ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងក្នុងសហគមន៍២៤នាក់ទៀត ក្នុងនោះ ៧នាក់នៅភ្នំពេញ និង១៧នាក់ទៀតនៅខេត្តព្រះសីហនុ


ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៤នាក់បន្ថែមទៀតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ មាន៧នាក់មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និង១៧នាក់ផ្សេងទៀតស្នាក់នៅខេត្តព្រះសីហនុ។
រកឃើញអ្នកឆ្លងកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អ្នកទាំងវិជ្ជមាន​ កូវីដ-១៩ ទាំង​២៤​នាក់​ដែលត្រូវបាន​រកឃើញថ្មីនេះ ភាគច្រើន​ជា​ជនជាតិចិន និងវៀតណាម​ខណៈជនជាតិ​ខ្មែរ​ចំនួន​៤នាក់។
តួលេខ​របស់​ក្រសួង​សុខាភិបាល​គិតត្រឹម​ថ្ងៃទី ០២ ខែមីនា​ចំនួន​អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ បានកើនឡើងដល់​ចំនួន​៣៤០នាក់ហើយ ខណៈដែល​ចំនួន​អ្នកឆ្លងសរុប​នៅកម្ពុជា​មានចំនួន៨៤៤នាក់។​ អ្នកជាសះស្បើយសរុប​មានចំនួន៤៧៨នាក់​ និងមិនមាន​អ្នកស្លាប់បាត់បង់​ជីវិតនោះទេ។

គិតមកទល់ព្រឹកថ្ងៃទី ០២ ខែមីនានេះ ទីតាំង​ជាង១០០កន្លែង​ដែលជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៦​សហគមន៍​២០កុម្ភៈ ត្រូវបាន​បិទ ក្នុងនោះ នៅរាជធានីភ្នំពេញមានជាង​៧០កន្លែង​ និង​នៅខេត្តព្រះសីហនុ​មាន​ប្រមាណ​៣០កន្លែងផងដែរ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​អះអាងថា​ព្រឹត្តិការណ៍​ឆ្លង​ក្នុងសហគមន៍​លើកទី ៣នេះ គឺជាការឆ្លង​ធ្ងន់ធ្ងរមួយ​មិនធ្លាប់មាន​ឡើយ​សម្រាប់​កម្ពុជា​និងបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​បើមិនចាំបាច់​កុំចេញពីផ្ទះ ហើយត្រូវបន្ដធ្វើអនាម័យ គោរពតាមវិធានការ​របស់​ក្រសួងសុខាភិបាល ដែលបាន​ដាក់ចេញ ពោលគឺ​ត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ជំហាន​ទី២​ចំនួន​៤០​ម៉ឺន​ដូស​ទៀត​ដល់​កម្ពុជា

ព័ត៌មាន
ប្រទេសចិននឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនប្រភេទSinophamចំនួន៤០ម៉ឺនដូសសំរាប់ជំហានទី២បន្ថែមទៀតដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រ…

តើជំនួប​រវាង​មេដឹកនាំកូរ៉េខាងជើង និងអាមេរិក អាចកើតឡើងទេ​នៅឆ្នាំនេះ?

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាននិយាយនៅថ្ងៃទី ២៨ ខែកុម្ភៈថា ព្រឹត្តិការណ៍ប្រាររព្ធកីឡាអូឡាំពិក ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ