន​ ​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំងពីរនេះ គឺមានដល់ទៅ ៩៥%។

ថ្មីៗនេះដែរ ប្រទេស​អង់គ្លេស​ទើបតែ​សម្រេច​អនុញ្ញាតទិញយក​វ៉ាក់សាំង​ពីក្រុមហ៊ុន ហ្វាយស័រ នេះ ដើម្បីចាក់ជូន​ពលរដ្ឋ​របស់ខ្លួន​ជាផ្លូវការ​ផងដែរ ហើយ​ប្រទេសនេះ ក៏ក្លាយជា​ប្រទេស​លោកខាងលិច​ដំបូង​គេ​ដែល​សម្រេច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ផ្លូវការ​ជូន​ពលរដ្ឋ​របស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលកំពង់ផែស្វយ័តភ្នំពេញត្រូវបានប៉ាន់ស្មានថា មានជិត ២៩លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានដល់ទៅជិត២៩លានដុល្លារអាមេរិក មានការថយចុះតិចតួច បើធៀបនឹងឆ្នា…

អ្នកជំនាញ៖ ការផ្ទុះរាលដាលកូវីដ-១៩ ឆ្លងចូលសហគមន៍ថ្មីៗនេះ ធ្វើឲ្យប៉ះពាល់ដល់គម្រោងដំណើរកម្សាន្ដចុងឆ្នាំ២០២០

ព័ត៌មាន
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ពិសេសគឺក្រោយព្រឹត្តិការណ៍២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ