ឱកាសទៅសិក្សា​នៅអាមេរិក

ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សា​សហរដ្ឋ​អាមេរិក​ដោយមិនបាច់ចាយលុយខ្លួនឯង


ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញខិតប័ណ្ណផ្សព្វផ្សាយជា ហូរហែ បើកឱកាសឲ្យបណ្ដាប្រជាជនខ្មែរប្រកួតប្រជែងគ្នាដើម្បីបានទៅសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក។ វគ្គសិក្សានោះ មានរយៈពេលចាប់ពី ៤សប្ដាហ៍ រហូតដល់វគ្គវែង ដែលបណ្ដុះបណ្ដាលថ្នាក់អនុបណ្ឌិត និងបណ្ឌិត។
ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សាសហរដ្ឋអាមេរិកដោយមិនបាច់ចាយលុយខ្លួនឯង
ដោយ

កាលពីដើម​ខែមិនា​នៅក្នុងពិព័រណ៍​អប់រំដែល​រៀប​ចំឡើង​ដោយទូត​អាមេរិក មន្ត្រី​ទំនាក់ទំនង​សាធារណៈនៃស្ថានទូត​ បញ្ជាក់ប្រាប់​ខេមបូណូមីស​ថា និស្សិតទាំងអស់​អាចមាន​ឱកាស​ទៅសិក្សា​នៅអាមេរិក​បាន​ដោយស្មើភាពគ្នា ដោយគ្រាន់​តែមាន​សមត្ថភាព​គ្រប់គ្រាន់​សមត្ថភាពពិសេស​ចាំបាច់ដំបូង​គឺយុវជន​ទាំងនោះ ត្រូវចេះអាន និយាយ​សរសេរ​ភាសាអង់គ្លេស​បាន​ច្បាស់លាស់។

កម្មវិធីទាំង៧នោះរួមមាន៖

១, South-east Asia Youth /Leadership Program :(​កម្មវិធីភាពជាអ្នកដឹកនាំរបស់​យុវជនក្នុងតំបន់អាស៊ីអាគ្នេយ៍)កម្មវិធីនេះ​គឺបង្កើតឡើង​ដើម្បី​ទាក់ទាញយុវ​សិស្ស​រៀនតាម​វិទ្យាល័យ​ទៅសិក្សា​ស្វែងយល់​តាមគ្រឹះស្ថាន​សិក្សានិង​សហគមន៍​នៅអាមេរិក។ យុវជន ៥នាក់នឹងត្រូវ​បានជ្រើសរើស ដែលអាមេរិក​ធានាទាំង​ស្រុងរាល់​ការ​ចំណាយ​​សព្វយ៉ាង។ កម្មវិធីនេះ ផ្ដើម​រើសយុវសិស្ស​ចាប់ពីចន្លោះខែ តុលាដល់ខែធ្នូ។ យុវជន​ដែលចូលរួម​កម្មវិធី​នោះ នឹងត្រូវ​បាន​រៀប​ចំ​ឱ្យស្នាក់នៅ​ជាមួយគ្រួសារ​អាមេរិក សិក្សារៀន​សូត្រ​ផ្លាស់ប្ដូរ​វប្បធម៌​បំនិនជីវិត ប្រាស្រ័យ​ទាក់ទងជាមួយ​យុវជន​នៅទីនោះ។ល។

២, YSEALI Professional /Fellows Program: កម្មវិធីនេះ ជាកម្មវិធី​រើស យុវជន១៣ទៅ១៦នាក់ក្នុងមួយឆ្នាំ។កម្មវិធីនេះ ផ្ដល់ឱកាស​ឱ្យយុវជន​ទៅសិក្សា​រៀនសូត្រ ៥សប្ដាហ៍នៅអាមេរិក។យុវជន អាយុពី 25 ឆ្នាំទៅ 35 ឆ្នាំ នឹងត្រូវ​ផ្ដល់ឱកាស​ធ្វើការងារ​សហរដ្ឋ​អាមេរិក ៤ សប្តាហ៍នៅទីនោះ ។ អ្នកដែលត្រូវបានជ្រើស​រើសជាមនុស្ស​ដែលធ្វើ​ការងារ នៅអង្គការ​ក្រៅ​រដ្ឋភិបាល ឬបុគ្គលដែល​ធ្វើការងារ​ផ្ទាល់ ជាមួយស្ថាប័ន​របស់​សហរដ្ឋ​អាមេរិក  រាប់​លក្ខណៈបុគ្គល​ជាមួយស្ថាប័ន​ឯកជននិង វិស័យ​សាធារណៈ។

៣, Hubert Humphrey Fellowship Program:  កម្មវិធីអាហា​រូបករណ៍ Humphrey គឺជាកម្មវិធីអាហារូបករណ៍ Fulbright ដែលនាំយក​អ្នកជំនាញ​វ័យក្មេងនិងពាក់​កណ្តាល​អាជីព​ដែលមាន​សក្ដានុពល​ភាពជា​អ្នកដឹកនាំ​ទៅសហរដ្ឋអាមេរិក​ដើម្បី​សិក្សារយៈពេល​មួយឆ្នាំ ថ្នាក់ក្រោយ​ឧត្តម​សិក្សា។  ការអភិវឌ្ឍភាព​ជាអ្នកដឹកនាំ និងការសហការ​ប្រកបដោយ​វិជ្ជាជីវៈជាមួយសម​ភាគី​អាមេរិក។

តាមរយៈការផ្តល់ភាព​ជាអ្នកដឹកនាំ និងអ្នកបង្កើត​គោលនយោបាយ​នាពេលអនាគត ដែលមានបទពិសោធន៍​ក្នុងសង្គម​វប្បធម៌ និងវិស័យ​វិជ្ជាជីវៈរបស់​សហរដ្ឋ​អាមេរិក។ កម្មវិធីនេះ រើសបញ្ញវ័ន្ត​ខ្មែរ​២ទៅ៣នាក់ក្នុង១ឆ្នាំ​ទៅសិក្សារយៈ១ឆ្នាំ ដើម្បី​ពង្រឹងភាព​ជាអ្នកដឹកនាំ និងអ្នកជំនាញ​ឯកទេស។

ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សាសហរដ្ឋអាមេរិកដោយមិនបាច់ចាយលុយខ្លួនឯង

៤,Teaching Excellence and Achievement Program : កម្មវិធីនេះសម្រាប់​គ្រូបង្រៀន​នៅថ្នាក់​មធ្យមសិក្សា។ គ្រូបង្រៀន​លើមុខវិជ្ជា​ភាសា​អង់គ្លេស  ៣នាក់ពីកម្ពុជា នឹងត្រូវផ្ដល់​នូវឱកាសពិសេស​ក្នុងការអភិវឌ្ឍ​ជំនាញក្នុង​មុខវិជ្ជា​របស់ពួកគេ​បង្កើនជំនាញ​បង្រៀន​របស់ពួកគេ និងបង្កើន​ចំណេះដឹង​របស់ពួកគេ លើទឹកដី​សហរដ្ឋ​អាមេរិក។ កម្មវិធី​អាហារូបករណ៍​នេះជាផ្នែកមួយ​របស់  Fulbright ។ អ្នកចូលរួម​ពីបណ្ដា​ប្រទេស​ផ្សេងៗ  នឹងធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​សម្រាប់​កម្មវិធីអភិវឌ្ឍន៍​ជំនាញរយៈពេល​ប្រាំមួយ​សប្តាហ៍ ។ កម្មវិធីអាហារូបករណ៍ នេះផ្តល់ឱ្យអ្នក​ចូលរួមបាន ចូលរួមក្នុង​សិក្ខាសាលា​សិក្សាស្តីពី​វិធីសាស្រ្ត​បង្រៀន និងយុទ្ធសាស្រ្ត​ការអភិវឌ្ឍ​កម្មវិធីសិក្សាការ​រៀបចំផែន​ការមេរៀន និងការបណ្តុះបណ្តាល​បច្ចេកទេស​បង្រៀន៕

ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សាសហរដ្ឋអាមេរិកដោយមិនបាច់ចាយលុយខ្លួនឯង

៥, Study of The United States Institute For Secondary School Educators:

គឺជាកម្មវិធីសិក្សា ថ្នាក់ក្រោយ​ឧត្តមសិក្សា​ ហើយផ្តល់​ឱកាសឱ្យ​គ្រូបង្រៀន៣នាក់​បានទៅ​ស្វែងយល់ ពីដំណើការ​អប់រំដល់​សិស្ស​អនុវិទ្យាល័យ និងរបៀប គ្រប់គ្រង​អនុវិទ្យាល័យ​ពីសហរដ្ឋ​អាមេរិក។ កម្មវីធីនេះ រើសគ្រូពី​ខ្មែរទៅ​ម្នាក់ឬ២នាក់ ។ គេចាប់ផ្ដើម​ប្រកាសរើស​បេក្ខភាព​ចូលរួម ចន្លោះខែតុលា​ដល់ខែធ្នូ​ជារៀង​រាល់ឆ្នាំ។ 

៦, Fulbright Foreign Student Program : កម្មវិធីនេះ បណ្ដុះ​បណ្ដាល​និស្សិត​ថ្នាក់​បណ្ឌិតនិងអនុបណ្ឌិត​ដែលជារៀងរាល់​ឆ្នាំរើសអ្នកចេះ​ដឹងខ្មែរ ៦ទៅ៨នាក់ឱ្យ​ទៅបន្តការ​សិក្សា​និងស្រាវជ្រាវ​នៅ​អាមេរិក។ កម្មវិធីនេះ មិនរើស​អាយុ​ហើយ ប្រកាស​ជ្រើសរើស​និស្សិតទៅសិក្សា​ចន្លោះពី​ខែកុម្ភៈដល់មិថុនា ជារៀងរាល់ឆ្នាំ។

៧, Fulbright US –Asian Visiting Scholar Initiative: កម្មវិធីនេះ​ទទួល​យកមនុស្ស​ម្នាក់ឬ​២នាក់ជា​រៀងរាល់ឆ្នាំ ដើម្បីសិក្សា​ស្រាវជ្រាវ​រយៈពេល​ពី ៣ទៅ ៤ខែនៅអាមេរិក។ ជានិច្ចកាល​គេប្រកាស​ជ្រើស​រើសនិស្សិត​ពីតំបន់អាស៊ាន​ទៅសិក្សា និង ចេញ​សេចក្ដីប្រកាស​នៅចន្លោះខែកញ្ញា ដល់វិច្ឆកា។ អ្នកដាក់ពាក្យ​សុំត្រូវបាន​គេរំពឹងថា នឹងមានកំណត់ត្រា​ដ៏សំខាន់​នៃសមិទ្ធផល ផ្នែកសិក្សា​ធិការឬជំនាញ។ ពួកគេត្រូវតែ​ជាពលរដ្ឋ​នៃប្រទេស​មួយក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ។ ហើយពួកគេ​ត្រូវចេះ​ភាសា​អង់គ្លេស។ ចំណង់​ចំណូល​ចិត្ត​នឹងត្រូវ​បានផ្តល់​ជូនបេក្ខជន​ដែលមានលក្ខណៈ​សម្បត្តិគ្រប់​គ្រាន់និង មិនមានបទ​ពិសោធន៏ថ្មីៗ​ និងច្រើន​នៅក្នុងសហរដ្ឋ​អាមេរិក។ អ្នកដាក់ពាក្យ​សុំត្រូវរស់នៅក្នុង​ប្រទេស​សមាជិកអាស៊ាន​ទាំងអស់​ក្នុងដំណើរការ​តែងតាំងនិង​ជ្រើសរើស ហើយពួកគេ​ត្រូវត្រលប់ទៅ​ប្រទេសជាសមាជិក​អាស៊ាន​វិញ បន្ទាប់ពី​បញ្ចប់ការ​សិក្សា​នៅអាមេរិក។

៨, Global Undergraduate Exchange program :  កម្មវិធីនេះរើស​និស្សិត ៥ទៅ៨នាក់​ឱ្យទៅផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​នៅអាមេរិក។ អ្នកចូល​រួមសកល UGRAD នឹងត្រូវ​បាន​ចុះឈ្មោះពេញម៉ោង​ក្នុងថ្នាក់បរិញ្ញាបត្រ​នៅឯសា្ថប័ន​ម្ចាស់ផ្ទះ ដើម្បីផ្តល់នូវឱកាស​ដ៏ច្រើន​សម្រាប់ការ​ទំនាក់ទំនង​យ៉ាងសំខាន់​ជាមួយមហាវិទ្យាល័យ និងសិស្សនិស្សិត​អាមេរិក​ព្រមទាំង បង្ហាញពី​វប្បធម៌សិក្សា និងវប្បធម៌​របស់​សហរដ្ឋអាមេរិក។

៩, The study of the united states institute for scholars :កម្មវិធីនេះ រើសនិស្សិត​ខ្មែរ៦នាក់ក្នុងមួយឆ្នាំ ដើម្បីទស្សនកិច្ច ៥សប្ដាហ៍នៅទឹកដី​អាមេរិក។ការសិក្សា​របស់វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក (SUSIs) គឺជាកម្មវិធីសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា ដែលមាន​ដំណើរ​ទស្សនកិច្ច​សិក្សា មានគោលបំណង​ផ្ដល់បទពិសោធន៍​ដល់​បញ្ញាជន  នូវឱកាស​ដើម្បីបង្កើន​ការយល់ដឹង​របស់ពួកគេ​អំពីសង្គម​វប្បធម៌​គុណ​តម្លៃរបស់​ស្ថាប័ន​សហរដ្ឋ​អាមេរិក។ 

អ្នកនាំពាក្យស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ​ប្រាប់អ្នកកាសែតថា​ជារៀងរាល់​ឆ្នាំ​អាមេរិក​ជា​​រៀងរាល់​ឆ្នាំ​ បាន​បញ្ជូន​ប្រជា​ជន​កម្ពុ​ជា​ជាង​ ៧០ នាក់​ទៅ​សហរដ្ឋ​អាមេរិក​តាម​រយៈ​កម្ម​វិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​​ដែល​ឧបត្ថ​ម្ភ​ដោយ​ស្ថានទូត។​ទន្ទឹមនឹងនោះ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២​ រហូត​មក​ទល់​នឹង​ឆ្នាំ ​២០១៨​ ជន​ជាតិ​ខ្មែរ​ប្រមាណ ​៦៥៨ ​នាក់​ហើយ ​បាន​ទៅ​សិក្សា ​និង​កំពុង​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ ខណៈ​ចំនួន​នេះ​បាន​កើន​ឡើង​ ២០ ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថាមពលអគ្គិសនី នៅតែជា «បន្លាក្នុងកែវភ្នែក» សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានប្រកាសពី គោលជំហររបស់កម្ពុជាថា ដល់ពេលដែលកម្ពុជា ត្រូវពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនហើយ ដោយ…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម អាចនឹងចុះហត្ថលេខាឆាប់ៗនេះ!

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ