គន្លឹះ​សម្រាប់​អាជីវកម្ម

“យុទ្ធសាស្រ្ត ៣៖ ទប់ទល់ ពង្រឹង និងពង្រីក” សម្រាប់​អាជីវកម្ម​និង​ការវិនិយោគ​ក្នុង​ពេល​មានវិបត្តិ


លោក ង៉ែត ជូ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវទីផ្សារ អ្នក​សេដ្ឋកិច្ច និងជា​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី​មួយរូប នៅក្នុងប្រទេស​កម្ពុជា ដែល​មានបទពិសោធន៍​ជាច្រើនឆ្នាំ។ ក្នុង​អំឡុងពេល​នៃ​វិបត្តិកូវីដ១៩ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ស្ទើរ​តែគ្រប់​វិស័យ​នៃ​ធុរកិច្ច និង​សេដ្ឋកិច្ច លោក ង៉ែត ជូ បាន​ចែករំលែក​នូវ​យុទ្ធសាស្ត្រចំនួន ៣ ដើម្បី​ដោះស្រាយ​បញ្ហា​អាជីវកម្ម ក្នុង​ពេល​វិបត្តិនេះ។
លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែ​ក​ហិរញ្ញ​វត្ថុ និង​ជា​អ្នក​វិនិយោគ​វិស័យ​ដីធ្លី។

១) យុទ្ធសាស្រ្ត​ទប់ទល់​ដើម្បី​បន្ត​និរន្តរភាព (Survival strategy)

សម្រាប់​ម្ចាស់​អាជីវកម្ម ឬ​អ្នក​វិនិយោគ​ដែល​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ប្រឈមនឹង​ហានិភ័យ នៅគ្រាដែលមានវិបត្តិដូច​ពេល​បច្ចុប្បន្ន ត្រូវ​ធ្វើ​យ៉ាងណា​ខិតខំ​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ឲ្យ​បានល្អ។ ក្នុង​ករណី​ដែល​ចំណូល​ធ្លាក់​ចុះ​ខ្លាំង ត្រូវ​ព្យាយាម​កាត់​បន្ថយ​ចំណាយ និង​ពន្យារ​ការសង​បំណុល​នានា ដូចជា តាមរយៈ​ការ​ចរចា​ជាមួយ​ម្ចាស់​អគារ​ដែល​អ្នក​ជួល​ធ្វើ​អាជីវកម្ម និង​ធនាគារ​ដែល​អ្នក​ជំពាក់។ល។ 

បន្ថែមលើ​នេះ អ្នក​ត្រូវ​ពិចារណា​ថា តើ​នៅ​មាន​ទ្រព្យ​សម្បត្តិ​អ្វី​ខ្លះ​ដែល​អ្នក​អាច​នឹង​លក់ ហើយ​មិត្តភ័ក្ត្រ​សាច់ញាតិ​ណា​ដែល​អ្នក​អាច​ខ្ចី​ប្រាក់​ដើម្បី​យក​មក​ស្រោចស្រង់​អាជីវកម្ម​របស់​អ្នក​បាន។ ឧទាហរណ៍ មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក រីឆាត ប្រេនសុន បាន​ប្រកាស​លក់​កោះ​ផ្ទាល់​ខ្លួន​ដើម្បី​យក​ប្រាក់​ស្រោចស្រង់​អាជីវកម្ម។

២) យុទ្ធសាស្រ្ត​ពង្រឹង​កម្លាំង​ត្រៀម​ទន្រ្ទាន​ពង្រីក​ទីផ្សារ និង​ចាប់​ឱកាស​ថ្មីៗ (Preparation for market penetration and new opportunities)

ក្នុង​ខណៈ​ដែល​អាជីវកម្ម​ឬ​ការវិនិយោគ​របស់​អ្នក​ដំណើការ​ធម្មតា ឬ​ជួប​បញ្ហា​ខ្លះៗ​ក្តី ប៉ុន្តែ អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ប្រឈម​នឹង​ហានិភ័យ​នា​ពេល​មាន​វិបត្តិ អ្នក​គប្បី​វិនិយោគ​លើ​ការពង្រឹង​សមត្ថភាព​ផ្ទៃក្នុង​ដូចជា បំពាក់​បច្ចេកវិទ្យា (ក្នុង​ការគ្រប់គ្រង​សន្និធិ ការលក់ បុគ្គលិក) ការអភិវឌ្ឍ​ធនធាន​មនុស្ស ការពង្រឹក​សមត្ថភាព​ទទួល​បាន​ហិរញ្ញប្បទាន​ដើម្បី​ត្រៀម​ទន្ទ្រាន​ទីផ្សារ និង​ចាប់​យក​ឱកាស​ថ្មីៗ​នៅ​ពេល​វិបត្តិ​ចាប់​ផ្តើម​ធូរស្រាល និង​សេដ្ឋកិច្ច​ចាប់ផ្តើម​ដំណើការ​ល្អ​ឡើង​វិញ។

៣) យុទ្ធសាស្រ្ត​វាយលុក​ពង្រីក​ទីផ្សារ​ឬ​ចាប់​យក​ឱកាស​ថ្មីៗ (Market penetration and investing in new opportunities)

ក្នុង​ខណៈ​ដែល​អាជីវកម្ម​ឬ​ការវិនិយោគ​ដំណើរការ​ធម្មតា អ្នក​មាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​រឹងមាំ មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​ខ្ពស់ នោះ​ជា​ឱកាស​វាយលុក​ដើម្បី​ទន្ទ្រាន​ពង្រីក​ទីផ្សារ និង​ចាប់​យក​ឱកាស​ថ្មីៗ។ នេះជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ពង្រីក​អាជីវកម្ម​និង​ទំហំ​ផលបត្រ​វិនិយោគ​ប្រកប​ដោយ​គុណភាព៕




អត្ថបទបន្ទាប់


ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក នៅ៤ខែឆ្នាំនេះនៅតែខ្លាំង ទោះចំពេលមានវិបត្តិកូវីដ-១៩

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ មានការ កើនឡើងជាង ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២…

វិទ្យាស្ថាន​ ប៉ាស្ទ័រ ចង់​ស្រាវជ្រាវ​បន្ថែម​ពី​ទំហំ​នៃ​ការរាតត្បាត​របស់​កូវីដ១៩​នៅ​កម្ពុជា

ព័ត៌មាន
វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា វិទ្យាស្ថាន​ចង់​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ឲ្យ​បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ