ទីផ្សារ​មូលបត្រ​កម្ពុជា

គណៈកម្មការមូលបត្រ​កម្ពុជា អនុម័តផ្ដល់គោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថ្មី​ចំនួន ៤


នៅថ្ងៃតែមួយ ពោលគឺថ្ងៃតី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រ​កម្ពុជា បានសម្រេចអនុម័ត ផ្ដល់ជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ ទៅឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន ចំនួន ៤ ដែលក្នុងនោះ ការបោះផ្សាយលក់មូលបត្រជា ប្រភេទមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន មានចំនួន១ ស្ថាប័ន និងការបោះផ្សាយលក់មូលបត្រជាប្រភេទសញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល មានចំនួន ៣ស្ថាប័ន។
ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០

យោងតាម​​​គណៈកម្មការមូលបត្រ​កម្ពុជា ដែលបាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ ខេមបូណូមីស មុននេះបន្តិច​ បានឲ្យដឹងថា ការសម្រេច​ផ្ដល់​សញ្ញាបណ្ណ ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ទាំង ៤​ខាងលើ​នេះ ពីសំណាក់គណៈកម្មការមូលបត្រ​កម្ពុជានេះ គឺធ្វើឡើង​បន្ទាប់ពី មានកិច្ចប្រជុំ​គណៈកម្មការមូលបត្រ​កម្ពុជា លើកទី ៥៩ កាលពីថ្ងៃទី ២៥ កុម្ភៈនេះ ដែលដឹកនាំដោយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មការ​មូលបត្រ​កម្ពុជា។

តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការមូលបត្រ​កម្ពុជា បាន​សម្រេច​អនុម័ត ផ្ដល់ជាការអនុញ្ញាត​ជាគោលការណ៍ លើសំណើ​សុំ​បោះផ្សាយលក់មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈ​របស់​ធនាគារអេស៊ីលីដា ខណៈដែល​ថ្នាក់ដឹកនាំធនាគារ ធ្លាប់បាន​ប្រាប់ខេមបូណូមីសដែរថា បើមិនមាន​អ្វីប្រែប្រួលទេ តាមផែនការ ធនាគារនេះ អាចនឹងរួចរាល់​សម្រាប់​ការគោះជួង​ជួញដូរលើផ្សារ​ហ៊ុន នៅក្នុងត្រីមាសទី១ នៅឆ្នាំ២០២០នេះ។

បន្ទាប់ពីអេស៊ីលីដា មានធនាគារពាណិជ្ជ​ចំនួន១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួន១ទៀត ក៏បាន​ទទួល​ការអនុញ្ញាត​ជាគោលការណ៍​ លើសំណើបោះផ្សាយ​លក់មូលបត្រ​ជាសាធារណៈ​របស់ខ្លួន ពីគណៈកម្មការមូលបត្រ​កម្ពុជាដែរ។ ប៉ុន្ដែ ខុសពីការបោះផ្សាយ​លក់មូលបត្រ​របស់ធនាគារ អេស៊ីលីដា ស្ថាប័នហិរញ្ញវត្ថុទាំងពីរនោះ គឺ​បានស្នើសុំ​បោះផ្សាយ​លក់​មូនបត្រ​បំណុលវិញ។ ស្ថាប័នហិរញ្ញវត្ថុទាំងពីរនោះ គឺ ធនាគារ​ភ្នំពេញ​ ពាណិជ្ជ ម.ក និងគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់។ ជាមួយគ្នានេះដែរ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ប្រាសាក់ ក៏បាន​ទទួលការអនម័តទទួលស្គាល់ជា នីតិបុគ្គល​ប្រតិស្រុត ពីសំណាក់​គណៈកម្មការមូលបត្រ​កម្ពុជាផងដែរ។

ក្រុមហ៊ុន​មួយចុងក្រោយ ដែលទទួល​បាន​ការអនុញ្ញាត​ជាគោលការណ៍ លើ​សំណើ​សុំ​បោះផ្សាយ​លក់មូលបត្រ​បំណុលជាសាធារណៈ​ដែរនោះ គឺក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក។

ក្រៅពីនេះទៀត នៅថ្ងៃជាមួយគ្នានេះ គណៈកម្មការមូលបត្រ​កម្ពុជា ក៏បាន​អនុម័តជាគោលការណ៍​លើសំណើសុំ​អាជ្ញាបណ្ណ​ក្រុមហ៊ុន​មូលបត្រ​ចំនួន ២ គឺ ក្រុមហ៊ុន ហ្វេដឺរ៉ល ឃែភីថល អ៊ិនវេសម៉ិន ឯ.ក ដើម្បីប្រកបអាជីវកម្ម ជាក្រុមហ៊ុន​ធានាទិញ​មូលបត្រ និងក្រុមហ៊ុន ភីភី លី ស៊ីឃ្យូរីធី ឯ.ក ដើម្បីប្រកប​អាជីវកម្ម​ទីប្រឹក្សា​ហិរញ្ញវត្ថុ។ ព្រមគ្នានោះ ក៏មាន​ក្រុមហ៊ុន​ចំនួន ២ ទៀត ផ្សេងទៀត ក៏​ទទួលបានការអម័ត​​ជាគោលការណ៍លើសំណើរ​សុំ​អាជ្ញាបណ្ណ​ក្រុមហ៊ុន​ថែរក្សាទ្រព្យ​សម្បិត្តិ ជំនួសផងដែរ ខណៈដែល​ក្រុមហ៊ុន​ចំនួន​២ ទៀត គឺទទួលបាន​ការអនុម័ជាគោលការណ៍​លើសំណើ​សុំ​អាជ្ញាបណ្ណ​ក្រុមហ៊ុន គ្រប់គ្រង​មូលនិធិ។

សូមបញ្ជាក់ថា មិនទាន់រាប់បញ្ជូល ស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ដែលទើបតែទទួលបានការអនុម័ត​ជាគោលការណ៍ លើសំណើ​សុំ​​បោះផ្សាយ​លក់មូលបត្រខាងលើ ​​ គិតមកទល់​បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា មាន​ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា តែ តាំងប៉៖ ផលិតផលខ្មែរ នៅតែគ្មានសមត្ថភាពប្រកួត ប្រជែងនឹងផលិតផលនាំចូល!

ព័ត៌មាន
និយាយពីវិស័យផលិតកម្មនៅប្រទេសកម្ពុជាហាក់បីដូចជាមិនទាន់រឹងមាំនៅឡើយ។ មិនទាន់រឹងមាំនេះទើបធ្វើឲ្យផលិតផលហូរចូលមកកាន់ទីផ្សារកម្ពុជាដូចទឹកប…

សាលារាជធានីប្រកាសរើសក្រុមហ៊ុនគ្រប់គ្រងសំរាម ខណៈស៊ិនទ្រីនៅតែមានសិទ្ធិចូលរួមក្នុងដេញថ្លៃការគ្រប់គ្រងនេះ

ព័ត៌មាន
សាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនឯកជនអោយចូលរួមដេញថ្លៃតំបន់គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដែលនឹងត្រូវបែងចែកជា៣តំបន់ ដើម្បីអោយការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ