វិបត្តិការងារ​នៅទូទាំង​សកលោកដោយសារ​កូវីដ១៩

ILO៖ មនុស្សជាង ២៥​​លាននាក់ នឹង​​ត្រូវ​​បាត់​បង់​ការងារ​ធ្វើ ដោយសារ​វីរុស​កូវីដ១៩


អង្គការ​ពលកម្ម​អន្តរជាតិ ហៅកាត់ថា ILO បាន​ធ្វើការ​វាយតម្លៃ​ជាបឋម​ទៅ​លើ​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ មក​លើ​ការងារ​ជុំវិញ​សកលលោក និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ផល​ប៉ះពាល់​គឺ​ធំធេង​ណាស់ ដែល​នឹង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់ បាត់បង់​ការងារ និង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ភាព​ក្រីក្រ ហើយ​អង្គការ ILO ក៏​បាន​ស្នើ​ឲ្យ​មាន​ការសម្រប​សម្រួល និង​ឆ្លើយតប​ជា​បន្ទាន់​ចំពោះ​បញ្ហា​នេះ។
ILO៖ មនុស្សជាង ២៥​​លាននាក់ នឹង​​ត្រូវ​​បាត់​បង់​ការងារ​ធ្វើ ដោយសារ​វីរុស​កូវីដ១៩
ដោយ

នេះបើយោង​តាម​សេចក្តី​ប្រកាស​របស់ ILO ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ដោយសារ​តែ​ការរាតត្បាត​នៃ​មេរោគ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ចាប់​ផ្តើម​ជាប់​គាំង​បន្តិច​ម្តងៗ ដែល​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស និងក្រុមហ៊ុន​ជាច្រើន ជួប​ប្រទះ​នូវ​បញ្ហា ឈាន​ទៅរក​ការ​កាត់​បន្ថយ​ការងារ ឬ​បិទ​អាជីវកម្ម​តែ​ម្តង ដែល​ធ្វើ​ឲ្យ អត្រា​អត់​ការងារ​ធ្វើ កើន​ឡើង​ប្រមាណ ២៥​លាន​នាក់​ទៀត។

យ៉ាងណាក៏​ដោយ ការ​វាយ​តម្លៃ​ជា​បឋម​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ឆ្លើយតប​បន្ទាន់​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​ការ​សម្រប​សម្រួល​ចំពោះ​កត្តា ៣​ធំៗ គឺ​ការពារ​និយោជិត​នៅ​កន្លែង​ធ្វើការ ការ​ដាស់​ភ្ញោច​សេដ្ឋកិច្ច និង​​អត្រា​ការងារ​ឡើងវិញ ជាពិសេស គាំទ្រ​ដល់ ការ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​បន្ថែម។

បើផ្អែកទៅ​តាម​ការវាយ​តម្លៃ​របស់​អង្គការ ILO ទៅតាម​សេណារីយ៉ូ​ផ្សេងៗ​គ្នា​អំពី​ផល​ប៉ះពាល់​នៃ​មេរោគ​កូវីដ១៩ ទៅ​លើ GDP សកលលោក បាន​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​អាច​កើន​ឡើង​ចន្លោះពី ៥លាន ៣សែននាក់ ទៅដល់ ២៤លាន ៧​សែន​នាក់ ពីលើ​អត្រា​អត់ការងារធ្វើ​ជាមូលដ្ឋាន​​នៅ​​ឆ្នាំ​២០១៩ ដែល​មានត្រឹម ១៨៨​លាន​នាក់។

ដោយសារតែ​អត់​ការងារ​ធ្វើ ការខាតបង់​ប្រាក់​ចំណូល​របស់​និយោជិត​បន្ត​កើន​ឡើង​ខ្លាំង​ចន្លោះពី ៨៦០ពាន់​លាន​ដុល្លារ​អាមេរិក រហូតដល់ ៣.៤​ទី្រលាន​ដុល្លារ​អាមេរិក ត្រឹមដំណាច់ឆ្នាំ​២០២០​នេះ ដែល​មាន​ន័យ​ថា គ្មាន​ប្រាក់​ចំណូល គ្មាន​ការ​ចាយវាយ​ទៅ​លើ​ទំនិញ និង​សេវាកម្ម ពិត​ណាស់​ប្រាកដ​ជា​ប៉ះពាល់​ដល់​អាជីវកម្ម​និង​សេដ្ឋកិច្ច​ជាតិ។

គួរជម្រាប​ដែរ​ថា បើសិន​ជា​សកម្មភាព​សេដ្ឋកិច្ច​នៅតែ​បន្ត​ធ្លាក់​ចុះ វា​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​ធ្លាក់​ចូល​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​កាន់តែ​ច្រើន ចន្លោះពី ៨លាន ៨សែន​នាក់ ដល់ ៣៥​លាន​នាក់ ក្នុង​ឆ្នាំ​២០២០៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបបិទព្រំដែន កំពុងធ្វើឲ្យការនាំចេញរបស់វៀតណាមរងទុក្ខ!

ព័ត៌មាន
គិតមកទល់ពេលនេះ គឺមានរយៈពេល ៧ថ្ងៃហើយ ដែលសហភាពអឺរ៉ុបបានដាក់វិធានការបិទព្រំដែន អំឡុងពេលមានករណីឆ្លងខ្លាំងនៃមេរោគ Covid-19 នៅក្នុងប្រទេ…

សិង្ហបុរី ហាមអ្នកដំណើររយៈពេលខ្លី ឆ្លងកាត់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩!

ព័ត៌មាន
ចាប់ពីថ្ងៃទី ២៣ ខែមីនា នេះតទៅ ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមហាមឃាត់ អ្នកដំណើររយៈខ្លី ដែលត្រូវឆ្លងកាត់ ឬផ្លាស់ប្តូរជើងហោះហើរ មិនឲ្យចូលមកប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ