អាជីវកម្ម​លក់រាយ

ហាង​លក់​ទំនិញ​ដ៏ល្បីល្បាញ​របស់​អាមេរិក 7-Eleven គ្រោង​បើក​នៅកម្ពុជា នៅឆ្នាំក្រោយនេះហើយ


ក្រុមហ៊ុន​លក់រាយ​ដ៏ធំ​បំផុត​នៅ​លើ​ពិភពលោក 7-Eleven ដែលមានមូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក និង​មានហាង​ទំនិញ​ជាង ៧ម៉ឺន​ហាង នៅជុំវិញពិភព​លោក បានចុះ​ហត្ថលេខា​ផ្ដល់​សិទ្ធិ​អាជីវកម្ម​ដល់ក្រុមហ៊ុន CP ALL Cambodia ដើម្បី​បើក​ដំណើរការ​ហាង​ទំនិញប្រ៊េន 7-Eleven នៅ​កម្ពុជា។
ហាង​លក់​ទំនិញ​ដ៏ល្បីល្បាញ​របស់​អាមេរិក 7-Eleven គ្រោង​បើក​នៅកម្ពុជា នៅឆ្នាំ២០២១។
ដោយ

បើ​តាម​គម្រោង ហាង​ទំនិញ 7-Eleven ដំបូង​បំផុត នឹង​បើក​នៅ​រាជ​ធានី​ភ្នំពេញ នៅឆ្នាំ​២០២១។ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​លើ​ហាង​ទំនិញប្រ៊ែន 7-Eleven គឺ​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CP ALL Public Company Limited របស់​ប្រទេស​ថៃ។ នេះ​បើ​យោងតាមប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន 7-Eleven នៅ​សហរដ្ឋ​អាមេរិក។ 

កាលពីឆ្នាំ​១៩៨៨ ក្រុមហ៊ុន CP ALL បានត្រូវ​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​និង​ដំណើរការ​ហាង​ទំនិញ Seven-Eleven នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ទទួល​បាន​​អាជ្ញាប័ណ្ណ​ផ្ដាច់​មុខ​ពី​ក្រុមហ៊ុន 7-Eleven Inc។ ហាង​ទំនិញ​​ 7-Eleven ដំបូង​គេ​បំផុត​នៅ​ប្រទេស​ថៃ បើក​នៅឆ្នាំ​១៩៨៩ នៅទីក្រុងបាងកក ហើយ​សព្វថ្ងៃ CP ALL ដំណើរការ​ហាងទំនិញ​ជិត ១ម៉ឺន ២ពាន់​កន្លែង ទូទាំង​ប្រទេសថៃ និង​ជាប់​លេខ​ពីរ​ជាប្រទេស​ដែលមាន​ហាង​ទំនិញ 7-Eleven ច្រើនជាង​គេ​បំផុត នៅ​លើ​ពិភព​លោក បន្ទាប់ពីប្រទេស​ជប៉ុន។ 

ហាងទំនិញ​ 7-Eleven បានដំណើរការជោគជ័យ​នៅក្នុង​ប្រទេស​ថៃ ជាង ៣០ឆ្នាំ​មកហើយ ហើយ​យីហោ 7-Eleven បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌របស់​ថៃទៅហើយ។ ក្រៅពីលក់​គ្រឿងហូប ភេសជ្ជៈ អាហារសម្រន់គ្រប់​ប្រភេទ ហាង​ 7-Eleven ក៏មាន​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ ដូចជា សេវា​ធនាគារ និងការទូទាត់​វិក្កយបត្រ បច្ចេកវិទ្យាឌីជីថល និង​ការ​ដឹកជញ្ជូន​ទំនិញ​ដល់​ផ្ទះ ផង​ដែរ ដែលសេវាទាំងអស់នេះ ក៏នឹង​នាំ​មក​កម្ពុជា ដូចគ្នា​ដែរ ។ 

បើគ្មានអ្វីប្រែប្រួលទេ កម្ពុជា​នឹង​ក្លាយជា​ប្រទេសទី១៩ ដែលនឹង​មាន​វត្តមាន​ហាង​ទំនិញ 7-Eleven។ ប្រទេសនិងតំបន់​ផ្សេងទៀត រួមមាន សហរដ្ឋ​អាមេរិក, កាណាដា, មិចស៊ិក, ជប៉ុន, ថៃ, កូរ៉េខាងត្បូង, តៃវ៉ាន់, ចិន (រួមទាំង ហុងកុង), ហ្វ៊ីលីពីន, អូស្រ្តាលី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, អារ៉ាប់រួម, ន័រវ៉េ, ស៊ុយអែត, ដាណឺម៉ាក និង ឥណ្ឌា៕




អត្ថបទបន្ទាប់


តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ

ព័ត៌មាន
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់SME លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័…

គ្រាន់តែ​ទូទាត់​ប្រាក់​កម្ចី ឬ​ផ្ទេរ​ប្រាក់​រវាង​ធនាគារ​ស្ថាបនា និងវីង ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់

ព័ត៌មាន
ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ