អត្ថបទក្រុមហ៊ុន

ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មីជាមួយនឹងសំបកបាវថ្មី


ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ កំពត ស៊ីមេន របស់ខ្លួននៅខេត្តកំពត ។
ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មីជាមួយនឹងសំបកបាវថ្មី
ដោយ

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជា បានដឹកនាំគណៈគ្រប់គ្រង​ជាន់ខ្ពស់​ដទៃ​ទៀត ដើម្បីរៀបចំ​ប្រារព្ធ​ពិធី​សម្ពោធនេះ និងបាន​ធ្វើ​ដំណើរ​​ទស្សនកិច្ច​ពិនិត្យ​មើល​ខ្សែ​សង្វាក់ផលិតកម្មនៅក្នុង​រោងចក្រ​ កំពត ស៊ីមេន ។

ពិធីសម្ពោធនេះ​បាន​ធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺ​មួយសប្ដាហ៍​បន្ទាប់ពី​ពិធីជួបជុំ​តំណាងចែកចាយប្រចាំឆ្នាំ ​ដែល​ក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើង​​ដើម្បី​​បង្ហាញ​ការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និង​ផលិតផល​ថ្មី​របស់ស៊ីម៉ងត៍​ ខេ ស៊ីមេន ទៅដល់​តំណាង​ចែកចាយ និង​ដៃគូ​អភិវឌ្ឍន៍គម្រោង​សំណង់មកពីទូទាំង​ប្រទេស​ ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍នៅឯ​ពិធី​ក្រុងពាលី ក្នុង​បរិវេណ​រោងចក្រ​ កំពត ស៊ីមេន នៅខេត្ត​កំពត យ៉ាងដូច្នេះ ៖ «នៅឆ្នាំ២០២១នេះ យើង​​ចាប់ផ្ដើម​ទសវត្សរ៍ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ទម្រង់​ថ្មីសម្រាប់​ស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីនេះ គឺផ្ដើមចេញពី​មហិច្ឆតា​ដ៏រឹងមាំ​របស់​យើង​ដើម្បីរក្សា​ភាពឈានមុខគេរបស់​យើងនៅក្នុងចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីតលើសគេ​ផ្នែក​ម៉ាក​យីហោ ។»

លោក រ៉ាត់ឆាយុត បានបន្ថែមថា ៖​ «គោលដៅចុងក្រោយ​បំផុតរបស់​យើង គឺ​នាំមក​នូវ​នវានុវត្តន៍ និង​កំណើន​ប្រកប​ដោយ​ចីរភាព សម្រាប់​វិស័យ​សំណង់​និង​ការរស់នៅ​ នៅកម្ពុជា ដែល​នឹង​ផ្ដល់​គុណភាពរស់នៅកាន់តែប្រសើរឡើង​ដល់​ប្រជាជន​កម្ពុជា​​គ្រប់រូប ។» 

ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មីជាមួយនឹងសំបកបាវថ្មី

ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះ មាន​សំបក​បាវថ្មី​ ហើយ​រចនាបថ​នៃ​សំបកបាវថ្មីនេះ គឺ​កើតចេញ​ពី​ឆន្ទៈមុះមុតរបស់​យើង​ក្នុង​ការ​បោះជំហាន​ឲ្យ​លឿន​ឆ្ពោះទៅរកអនាគត ដោយ​ប្រើ​កេរ​ដំណែល​និង​បទពិសោធន៍​របស់​យើង​ក្នុងនាម​ជា​ម៉ាកយីហោ​ខ្មែរ​ដំបូងគេ​បំផុត នៅក្នុងទីផ្សារ​កម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបាន​អភិវឌ្ឍ​​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍​ដែល​អាចប្រើបាន​សម្រាប់​ការងារចម្រុះ ។ អ្នកប្រើប្រាស់​នឹង​វាយតម្លៃខ្ពស់​ចំពោះគុណតម្លៃរបស់​ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយ​ប្រភេទ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប​និង​គ្រឿងបង្គុំ​ស្រាលៗ ការរៀបឥដ្ឋ និងការងារ​​​បូក ។ 

រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា​ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អបំផុត​ ដែលធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាពរលោង​ស្អាត​បំផុត និង​គ្មាន​ស្នាមប្រេះ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍២០កុម្ភៈ៖ សម្តេចហ៊ុនសែនប្រកាសឲ្យបិទសាលារៀន២សប្តាហ៍ខណៈមង្គលការបើផ្អាកបានគួរផ្អាកសិន

ព័ត៌មាន
ថ្លែងសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២២ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យផ្អាកការសិក្សានៅតាមគ្រប់សាលារៀនទាំងរដ្ឋនិងឯកជន…

៤ថ្ងៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៩ នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ បានកើនឡើងដល់ ៩៩នាក់ហើយ ខណៈដែលនៅថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ