អត្ថបទពាណិជ្ជកម្ម!

ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ពីរ ចាប់ដៃគ្នា​ពង្រីកប្រតិបត្តិការទូទាត់តាមឌីជីថល


ស្របទៅតាមការវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កាន់តែមានរលកសន្ទុះប្រើប្រាស់កាន់តែច្រើនឡើងនោះ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួនពីរ គឺធនាគារ ABA និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia បានរួមគ្នាផ្ដល់សេវាទូទាត់តាមអេឡិចត្រូនិក ដើម្បីសម្រួលដល់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងជាចំណែកមួយចូលរួមអភិវឌ្ឍដល់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ចាប់ដៃគ្នាពង្រីកប្រតិបត្តិការទូទាត់តាមឌីជីថល

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និងជានាយក​ចាត់ការទូទៅ​នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា តាមរយៈកិច្ចសហការ​រវាង​ធនាគារ ABA និងក្រុមហ៊ុន Manulife នាពេល​ថ្មីៗនេះ នឹង​បើកឱកាស​ឲ្យ​អ្នកប្រើប្រាស់​សេវា​​ធនាគារ ABA អាច​បង់​បុព្វលាភ​ធានា​រ៉ាប់រង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ABA Mobile បាន​ដោយឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក Robert បន្ថែមទៀតថា ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ និង​ធនាគារ​ ABA​ បាន​ក្លាយ​ជា​ដៃ​គូ​ចែក​ចាយ​ផលិត​ផល​ធានារ៉ាប់រង​តាម​ធនាគារ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​ មក​ម្លេះ​ ហើយ​តាម​រយៈ​កិច្ច​សហការ​ដ៏​ល្អ​នេះ​ ​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ធានារ៉ាប់​រង​អាយុជីវិត​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជូន​ដល់​ក្រុម​គ្រួ​សារ​​កម្ពុជា​ជា​ច្រើន​ទូទាំង​ប្រទេស​។​ ​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន Manulife រូបនេះ ជឿ​ជាក់​ថា ​សមិទ្ធ​ផលកិច្ចសហការ​ថ្មីជាមួយនឹង​ធនាគារ ABA នេះ នឹង​ផ្ដល់​បទពិសោធន៍​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ជូន​ដល់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ ABA Mobile ខណៈបច្ចុប្បន្ន​​មាន​អ្នក​ប្រើ​ប្រាស់ជាង​ ៤០ ម៉ឺន​នាក់​។​

ជាមួយគ្នានេះ លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA បានគូសបញ្ជាក់ដែរថា នៅលើ​មាគ៌ាវឌ្ឍនភាពឌីជីថលរបស់ខ្លួន  ធនាគារ​ ABA ទុកផលប្រយោជន៍អតិថិជន នៅត្រង់​ចំណុចកណ្ដាល ​នៃ​សកម្មភាព​នានារបស់ខ្លួន។ ហើយនេះ ក៏ជាមូលហេតុ​ដែល ​ធនាគារមួយនេះ​ ដាក់ឲ្យប្រើប្រាស់​មុខងារបង់បុព្វលាភ​រ៉ាប់រងតាម ABA Mobile ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ​អាចបង់ថ្លៃសេវារ៉ាប់រងពីផ្ទះ ឬកន្លែងធ្វើការ បានយ៉ាងងាយស្រួល។

លោក Askhat បាន​សង្កត់ធ្ងន់ថា ការចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Manulife នេះ នឹងនាំមកនូវភាពងាយ​ស្រួលបន្ថែមទៀត​ដល់អតិថិជន ABA និងមេនូឡាយហ្វ៍ ហើយ ក៏រួមចំណែកជំរុញកម្ពុជាឆ្ពោះ​ទៅរក​សង្គមទំនើប ដែលមានការទូទាត់​បែបឌីជីថល​ មិនចាំបាច់ប្រើប្រាស់សាច់​ប្រាក់​។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA ឡើងថ្លែង​សុន្ទរកថា

សូមបញ្ជាក់ថា សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​ ក្រុមហ៊ុនធានារ៉ាប់រង​ Manulife បច្ចុប្បន្ននេះ កំពុង​ការ​ពារ​អនាគត​​ហិរញ្ញវត្ថុ​ជូន​ប្រជា​ជន​ជាង​ ១០​ ម៉ឺន​នាក់​ជា​មួយ ​នឹង​ទឹក​ប្រាក់​ធានាសរុបជាង​ ២​ ពាន់​លាន​ដុល្លារ​អាមេរិក​។

ដោយឡែក ធនាគារ ABA វិញ គិតមកដល់ត្រឹមថ្ងៃទី ៣០ ឧសភា ២០១៩ មានទ្រព្យសកម្មសរុប​ចំនួន ៣,៣៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យធនាគារមួយនេះ បាន​ក្លាយជា​ធនាគារ ធំទីបីនៅក្នុង​ប្រទេសកម្ពុជា៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ បំណុល​កើន​ឡើង អាច​នាំ​មក​នូវ​ចំណាក​ស្រុក, ការ​លក់​ដី​ដោយ​បង្ខំ, និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ

ព័ត៌មាន
របាយការណ៍​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​សីហា បាន​បង្ហាញ​ថា កម្រិត​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង​…

គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តកញ្ចប់ថវិកា ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២០

ព័ត៌មាន
នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារទី ០៦ សីហានេះ បានសម្រេចអនុម័តកញ្ចប់ថវិកា ៣,២ ទ្រីលានបាត ឬស្មើនឹងប្រមាណ ១០០ ពាន់លានដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ