ការបង្កើត​អាជីវកម្មថ្មី​

ក្រុមហ៊ុនអាមេរិក 500 Startups ចាប់ដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការបង្កើតអាជីវកម្មថ្មីៗ


ក្រុមហ៊ុនបណ្ដាក់ទុន (Venture Capital) របស់អាមេរិក ដែលគេស្គាល់ឈ្មោះថា 500 Startups បានសម្រេចចាប់ដៃគូជាមួយនឹង Khmer Enterprise ដែលជាស្ថាប័នស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមមួយ ហៅថា Angkor 500 ក្នុងគោលដៅ ជួយគាំទ្រដល់សហគ្រិន ក្នុងការបង្កើតអាជីវកម្មថ្មីៗដែលជំរុញដោយបច្ចេកវិទ្យា និងការរៀបចំខ្លួន ដើម្បីអាចពង្រីកចូលទៅក្នុងទីផ្សារតំបន់។ នេះបើតាមសារព័ត៌មាន Tech Asia ដែលជាសារព័ត៌មានផ្ដោតលើវិស័យបច្ចេកវិទ្យាក្នុងតំបន់ Tech Asia។
ក្រុមហ៊ុនអាមេរិក 500 Startups ចាប់ដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការបង្កើតអាជីវកម្មថ្មីៗ (រូបភាព៖ Tech Asia)
ដោយ

បើតាម​ប្រភពព័ត៌មាន​ដដែលនេះ បាន​ឲ្យដឹងទៀតថា នៅរយៈពេល២ឆ្នាំ​ដំបូងក្នុងភាព​ជាដៃគូ ក្រុមហ៊ុន​បណ្ដាក់ទុន 500 Startups នឹង​ប្រមូល​ផ្ដុំ​រួមគ្នា​នូវ​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ទាំងអស់​នៅទូទាំង​ប្រទេស ដើម្បី​បង្កើត​ជាក្រុមការងារ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា។ គម្រោងនេះ នឹងជួយដល់​អាជីវកម្ម​ថ្មីៗ​នៅកម្ពុជា ដើម្បី​ចូលរួម​ក្នុងទីផ្សារ​ និងជាមួយវិនិយោគិន​អន្តរជាតិ ក៏ដូចជា ភ្ជាប់​ពួកគេ​ជាមួយនឹងឧស្សាហកម្ម​ពាក់ព័ន្ធ និង​ដៃគូសាជីវកម្ម​ជាដើម។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើកឡើង​នៅក្នុងសារព័ត៌មាន Tech Asia យ៉ាងដូច្នេះថា «នេះគឺ​ជា​ផែនការ​អនុវត្ត​ន៍មួយ របស់រាជរដ្ឋាភិបាល​កម្ពុជា ដូចដែលមាន​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី ៤ ដើម្បីពន្លឿន​ បរិយាកាស​ល្អ សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម និងការ​បង្កើតអាជីវកម្ម​ថ្មីៗ ដើម្បីមានភាព​​ប្រកួតប្រជែង​កាន់តែខ្លាំង​ នៅពេលដែល​ឈានទៅរក​សេដ្ឋកិច្ច​ឌីជីថល»។

ឯកឧត្តម បាន​គូសបញ្ជាក់ទៀតថា «វាគឺជាពេលវេលា​ដើម្បី​ចាប់ផ្ដើម​បង្កើត​នៅក្នុងស្រុក រួច​ពង្រីកខ្លួន​ទៅក្នុង​តំបន់ និងចូលរួម​ជាមួយ​សកលោក»។

បើទោះបីជា កំពុង​ស្ថិត​នៅក្នុង​ស្ថានការណ៍​មេរោគរាតត្បាត​កូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្ដែ ក្រុមហ៊ុន 500 Startups និងស្ថាប័ន​ Khmer Enterprise ជឿជាក់ថា ពេលវេលា​បច្ចុប្បន្ននេះ គឺបាន​ផ្ដល់នូវ​ឱកាស​ដ៏​សំខាន់ ដើម្បី​វិនិយោគ​ជាមួយនឹង​ស្ថាបនិក​អាជីវកម្ម​បង្កើតថ្មីៗ នៅក្នុងជំនាន់​ក្រោយនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CP ALL ផ្អាកផែនការពង្រីកសាខាហាង 7-Eleven នៅកម្ពុជា និងឡាវ ព្រោះតែកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុក របស់ហាងលក់ទំនិញ 7-Eleven បានសម្រេចផ្អាកផែនការពង្រីកសាខានៅក្នុងប្រទេសកម្ពុជា និងឡាវនៅឆ្នាំក្រ…

ធនាគារ អេស៊ីលីដា សម្រេចប្ដូររូបរាងស្លាកសញ្ញាថ្មី និងគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២១

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ីបានប្រកាសថានឹងប្ដូរស្លាកសញ្ញាថ្មី (ឡូហ្គូ)របស់ខ្លួន និងគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២១ ខាងមុខនេះ។ ថ្នាក់ដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ