Advertisement
Advertisement
Advertisement
វិធានការបន្ធូរបន្ថយពីសំណាក់​ធនាគារ និងមីក្រូហិរញ្ញវត្ថុ

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការបន្ធូរបន្ថយ ៦ចំណុច សម្រាប់អតិថិជន​ដែលរងគ្រោះ​ព្រោះ​កូវីដ-១៩


សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី ០៧ ខែមេសា​ ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយចំនួន៦ ចំណុច សម្រាប់អតិថិជន ដែលរងគ្រោះដោយសារតែកូវីដ-១៩។ ដោយក្នុងនោះ ក៏មានករណីពន្យារពេលបង់ប្រាក់ដើម ការប្រាក់ និងលើកលែងការផាកពិន័យផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយ របស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។
សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការបន្ធូរបន្ថយ ៦ចំណុច សម្រាប់អតិថិជនដែលរងគ្រោះព្រោះកូវីដ-១៩
ដោយ
Advertisement

ដើម្បី​ចូលរួម​ជួយ​គាំទ្រ និង​សម្រួល​ដល់​អតិថិជន​ក្នុង​គ្រា​ដ៏​លំបាក​នេះ សមាគម​ធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញ​វ​ត្ថុ នៅ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលការណ៍​បន្ថែម​ដូច​ខាងក្រោម ៖ 

១. សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩៖ លើកលែង​ការ​បង់ការ​ប្រាក់ និង​រាល់​ការ​ផាកពិន័យ​ទាំងអស់រយៈពេល​យ៉ាងតិច​មួយ​ខែ ព្រមទាំង​ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួម​ទាំង​ការ​ពន្យារ​ការ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។  រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​)  រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​រយៈពេល មួយ​ខែ និង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់​។ 

៣. បន្ត​ធ្វើការ​ផ្តល់​ជូន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ 

៤. បញ្ចេញ​ឥណទាន​សង្គ្រោះ​បន្ទាន់ ឬ​បន្ថែម  ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយ​ពេល​មាន​វិបត្តិ​។

៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ ព្រមទាំង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​មួយ សម្រាប់​រស់នៅ (First Home Owner)​។

៦. ផ្តល់​នូវ​ការ​អនុគ្រោះ​សម្រាប់​អតិ​ថ​ជន​ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វី​ដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយ​ៗ​។

សមាគម​ទាំង​ពីរ​ខាងលើ​នេះ សង្កេត​ឃើញ​អំពី​ផល​ប៉ះពាល់​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាម​រយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) គ្រឹះស្ថាន​សមាជិក​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​គោលការណ៍​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​បាន​ដាក់​ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធានា​ថា អតិថិជន​របស់​ខ្លួន​ទទួល​បានការ​គាំពារ និង​អនុគ្រោះ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។

គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​អតិថិជន​ប្រមាណ​៣៤​ម៉ឺន​នាក់ ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​យន្តការ​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ភាគច្រើន​នៃ​អតិថិជន​ទាំងនោះ បាន​ជ្រើស​យក​ជម្រើស​បង់​តែ​ការ​ប្រាក់​ក្នុង​រយៈពេល ៣​ទៅ​៦​ខែ ពន្យារ​រយៈពេល​សង​កម្ចី ឬ​ផ្អាក​បង់​ទាំង​ការ​ប្រាក់ និង​ប្រាក់​ដើម​រយៈពេល ៣​ទៅ​៦​ខែ ក្នុង​ករណី​ដែល​អតិថិជន​រង​ផល​ប៉ះពាល់​ខ្លាំង​។ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ត្រូវធ្វើ​ឡើង អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន ហើយនឹង​ត្រូវធ្វើ​បន្ត​ទៅ​ទៀត​ក្នុងអំឡុងពេល​ដែល​វិបត្តិ​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​។ 

សូម​ជម្រាប​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​អាច​ធ្វើ​តាម​យន្តការ​មួយ​ចំនួន​រួម​មាន​៖ ទី​១. ការ​កាត់​បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន ទី​២. ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម ទី​៣. ការ​ពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការ​ប្រាក់ ឬ​ការ​ធ្វើ​មូលធន​កម្ម​ការ​ប្រាក់ ទី​៤. ការ​ពន្យារ​ឥណទាន​ប្រ​តិ​ទាន​, ទី​៥. ការ​បន្ថែម និង​/​ឬ ការ​ផ្លាស់​ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នក​ធានា ប្រសិនបើ​មាន ៦. ការ​ផ្លាស់​ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការ​បង់​រំលស់​ទៅ​ជា​ការ​ទូទាត់​តែ​ការ​ប្រាក់​ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន ៧. ការ​លើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ៨. ការ​បន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង ៩. ការ​ផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង​ដែល​អាច​មាន​រយៈពេល​រហូត​ដល់ ៦ (​ប្រាំមួយ​)​ខែ គិត​ចាប់ពី​ថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រប់​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រភព​ទុន​ប្រហាក់ ប្រហែល​គ្នា គឺ​ទុន​ផ្ទាល់​របស់​ភាគ​ទុ​និក ប្រមាណ​ជា ១៥​ភាគរយ ទុន​មក​ពី​កម្ចី​រយៈពេល​វែង​នៅ​ក្នុងស្រុក និង​បរទេស ប្រមាណ​ជា ១៥​ភាគរយ (​ធនាគារ​ក៏​ជា​កូនបំណុល​ផង​ដែរ​) និង​ទុន​បាន​មក​ពី​អតិថិជន និង​សាធារណជន​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ប្រមាណ​ជា ៧០​ភាគរយ​៕
Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលប្រេងបូមបានតិចកំពុងរុញឲ្យក្រុមហ៊ុន KrisEnergy ធ្លាក់ចូលហានិភ័យ

ព័ត៌មាន
អស់រយៈពេល៤ខែមកហើយ ដែលក្រុមហ៊ុនរុករក និង ផលិតប្រេងសិង្ហបុរី KrisEnergy ក្លាយជាក្រុមហ៊ុនដែលបានទាញយកដំណក់ប្រេងដំបូងគេពីដែនសមុទ្រកម្ពុ...

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅតែរំពឹងខ្ពស់ពីការចុះរបស់ក្រុមហ៊ុនថ្មីៗចំនួន៥នៅឆ្នាំនេះទោះបីមានកូវីដ-១៩កំពុងរាតត្បាតខ្លាំង

ព័ត៌មាន
អ្នកជំនាញហិរញ្ញវត្ថុនៅក្នុងទីផ្សារភាគហ៊ុន នៅតែរំពឹងខ្ពស់ចំពោះការទទួលបានក្រុមហ៊ុនថ្មីៗមកបន្ដចុះបញ្ជីចំនួន ៥ក្រុមហ៊ុនបន្ថែមទៀត ដូចទៅនឹងឆ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ