Advertisement
ទីផ្សារទូរស័ព្ទ 5G

ទូរស័ព្ទអ៊ីនធើណែត 4G នៅចិន ចាប់ផ្ដើមធ្លាក់ថ្លៃ ក្រោយទូរស័ព្ទប្រើ 5G ជិតចេញលក់!


តម្លៃទីផ្សារទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់បណ្ដាញអ៊ីធើណែត 4G ត្រូវបានដាំក្បាលចុះ ស្របពេលដែលទូរស័ព្ទស្មាតហ្វូនដែលមានប្រើប្រាស់បណ្ដាញអ៊ីធើណែត 5G ត្រូវបានដាក់បង្ហាញ នៅក្នុងទីក្រុងស៊ិនជិន ភាគខាងត្បូងនៃខេត្តគ័ងតុងប្រទេសចិន។ នេះបើតាមការរាយការណ៍ពីបណ្ដាញសារព័ត៌មាន CCTV។
តម្លៃទូរស័ព្ទអ៊ីនធើណែត 4G នៅចិនចាប់ផ្ដើមធ្លាក់ថ្លៃ ក្រោយទូរស័ព្ទប្រើ 5G ជិតចេញលក់ (រូបភាព៖ pandaily.com)
ដោយ
Advertisement

ហាង​លក់ទូរស័ព្ទ នៅទីក្រុង​ស៊ិនជិន បាន​ដាក់បង្ហាញ​​ទូរស័ព្ទ​ស្មាតហ្វូន 5G សម្រាប់អតិថិជន ដោយ​បណ្ដាញ​អ៊ីនធើណែត​5G ថ្មីនេះត្រូវបានគេដឹងថា នឹងមានផ្ដល់នូវ​បទពិសោធន៍​អ៊ីនធើណែតល្បឿន​លឿន​មិនធ្លាប់មាននោះឡើយ។

អ្នកបានប្រើប្រាស់​ខ្លះ​បាន​លើកឡើង​ថា «ចាប់ពីពេលនេះតទៅ វាគឺជាយុគ្គសម័យ​អ៊ីនធើណែត​ ដូច្នេះ បណ្ដាញអ៊ីនធើណែត 5G គឺ​ពិតជាចាំបាច់​ណាស់។ ពួកគេ​​បាន​បញ្ជាក់ទៀតថា  ​បានត្រៀមខ្លួន​រួចហើយ ដើម្បីទិញ​ទូរស័ព្ទ​ដែលមានប្រើប្រាស់​បណ្ដាញ 5Gនេះ។ 

លោក ហ្សាំង ហ្វៃ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន​អតិថិជន​អេឡិចត្រូនិក នៃមជ្ឈមណ្ឌល​គ្រប់គ្រង​សាន់នីង​ស៊ិនជិន បានលើកឡើងថា ក្រុមហ៊ុន​បាន​ធ្វើប្រម៉ូសិន ការលក់​ដោយមាន​ឧបត្ថម្ភធន ៥០០ យន់ សម្រាប់​ទូរស័ព្ទ​ចាស់​សម្រាប់​អិថិជិន​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ 5G។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​របស់អិថិជន មួយចំនួន ទូរស័ព្ទ ស្មាតហ្វូន 4G ក៏នឹងដាក់លក់​ បញ្ចុះតម្លៃ​ពី២០០ ទៅ៣០០ យន់​ផងដែរ។

មានជិត​២០ប្រភេទ នៃទូរស័ព្ទស្មាតហ្វូន 5G កំពុង​ដាក់បង្ហាញ​នៅតាមហាង​នានា។ អ្នកជំនាញ​និយាយថា តម្លៃ ទូរស័ព្ទ​ 5G អាចនឹង​ធ្លាក់ចុះវិញ នៅពេលដែល​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ 5G កាន់តែមានភាព​ចាស់ទុំទៅៗ នៅពេលអនាគត។

បន្ថែមពីនេះដែរ មានហាង​លក់អនឡាញ ជាច្រើន បាន​ផ្ដល់ជូន​ការលក់បញ្ចុះតម្លៃ ១០% សម្រាប់​ទូរស័ព្ទ ស្មាតហ្វូត 4G ផងដែរ។ 

ទោះយ៉ាងណា ខណៈដែល តម្រូវការ​ទីផ្សារ​ផ្ទាល់​នៃ ទូរស័ព្ទ 5G មិនទាន់បាន​ដឹងច្បាស់នៅឡើយ ដោយសារតែ​មិនទាន់បាន​ដាក់លក់លើទីផ្សារនោះ គេសង្កេតឃើញថា អ្នកប្រើប្រាស់​ក៏នៅតែ​រងចាំមើល​ពី​សមត្ថភាព​ពិសេស​របស់បណ្ដាញថ្មី​នេះដែរ

បើតាម​ លោក ហ្សាំង ហ្វៃ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន​អតិថិជន​អេឡិចត្រូនិក នៃមជ្ឈមណ្ឌល​គ្រប់គ្រង​សាន់នីង​ស៊ិនជិន បាន​បញ្ជាក់ថា ទូរស័ព្ទ ស្មាតហ្វូន 5G នឹងត្រូវ​ចេញលក់​នៅក្នុងខែកញ្ញា​នេះ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចង់ច្បាម​យកភ្ញៀវទេសចរចិន និងឥណ្ឌាកាន់តែច្រើន តាមរយៈលើកលែងកម្រៃទិដ្ឋាការ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ថៃ បានអះអាងថា ការសម្រេចដាក់ឲ្យមានការលើកលែងកម្រៃទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា គឺពិតជារឿងចាំបាច់មួយ ស...

សហគមន៍​អឺរ៉ុប​​​ផ្តល់​ជំនួយ​ធំ​បំផុត​ ​ជាង ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក George Edgar បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅក្នុង​ជំនួប​ផ្លូវការ​កាលពី​ថ្ងៃ​ទី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ