ផ្លូវខ្សែក្រវាត់ក្រុង

អ្នកជំនាញ៖ គម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុង នឹងជំរុញចរន្តសេដ្ឋកិច្ចកាន់តែខ្លាំង


គិតមកដល់ពេលនេះ រាជធានីភ្នំពេញបានពង្រីកផ្លូវខ្សែក្រវាត់ក្រុងដល់ទៅខ្សែទី៣ហើយ ដែលបាននិងកំពុងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចកាន់តែទូលាយទៅដល់បណ្ដាតំបន់ជាយៗរាជធានី។ បើតាមក្រុមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា គម្រោងពង្រីកផ្លូវខ្សែក្រវាត់ក្រុងកាន់តែច្រើននេះ មិនត្រឹមតែជួយរំដោះចរាចរណ៍ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសជាច្រើនដល់ អាជីវករក្នុងការបង្កើតអាជីវកម្មកាន់តែច្រើន ដែលនឹងជំរុញឲ្យទីផ្សារអចលនទ្រព្យកាន់តែមានតម្លៃកើនឡើងជាបន្តបន្ទាប់ផងដែរ។
ផ្លូវជាតិ​លេខ​១
ដោយ

លោកឧកញ៉ា ចេង ខេង ប្រធាន​ប្រឹក្សាភិបាល​សមាគមអ្នក​វាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង ជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បានគូស​បញ្ជាក់ថា​ ការ​ពង្រីក​បណ្តាញផ្លូវ​ខ្សែ​​ក្រវាត់​ក្រុងថ្មី​នេះ ជាមោទនភាព​ណាស់​សម្រាប់​​កម្ពុជា​ ដែលវានឹង​ជំរុញ​ឲ្យ​​វិស័យ​​អចលនទ្រព្យ​កាន់តែ​មាន​សកម្មភាពអភិវឌ្ឍន៍​​​កើនឡើង​ទាំងសំណង់​លំនៅដ្ឋាន ឃ្លាំង អគារ​ពាណិជ្ជកម្ម និងតម្លៃ​ក៏ល្អ​ដូចគ្នាដែរ។ លោកឧកញ៉ា បន្ថែមថា វត្តមាន​របស់ផ្លូវខ្សែ​ក្រវាត់ក្រុង​នេះទៀត​សោត ក៏ជាផ្នែក​មួយ​ជួយសម្រួល​ដល់ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ ពោលគឺ ពួកគាត់​អាចផ្លាស់ប្តូរ​ពីតំបន់​ដែលតូច​ចង្អៀត មករស់នៅ និងប្រកបអាជីវកម្ម​នៅតំបន់​ជាប់នឹង​ផ្លូវក្រវាត់​ក្រុងនេះ​ក៏បាន។ 

លោកឧកញ៉ា បន្ថែមទៀតថា វិស័យ​អចលនទ្រព្យ​អាចមាន​សញ្ញាកើនឡើង​នៅត្រង់​តំបន់​ណា​​មួយ​នោះ​​ គឺអាស្រ័យ​​លើសន្ទុះ​​នៃការអភិវឌ្ឍ​តំបន់នោះ ដែលមាន​ការរៀបចំ​បានល្អនូវ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ងាយ​ស្រួល។ អ្នកជំនាញ​ផ្នែកដីធ្លី ដែលមាន​បទពិសោធន៍​ជាង២០ឆ្នាំ​រូបនេះ បានគូសបញ្ជាក់​ទៀតថា កាលណា​មានដីល្អ​ធំទូលាយ និងមានការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​បានល្អ ពិសេស​សម្រាប់​ការប្រើប្រាស់​ធ្វើអាជីវកម្ម ដូច្នេះ​ដីនោះ នឹងជួយ​ឲ្យម្ចាស់​អាជីវកម្ម​អាចធ្វើ​អាជីវកម្ម​បានអស់​លទ្ធភាព។​ មានន័យថា ម្ចាស់​អាជីវកម្មនោះ អាចរៀប​ចំដីនោះសម្រាប់​ប្រើប្រាស់​ជាការជួល ឬធ្វើអាជីវកម្ម​បានច្រើន​យ៉ាង ដែលវាគឺជា​យុទ្ធសាស្ត្រល្អ​មួយសម្រាប់​ការវិនិយោគ​យូរអង្វែង។​ 

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

លោកឧកញ៉ា ចេង ខេង បានបន្ថែមទៀតថា កាលណា​ដីនោះ​អាចប្រើប្រាស់​បានអស់​លទ្ធភាព វានឹង​មានតម្លៃកើន​ឡើងខ្ពស់​ជាបន្ត​បន្ទាប់ ដែលវា​ខុសពីការ​ទិញដីឡូត៌​នៅតំបន់​មួយចំនួន ដែលគ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់។ លោកឧញ៉ា បានក្រើនរំឭក​ដល់អ្នកដែល​មានបំណង​ចង់ទិញដីឡូត៌ថា ត្រូវពិនិត្យ​ឲ្យបានម៉ត់ចត់​ជាមុន​ទាក់ទង​នឹងហេដ្ឋារចនា​សម្ព័ន្ធ ដូចជា​ផ្លូវចេញចូល និងប្រព័ន្ធលូ​បង្ហូរទឹក​ជាដើម។ ​ប្រសិនបើ​គ្មានហេដ្ឋារចនា​សម្ព័ន្ធ​ច្បាស់លាស់​ទេ ដីឡូត៌​ដែលអ្នក​ទិញនោះ នឹងមិនអាច​ឡើងថ្លៃខ្ពស់​បានទេ ហើយបើ​សាងសង់​សម្រាប់ផ្ទះរស់​នៅទៀតសោត ក៏មិនមាន​ផាសុកភាព​នោះដែរ។​ 

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KFA

លោកឧញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បានគូស​បញ្ជាក់ដែរថា ការអភិវឌ្ឍ​ផ្លូវខ្សែ​ក្រវាត់​ក្រុងនេះ គឺធ្វើឡើង​ដើម្បីឆ្លើយតប​ទៅនឹងកំណើន​ប្រជាជន ដែលបាន​ចូលមក​រស់នៅក្នុង​ទីក្រុងកាន់តែ​ច្រើន​ឡើងៗ ហើយវា​ក៏បានបង្ហាញ​ពីកំណើន​រីកចម្រើន​នៃសក្ដានុពល​សេដ្ឋកិច្ច របស់កម្ពុជា​ផងដែរ។ 

សូមជម្រាបថា បច្ចុប្បន្ន​កម្ពុជាមានផ្លូវខ្សែ​ក្រវាត់ក្រុង​ចំនួន៣ខ្សែ​ គឺខ្សែទី១ ចេញពីគល់ស្ពានជ្រោយចង្វារ តមកផ្លូវ៧០ (ទំបន់ទួលគោក) ឆ្ពោះមក​ផ្លូវ២៧១ រហូតដល់​ផ្លូវជាតិលេខ១។ 

ផ្លូវខ្សែ​ក្រវាត់ក្រុង​ទី២​កំណាត់ទី១ (​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ​) ដែលតភ្ជាប់​ចេញពី​ផ្លូវ​​ទំនប់​កប់​​ស្រូវ​ទៅ​មហា​វិថី​សហព័ន្ធ​​រ៉ូ​ស្សី ប្រវែង​១០​គីឡូម៉ែត្រ ខណៈដែល​កំណាត់ទី២ តភ្ជាប់ពី ​មហាវិថី​សហព័ន្ធ​រុស្សី ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ កាត់​តាម​បណ្ដោយ​​ផ្លូវ​ណ័​ដ​ប្រ៊ី​ដ ផ្លូវ​ភូមិ​ទួល​ពង្រ ផ្លូវ​ទំនប់​៧​មករា ផ្លូវ​មហាវិថី​តេ​ជោ​ (​៦០​ម៉ែត្រ) ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​​លេខ​២ ត្រូវ​ចំណុច​​គល់ស្ពាន​​ព្រែក​ហូរ​​ផ្នែក​ខាងជើង និង​ត​ភ្ជាប់​​ទៅ​ផ្លូវ​លេខ​​១១៥​ និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ 

និងផ្លូវខ្សែ​ក្រវាត់ក្រុង​ទី៣ កំណាត់​ទី​១​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​​ទំនប់​កប់​ស្រូវ ឆ្លង​កាត់​ផ្លូវ​​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​​ត្រឹម​ផ្លូវ​​ជាតិ​លេខ១​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍​ផ្ទះតម្លៃ​សមរម្យ បំភ្លឺថា គម្រោង​របស់ខ្លួន​ជាគម្រោង​ឯកជន មិនមែន​របស់រដ្ឋ​ទេ!

ព័ត៌មាន
តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ គឺក្រុមហ៊ុន World Bridge Home បានបំភ្លឺដល់សាធារណជនថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ស្ថិតនៅក្រ…

ក្រុមហ៊ុនដឹកជញ្ជូនថៃមួយក្រុម កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនថៃមួយចំនួន បាននិងកំពុងសិក្សាទីផ្សារកម្ពុជា និងស្វែងរកឱកាសចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងស្រុករបស់កម្ពុជា ដើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ