វ៉ាក់សាំងកូវីដ-១៩

ចិនអនុញ្ញាតឲ្យវ៉ាក់សាំងកូវីដ-១៩ក្នុងស្រុក ៤ប្រភេទហើយ អាចនាំចេញទៅក្រៅប្រទេស


ប្រទេសចិន ត្រូវបានគេដឹងថា ចាប់ផ្ដើមផ្ទុះរាលដាលមេរោគកូរ៉ូណា ឬកូវីដ-១៩ដំបូងគេ ហើយក៏ជាប្រទេសមួយ ដែលបានរលាស់ខ្លួនចាកចេញបានយ៉ាងលឿនរហ័សជាងគេពីវិបត្តិមេរោគរាតត្បាតនេះផងដែរ។ មិនតែប៉ុណ្ណោះ ចិនក៏ជាប្រទេសបានរកឃើញវ៉ាក់សាំងកូវីដ-១៩ច្រើនប្រភេទ និង បានប្រើប្រាស់ចាក់ជូនពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ។ វ៉ាក់សាំងរបស់ចិន ទៀតសោត ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាច្រើនទូទាំងសកលលោកថែមទៀតផង។ តួយ៉ាងមកទល់ពេលនេះ មានវ៉ាក់សាំងចិន ៤ប្រភេទហើយ ដែលអាជ្ញាធរ​អនុញ្ញាតឲ្យនាំចេញ។
វ៉ាក់សាំងចិន ផ្ដល់ឲ្យ​ប្រទេស​តំបន់អាហ្វ្រិក (រូបភាព៖ dw.com)
ដោយ

ប្រទេសចិនមកទល់ពេលនេះ បានផលិតវ៉ាក់សាំងកូវីដ-១៩ រាប់ពាន់លានដូសរួចហើយ ហើយវ៉ាក់សាំងរបស់ចិនក៏បានប្រើប្រាស់ចាក់ជូនពលរដ្ឋខ្លួនបានជាង១ពាន់លានដូសហើយដែរ ព្រមទាំងមានជាច្រើនរយលានដូសផ្សេងទៀត ត្រូវបានបញ្ជូនចេញទៅក្រៅប្រទេសទាំងជំនួយផង និង ជាការលក់ផង។

តាមការរាយការណ៍ពីសារព័ត៌មានចិនស៊ិនហួ មកទល់ពេលនេះ ចិនផលិតបានវ៉ាក់សាំងចំនួន៤ប្រភេទហើយ និង ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងស្រុក ព្រមទាំងបាន បញ្ចូលក្នុងបញ្ជីឈ្មោះវ៉ាក់សាំងដែលអាចធ្វើការនាំចេញទៅក្រៅប្រទេសបានផងដែរ។

វ៉ាក់សាំងទាំង៤ប្រភេទរបស់ចិននេះ គឺត្រូវបានផលិតដោយក្រុមហ៊ុន Beijing Institute of Biological Products, ក្រុមហ៊ុន Sinovac Life Sciences, ក្រុមហ៊ុន CanSino Biologics និងក្រុមហ៊ុន Wuhan Institute of Biological Products។ នេះបើយោងតាមសេចក្ដីប្រកាសដោយ ក្រសួងពាណិជ្ជកម្មចិន។

ក្នុងចំណោមវ៉ាក់សាំងទាំង៤ប្រភេទនេះ គឺមានពីប្រភេទ គឺវ៉ាក់សាំង Sinopharm ដែលផលិតដោយក្រុមហ៊ុន Beijing Institute of Biological Products និង វ៉ាក់សាំង Sinovac ផលិតដោយក្រុមហ៊ុន Sinovac Life Sciences ត្រូវបានអង្គការសុខភាពពិភពលោកដាក់ចូលក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់រួចហើយដែរកាលពីពេលថ្មីៗនេះ។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា  វ៉ាក់សាំងផលិតនៅក្នុងប្រទេសចិនត្រូវបានប្រើប្រាស់ក្នុងទ្រង់ទ្រាយធំ សម្រាប់ចាក់ជូនពលរដ្ឋក្នុងស្រុក ហើយវ៉ាក់សាំងទាំងនោះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសជាង១០០ នៅទូទាំងពិភពលោកផងដែរ។

ដើម្បីធានាបាននូវគុណភាព និង សុវត្ថិភាពនៃការផលិតវ៉ាក់សាំង និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម រដ្ឋាភិបាលចិន គាំទ្រឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលបានចុះបញ្ជី អាចធ្វើការនាំចេញវ៉ាក់សាំងបានដោយខ្លួនឯងផ្ទាល់ ដោយផ្ដោតលើការបង្កើនការផ្គត់ផ្គង់ផលិតផល រក្សាស្ថិរភាព នៃការរំពឹងទុកទីផ្សារ និង បង្កើនលទ្ធភាពសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ដែលមានតម្លៃសមរម្យទៅឲ្យគ្រប់ប្រទេសទាំងអស់ ពិសេសប្រទេសកំពុងអភិវឌ្ឍន៍។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ចិននឹងបន្ដគាំទ្រដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ប្រទេសដែលកំពុងមានតម្រូវការវ៉ាក់សាំង។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏បាននិងកំពុងសម្រុកនាំយកវ៉ាក់សាំងពីចិនចំនួនពីប្រភេទ គឺ Sinovac និង Sinopharm ដើម្បីចាក់ជូនប្រជាជនផងដែរ ក្រៅតែវ៉ាក់សាំងកូវីដសៀល ឬ AstraZeneca ដែលផលិតនៅឥណ្ឌាបានមកពីជំនួយរបស់កម្មវិធីកូវ៉ាក់។

គិតត្រឹមថ្ងៃទី ២៣ ខែមិថុនាកម្ពុជាមានអ្នកចាក់វ៉ាក់សាំងសរុបជាង៣លាន៦សែននាក់ហើយ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួន២ដូសមានជាង២លាន៧សែននាក់។ បើធៀបនឹងផែនការចាក់វ៉ាក់សាំង១០លាននាក់ ចំនួនអ្នកដែលចាក់វ៉ាក់សាំងគិតមកទល់ពេលនេះ គឺសម្រេចបានជាង៣៦%ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនា ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃ សម្រាប់គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

ព័ត៌មាន
ក្រុមហ៊ុន Worldbridge និង ធនាគារស្ថាបនា បានសហការគ្នាជាលើកដំបូង ដើម្បីផ្តល់ឥណទានគេហដ្ឋានឆ្លាតវៃ ដល់គម្រោង ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដែលន…

រដ្ឋាភិបាលអាមេរិកផ្តល់ថវិកា ២០ពាន់លានដុល្លារ ជួយអាកាសយាន្តដ្ឋានដោះស្រាយវិបត្តិកូវីដ-១៩

ព័ត៌មាន
ទឹកប្រាក់បន្ថែមប្រមាណ៨ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់ជូនអាកាយានដ្ឋាននានា ដែលនេះជាការផ្ដល់ជូនលើកទី៣ហើយ ខណៈដែលកាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ