វិនិយោគទុន-​វិស័យ​សំណង់

៩​ខែ​ឆ្នាំ​នេះ​ ​សំណង់​បរទេស​មាន ២៥​គម្រោង! ចិន​នៅ​តែ​នាំ​មុខ​គេ!


យោង​តាម​​របាយ​ការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ ខេមបូណូមីស ទទួល​បាន ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ​ កម្ពុជា​ផ្តល់​លិខិត​អនុញ្ញាត​​សាង​សង់​​សំណង់​​​បរទេស​ ចំនួន ២៥ ​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៣៤៥​​លាន​​ដុល្លារ។
អគារ​សំណង់​ស្កឹមស្កៃ The Bridge ជា​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ខ្មែរ​និង​សិង្ហ​បុរី។ រូបភាព៖ ហេង ភារម្យ
ដោយ

របាយការណ៍​ដដែល​បង្ហាញ​ថា គម្រោង​អភិវឌ្ឍន៍​​សំណង់​​​​​របស់​ចិន មាន​ចំនួន​១១​គម្រោង ស្មើនឹង​​ទុន​វិនិយោគ ២៥០​​លាន​ដុល្លារ ថៃ ៤​គម្រោង ទុន​វិនិយោគ ២០​លាន​ដុល្លារ ជប៉ុន ៣​គម្រោង ទុន​វិនិយោគ ២០​លាន​ដុល្លារ កូរ៉េ ២​​គម្រោង ទុន​​វិនិយោគ ១៦​លាន​ដុល្លារ និង​ប្រទេស​សិង្ហបុរី ២​គម្រោង ទុន​​វិនិយោគ ១៥​លាន​ដុល្លារ។

ប៉ុន្តែ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល​៩​ខែ ឆ្នាំ​២០១៧​នេះ​ដែរ ឃើញ​ថា ការ​វិនិយោគ​ឯកជន​បរទេស​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​​គម្រោង​សរុប​ ៣១៩​គម្រោង ជាមួយ​នឹង​ទុន​វិនិយោគ ៤​ពាន់​៨១០​លាន​ដុល្លារ​អាមេរិក។

ចិន​នៅ​តែ​ជា​ប្រទេស​ឈរ​លំដាប់​ទីមួយ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន ១២៥​គម្រោង ទុន​វិនិយោគ​២​ពាន់​លាន​ដុល្លារ។ កូរ៉េ ៤៩​គម្រោង ទុន​វិនិយោគ​​​​១​ពាន់​​៦៤០​លាន​​ដុល្លារ។ ជប៉ុន ៣៨​គម្រោង ទុន​វិនិយោគ ២៤៦​លាន​ដុល្លារ។ សិង្ហ​បុរី ១០​​គម្រោង ទុន​​វិនិយោគ ១៥៩​លាន​ដុល្លារ និង​ថៃ ២៦​គម្រោង ទុន​វិនិយោគ ១៤៨​លាន​ដុល្លារ៕




អត្ថបទបន្ទាប់


ចាប់​ខ្លួន​អ្នក​រត់​តុ​ម្នាក់​ពី​បទ​លួច​លុយ​ភ្ញៀវ​ជប៉ុន​ជាង ២ម៉ឺន​៦ពាន់​ដុល្លារ!

ព័ត៌មាន
នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​គួរ​ដឹង និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន (credit card) នៅ​ពេល​ចាយ​វាយ​លុយ​ក…

អ្នក​ប្រើ​ប្រាស់​ drone មិន​ចុះ​បញ្ជី ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ

ព័ត៌មាន
នៅ​ប្រទេស​ថៃ អ្នក​ប្រើ​ប្រាស់​យន្តហោះ​ដ្រូន (drone) ទាំងអស់​ អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​ធ្ងន់​ដល់​ជាប់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ