អត្ថបទក្រុមហ៊ុន

យានដ្ឋាន A Klasse Auto ពង្រីកអាជីវកម្មខ្លួនជាមួយនឹងការបើកសាខាថ្មីនៅ «តំបន់បឹងស្នោរ»


ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់បឹងស្នោរ អាចអញ្ជើញមកទទួលយកបទពិសោធន៍ពីយានដ្ឋានស្តង់ដារដ៏ទំនើប និងប្រកបដោយផាសុកភាព ដែលជាសាខាទីបី នៅតំបន់បឹងស្នោរ នៃខណ្ឌច្បារអំពៅនេះ ។
យានដ្ឋាន A Klasse Auto នឹងបើកសាខាថ្មីនៅ «តំបន់បឹងស្នោរ»
ដោយ

ក្រុមហ៊ុនយើងប្ដេជ្ញាចិត្ត​ក្នុងការនាំមកជូននូវអ្នកឯកទេសដ៏ជំនាញខ្ពស់ រួមទាំង​ឧបករណ៍បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន​ជួសជុលទំនើប​ចុងក្រោយ​បំផុតសម្រាប់​ម្ចាស់​យានយន្ត​ទាំងអស់នៅតំបន់​បឹងស្នោរ បន្ទាប់ពី​មើលឃើញ​ពីតម្រូវការ​ជាចាំបាច់នូវ​មជ្ឈមណ្ឌល​សេវាថែទាំង និងជួសជុលយានយន្ត​ដែល​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់។

A Klasse Auto ជាយានដ្ឋាន​ខ្មែរសុទ្ធសាធ ដែលត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​ក្នុង​ស្រុកជាមួយនឹង​បទ​ពិសោធន៍ជាង ២០ឆ្នាំ​ និង​បានស្ថិត​នៅជួរមុខគេក្នុងការ​ប្រឡូកដោយផ្ទាល់​ក្នុងវិស័យ​លក់​និងថែទាំ​យានយន្ត​ ។ បេសកកម្ម​របស់​ក្រុមហ៊ុន គឺផ្ដល់​​ផលិតផល​ និងសេវាកម្មជួសជុល​យានយន្ត​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយនឹង​​អ្នកឯកទេសដែលមាន​ជំនាញ​ខ្ពស់ និងតម្លៃ​សមស្របបំផុត ក្នុង​គោលបំណង​ផ្ដល់​នូវ​ទីកន្លែង​មួយ ​ដែល​ម្ចាស់​យានយន្ត​គ្រប់រូប ​អាច​ទុកចិត្តបាន​ទាំង​ស្រុង ។

លោក ពិសិដ្ឋ និងឧកញ៉ា គឹមស្រ៊ុន សហស្ថាបនិក​ក្រុមហ៊ុន A Klasse Auto បាន​មានប្រសាសន៍ថា «យើង​ចង់​លុបបំបាត់នូវ​រឿងដែលអតិថិជនតែងតែ​ត្អូញត្អែរអំពី​ការ​ប្រព្រឹត្តមិនត្រឹមត្រូវ បរិយាកាស​យានដ្ឋាន​ដែល​កខ្វក់​និង​គ្រោះថ្នាក់ និង​ការជួសជុល​ដោយ​គ្មាន​ជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដែលនាំ​ឲ្យ​វិស័យរបស់យើង​មានកេរ្តិ៍ឈ្មោះ​មិន​ល្អ។ នៅឯ A Klasse Auto វិញ យើង​ចង់​ណែនាំ​នូវ​ស្តង់ដារ
អន្តរជាតិ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ព្រោះ​ពួកគាត់​ស័ក្ដិសម​នឹងទទួលបាន​សេវាកម្ម​ដែល​ល្អ​បំផុត ។» 

ក្នុងនាម​ជាយានដ្ឋាន​ហ្វែ្រនឆាយ (Car Workshop Franchise) ដែល​មានការបញ្ជាក់ពីស្ថាប័ន ISO ដំបូងគេបង្អស់នៅកម្ពុជា A Klasse Auto មានឯកទេសផ្នែក​ជួសជុលយានយន្តកម្រិត​ស្រាល​ កម្រិតធ្ងន់ សេវាថែទាំ​យានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាមដងផ្លូវ។ ក្រុមហ៊ុន​បាន​នឹងកំពុង​កសាង​កិត្តិនាម​ជា​បណ្ដើរៗ​ក្នុងការផ្ដល់ផលិតផល ​និង​សេវាកម្ម​ដែលមានគុណភាព ដោយ​ការចាប់ដៃគូ​ជាមួយ​រោងចក្រ​និង​ភ្នាក់ងារចែកចាយដែលមានការជឿ​ទុកចិត្ត​ខ្ពស់ រួមជាមួយនឹងសមត្ថភាពរបស់​ខ្លួន​ក្នុងការ​ថែទាំ​ជួសជុលរថយន្ត​ម៉ាក​ល្បីៗចម្រុះ រាប់តាំងពី​រថយន្ត​ធម្មតា​រហូតដល់​រថយន្ត​ទំនើប​ប្រណីត​ ។ 

ការយករថយន្ត​ទៅកាន់​យានដ្ឋានណាមួយ​ ​អតិថិជនគួរតែទទួលបានបទពិសោធន៍មួយដ៏ល្អ​ ជៀសផុតពីការខ្វល់ខ្វាយ​ ឬ​ភាពតានតឹងចិត្ត។ ដូច្នេះ នៅឯ A Klasse Auto អតិថិជន​អាច​ទុកចិត្ត​បានថារថយន្តរបស់គាត់នឹងទទួលបានការមើលថែយ៉ាងដឹតដល់ ក្នុងអំឡុងពេលដែលម្ចាស់រថយន្តរីករាយជាមួយការទទួលទានកាហ្វេដ៏មានឱជារស ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿន ទស្សនាកម្មវិធីទូរទស្សន៍ ឬ​ភាពយន្ត​ថ្មីៗចុងក្រោយ​បំផុត ក្នុងទីតាំងរង់ចាំ។

សូម​កុំ​បង្អង់​យូរទៀតអី ! អញ្ជើញមក​ A Klasse Auto នៅថ្ងៃនេះ ដើម្បីទទួល​បាន​បទពិសោធន៍យានដ្ឋាន​ថ្មី នៅ​កម្ពុជា​ ! 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាថ្មី និងប្ដេជ្ញាចិត្តពង្រីកខ្លួនទូទាំងប្រទេសជាមួយសេវាកម្មឌីជីថលកាន់តែសម្បូរបែប

ព័ត៌មាន
ធនាគារ ជីប ម៉ុង បានប្រកាសអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកសាខាឲ្យបានដល់ទូទាំង២៥ខេត្ត-ក្រុងនៅកម្ពុជា ជាមួយនឹងការផ្ដល់ជូននូវសេវាឌីជី…

សម្តេចតេជោផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ១៥០កន្លែង សម្រាប់សិក្សាបរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល

ព័ត៌មាន
ក្នុងឆ្នាំសិក្សាថ្មីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ១៥០នាក់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ