ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

រាជរដ្ឋាភិបាលបង្កើនរយៈពេល និងទំហំកម្ចីដល់៦០ម៉ឺនដុល្លារ ដើម្បីជំរុញកំណើនឥណទានក្នុងវិស័យទេសចរណ៍

ដោយ​ សោម ស្រីពេជ្រ
នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ជាសេនាធិការ បានចាប់ផ្ដើមអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។