ចំណូលពីការ​នាំចេញអង្ករ

៣០០លានដុល្លារ កម្ពុជារកបានពីការនាំចេញអង្ករ នៅ៨ខែឆ្នាំនេះ


កម្ពុជារកចំណូលពីការនាំចេញអង្ករលក់នៅក្រៅប្រទេសបានប្រមាណ ៣០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៨ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាខណៈដែលបរិមាណអង្ករដែលបាននាំចេញសម្រេចបានដល់ទៅជិត៤៥ម៉ឺនតោន។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ស្រូវអង្ករកម្ពុជា
ដោយ

តាមរបាយការណ៍​បាន​ឲ្យដឹងទៀតថា នៅ៨ខែ​ឆ្នាំនេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​មានការកើនឡើង​៣១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ ក្នុងនោះ គោលដៅ​នាំចេញអង្ករ​ធំៗ​របស់​កម្ពុជា​មានដូចជា​ប្រទេសចិន​មាន​ចំណែកទីផ្សារ​៣៧% នៃការនាំចេញអង្ករ​សរុប បន្ទាប់មក​សហគមន៍អឺរ៉ុប​មាន​៣៤% និងប្រទេសអាស៊ាន​មាន​១៣%។

គួរចាប់អារម្មណ៍ដែរថា ទីផ្សារអង្ករ​របស់​កម្ពុជា​ទៅកាន់ប្រទេស​អូស្ត្រាលី ក៏កំពុង​មានសន្ទុះ​កើនឡើង​ខ្លាំង​ណាស់ដែរ ពោលគឺ​នៅរយៈពេល​៨ខែ​នៃពីរ​ឆ្នាំចុងក្រោយនេះ អង្ករ​កម្ពុជា​នៅទៅអូស្ត្រាលី កើនឡើង​ដល់ទៅ ជាង​៩៤៦% ឯណោះ។ 

ទោះជាបែបនេះក្ដី សម្រាប់​ក្នុងខែកក្កដា​កន្លងទៅនេះ ការនាំចេញអង្ករ​បាន​បង្ហាញពីការ​ធ្លាក់ចុះទៅវិញ​ប្រមាណជិត​៣៥%ឯណោះ បើធៀបនឹង​ទៅនឹង​ខែសីហា​ឆ្នាំមុន។ តាមការបញ្ជាក់​របស់​សហព័ន្ធស្រូវអង្ករ​ កាធ្លាក់ចុះ​នៃការនាំចេញអង្ករ​នៅខែចុងក្រោយនេះ គឺដោយសារតែ​បញ្ហា​បម្រែបម្រួលអាកាសធាតុ មិនមាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់ និងមួយទៀតនោះ គឺដោយសារតែ​ការឈប់សម្រាក​សង​ចូលឆ្នាំខ្មែរ ដែលលើក​ពីខែ​មេសា មកខែសីហានេះ បានធ្វើឲ្យ​ការងារ​រដ្ឋបាល​ និងសេវា​មួយចំនួន​មានការយឺតយ៉ាវ ពិសេស​នៅក្នុង​សប្ដាហ៍ទី៣ នៃខែសីហានេះ។

យ៉ាងណាក៏ដោយចុះ បើតាម​ការ​សន្និដ្ឋាន​របស់​អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ​កម្ពុជា​ បាន​ឲ្យនាពេល​កន្លងទៅនេះ ថា ដោយសារតែបញ្ហា​អាកាសធាតុនេះ គោលដៅ​នាំចេញអង្ករ​ឲ្យបាន​ដល់ ៨០ម៉ឺនតោន ឬកៀក​ទៅនឹង​១លានតោន​ នៅឆ្នាំ២០២០នេះ ទំនង​ជាមិនអាច​សម្រេច​បាននោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនរើផលិតកម្មចេញពីចិនទៅ ឥណ្ឌា និងបង់ក្លាដេស ក៏នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋដែរ!

ព័ត៌មាន
តាមអ្វីដែលជាកម្មវិធីបន្ថែមថ្មី របស់រាជរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា សម្រាប់រោងចក្រជប៉ុនដែលរើការផលិតចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និងបង…

ថៃ គ្រោង​បញ្ចេញថវិកាជាង ១,៤ពាន់លានដុល្លារទៀត ជួយដល់ពលរដ្ឋរងគ្រោះព្រោះកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានត្រៀមរៀបចំនូវកញ្ចប់ថវិកាជាង ១,៤ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចែកជូនទៅដល់ ប្រជាពលរដ្ឋ១៥លាននាក់របស់ខ្លួន ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ