ការ​បង់​ពន្ធ

ធនាគារ​ធំៗ​៣​ទទួល​រ៉ាប់រង​ប្រមូល​ចំណូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​ជំនួស​ធនាគារ​កម្ពុជា​សាធារណៈ


ធនាគារ​ធំៗ​ចំនួន​៣ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​អនុញ្ញាត​ឲ្យ​ទទួល​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ជំនួស​ធនាគារ​កម្ពុជា​សាធារណៈ។
ធនាគារ​វឌ្ឍនៈ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ ៣ ដែល​ទទួល​រ៉ាប់រង​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​ជូន​អគ្គនាយក​ដ្ឋាន​ពន្ធដារ។
ដោយ

ធនាគារ​ធំៗ​ចំនួន​៣​នេះ ត្រូវ​បាន​អគ្គ​នាយកដ្ឋាន​ពន្ធដារ លើក​ឡើង​ថា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​រួច​រាល់​ហើយ ហើយ​បាន​និង​កំពុង​ផ្ដល់​សេវា​ទទួល​ប្រាក់​ពន្ធ​ជូន​អគ្គ​នាយកដ្ឋាន​ពន្ធដារ។

តាម​សេចក្ដី​ប្រកាស​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធនាគារ​ធំៗ​ទាំង​៣ គឺ​ធនាគារ កាណាឌីយ៉ា អ.ក ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​វឌ្ឍនៈ ទទួល​រ៉ាប់រង​លើ​ការ​ប្រមូល​ពន្ធ គឺ​ដោយសារ​តែ​ធនាគារ​កម្ពុជា​សាធារណៈ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រតិបត្តិការ​ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ ពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ កំពុង​មាន​បញ្ហា​បច្ចេកទេស​ខាង​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ជា​ហេតុ​ធ្វើ​ឲ្យ​ធនាគារ​នេះ អាច​ដំណើរការ​បាន​ត្រឹមតែ​ផ្ដល់​នូវ​សេវា​ទទួល​ប្រាក់​ពន្ធ​លើ​អចលន​ទ្រព្យ​នៅ​តាម​សាខា​ធនាគារ​រាជ​ធានី​ខេត្ត​ប៉ុណ្ណោះ។ 

ដោយ​ឡែក ចំពោះ​ការ​ផ្ដល់​សេវា​ទទួល​ប្រាក់​ពន្ធ​-អាករ ប្រភេទ​ផ្សេង​ទៀត រួមទាំង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឡើយ​ទេ។

អាស្រ័យ​ហេតុ​នេះ ក្នុង​អំឡុង​ពេល​ដែល​បញ្ហា​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ធនាគារ​កម្ពុជា​សាធារណៈ មិន​ទាន់​បាន​ដោះស្រាយ​រួច​រាល់ និង​ដើម្បី​ជៀសវាង​ការ​ខកខាន ក៏​ដូចជា​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​បង់​ពន្ធ អគ្គ​នាយកដ្ឋាន​ពន្ធដារ ក៏​បាន​អំពាវនាវ​ដល់​អ្នក​មាន​កាតព្វ​កិច្ច​បង់​ពន្ធ​ទាំងអស់​ មេតា្ដ​ទៅ​បង់​ពន្ធ​នៅ​តាម​ធនាគារ ឬ​សាខា​ធនាគារ​ទាំង​៣ គឺ​ធនាគារ​កាណាឌីយ៉ា អេស៊ីលីដា និង​ធនាគារ​វឌ្ឍនៈ ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​កាល​កំណត់។ 

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ មិន​បាន​បញ្ជាក់​ថា តើ​ការ​អនុញ្ញាត​ឲ្យ​ធនាគារ​ទាំង​៣​ខាង​លើ​នេះ ទទួល​ប្រមូល​ប្រាក់​ពន្ធ​សម្រាប់​អគ្គ​នាយដ្ឋាន​ពន្ធដារ នឹង​ត្រូវ​បញ្ចប់​សុពលភាព​នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕




អត្ថបទបន្ទាប់


ជេក ម៉ា នឹង​ចូលរួម​កិច្ច​ប្រជុំ APEC, ជួប​ជាមួយសហគ្រិននៅ​​វៀតណាម

ព័ត៌មាន
កិច្ច​ប្រជុំ​កំពូល​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វ…

«រៀន​ធ្វើ​ជំនួញ» ប្រមូល​សហគ្រិន​ពី​វិស័យ​១២​ផ្សេង​គ្នា​និយាយ​ពី​ការ​បញ្ចៀស​ការ​ក្ស័យ​ធន

ព័ត៌មាន
ឆ្នាំ​នេះ សហគ្រិន​១២​រូប​ដែល​មក​ពី​អាជីវកម្ម​១២​ផ្សេង​គ្នា នឹង​ចូលរួម​កិច្ច​ពិភាក្សា​តុមូល​ក្នុង​សន្និសីទ “រៀន​ធ្វើ​ជំនួញ” ដែល​នឹង​ប្រព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ