បញ្ចុះអត្រាការប្រាក់បញ្ញើ

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងអនុវត្តការបញ្ចុះអត្រាការប្រាក់បញ្ញើឆាប់ៗនេះ បន្ទាប់ពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន


សមាគមគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី ១០ ខែមេសា បានអះអាងថា សមាជិករបស់សមាគមទាំងអស់នឹងពិភាក្សាគ្នាបន្ថែម និងឈានទៅអនុវត្តការបញ្ចុះអត្រាការប្រាក់បញ្ញើអតិថិជននៅសប្ដាហ៍ក្រោយនេះ។ គម្រោងបញ្ចុះអត្រាការប្រាក់បញ្ញើអតិថិជននេះ ធ្វើឡើងនៅក្រោយពីមានការស្នើសុំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ អាចមានលទ្ធភាពឈានទៅបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អ្នកខ្ចីប្រាក់ដែរ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

ការបញ្ជុះ​អត្រាការប្រាក់​បញ្ញើពីអតិថិជននេះ គឺដើម្បី​​ផ្ដល់​លទ្ធភាព​ដល់​ធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ​អាច​​បន្ធូរបន្ថយ​អត្រា​ការប្រាក់​ទាបជាងមុន ក៏ដូចជាអាសម្រួល​ដល់​​ការបង់ប្រាក់​សម្រាប់​អតិថិជន​ដែលជាកូនបំណុល​​របស់ខ្លួន ខណៈដែល​កន្លងមក​ធនាគារ​​ក៏ជាកូនបំណុល​ដែរ គឺទទួលប្រាក់​បញ្ញើពីអតិថិជន យកមក​ផ្ដល់​ប្រាក់កម្ចីបន្ដ ដូច្នេះ បើ​អត្រាការប្រាក់បញ្ញើមានទាប នោះ​អត្រា​ការប្រាក់​​​កម្ចី​ផ្ដល់ទៅ​អ្នកខ្ចីវិញ​ក៏អាចនឹងមានទាបដែរ។​

លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារ​នៅកម្ពុជា និងជាប្រធាន​នាយកប្រតិបត្តិធនាគារ​អេស៊ីលី​បានប្រាប់​ក្រុមការងារខេមបូណូមីស​តាមទូរស័ព្ទថា អនុសាសន៍ និងការណែនាំរបស់​ប្រមុខ​រាជរដ្ឋាភិបាលនេះ គឺ អាចធ្វើទៅបាន ដោយពេល​នេះលោក កំពុង​ពិភាក្សា​ជាមួយសមាជិក​សមាគម ដើម្បី​រៀបចំ​ឲ្យ​បានហ្មត់ចត់ ដែលអាចនឹង​អនុវត្ត​បាននៅ​សប្តាហ៍​ក្រោយនេះ។

លោកបណ្ឌិត អុិ ចាន់នី បានបន្ថែមថា៖« យើងនឹងព្យាយាម​ពន្យល់​ដល់អតិថិជន​ដាក់ប្រាក់បញ្ញើររបស់យើង ដូចខ្ញុំ​តែងនិយាយហើយថា ការរីកចម្រើន​របស់ស្ថាប័នមួយ អាស្រ័យទៅលើ​ការរីកចម្រើន​របស់អតិថិជនដែរ បើអតិថិជនរបស់ស្ថាប័ននោះគាត់មានការលំបាក ស្ថាប័នក៏មានការលំបាកដូចគ្នា អ៊ីចឹងទាំង​កូនបំណុល និងម្ចាស់បំណុល​ត្រូវតែ​និយាយគ្នាហើយ ដើម្បី​រកវិធី​គាំទ្រគ្នា​ទៅវិញ​ទៅមក»។

លោកបណ្ឌិត អុិន ចាន់នី បានបញ្ជាក់ទៀត ចំពោះការបញ្ចុះ​អត្រា​ការប្រាក់​ក្នុងរង្វង់​ប៉ុន្មាន​ភាគរយនោះ​​មិនទាន់​អាចបញ្ជាក់​បាន​នៅឡើយទេ ដោយសារតែ​ការដាក់ប្រាក់បញ្ញើ​មានកាល​កំណត់ មានច្រើនប្រភេទ ដូច្នេះសមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងត្រូវ​ពិភាក្សាគ្នា​បន្តទៀត​នៅថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

ចំណែកឯខាង​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជាវិញ ក៏បានឲ្យដឹងដែរថា  ជាគោលការណ៍ សមាគមគឺត្រូវតែ​អនុវត្តតាមការស្នើ ឬអនុសាសន៍​របស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយគាំពារ​ដល់​អតិថិជនដែលកំពុង​តែជួប​ការលំបាកនេះ។

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់​ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា សមាគម​កំពុងតែ​ពិភាក្សា និងរៀបចំនីតិវិធី ពីព្រោះថា សមាគម​ត្រូវធ្វើការងារ​នេះប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន ដើម្បីឲ្យ​ការអនុវត្ត​ទៅប្រកប​ដោយភាព​រលូន​មិនមាន​បញ្ហា​ជាមួយអតិថិជន។

លោក កាំង តុងងី បានបន្ថែមថា៖« បាទដូចគ្នា​ជាមួយ​សមាគម​ធនាគារ​ដែរទេ ដោយសារតែ​ឥឡូវហ្នឹង(ថ្ងៃទី១០មេសា ឆ្នាំ២០២១) យើងកំពុង​ប្រជុំពិភាក្សា​ជជែកគ្នា​រឿងហ្នឹងបន្ថែម ដើម្បីប្រជុំសម្រេច ហើយជឿថា សប្តាហ៍ក្រោយនេះ យើងនឹង​ចាប់ផ្តើម​អនុវត្តនូវ​អ្វីដែលយើងដាក់​ចេញថ្មី ដើម្បីឲ្យ​សមាជិក​របស់​យើងទាំង១១៤ហ្នឹង ដើម្បីអនុវត្ត»។

បើតាមអ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា នៅពេល​ដែលមាន​ការបញ្ចុះ​អត្រាការ​ប្រាក់បញ្ញើ មានន័យថា នេះការកាត់បន្ថយ​ការចំណាយ​របស់ធនាគារ ដូចនេះ ធនាគារ​អាចយក​ការកាត់បន្ថយ​ការចំណាយនេះ ដើម្បីយកទៅ​ជួយដល់​អតិថិជន ដែលរងផល​ប៉ះពាល់​ដោយសារ​ជំងឺកូវីដ១៩បានច្រើនជាង​អ្វីដែលធ្លាប់​បានដាក់ចេញ​ទៅទៀត ដូចជា​ការបន្ធូរបន្ថយ​ការប្រាក់​សម្រាប់​ការបញ្ចេញ​ឥណទានថ្មីៗ ដើម្បីជួយស្តារ​ឡើងវិញ​នូវអាជីវកម្ម​នានា​ដែលរងផល​ប៉ះពាល់។

សូមបញ្ជាក់ថា របាយការណ៍​ប្រចាំឆ្នាំ​ឆ្នាំ២០២០របស់​ធនាគារ​ជាតិ​នៃកម្ពុជា​បង្ហាញ​ថា​ សម្រាប់​វិស័យធនាគារ ឥណទាន​អតិថិជន​កើនឡើង​ជិត​១៥% មាន​ទំហំទឹកប្រាក់​សរុប​ជាង​៣៧ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ប្រាក់​បញ្ញើ​អតិថិជន​មានកំណើន​ជាង​១៥% ដែលមានទំហំទឹកប្រាក់​សរុប​ជាង៦ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ អតិថិជន​ដាក់​ប្រាក់​ប្រាក់​បញ្ញើ​មាន​ដល់ទៅជិត​៩លាន​គណនី និងឥណទាន​អតិថិជន​មាន​ជាង ​៣លាន​២សែន​គណនី។

ដោយឡែក នៅឆ្នាំ២០២០ ចំពោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​វិញ​មាន​ឥណទាន​អតិថិជន​កើនឡើង​ជាង​១២% មានទំហំទឹកប្រាក់​សរុប​ជិត​៧ពាន់លាន​ដុល្លារ ដោយមាន​អ្នកខ្ចី​ប្រាក់​ជិត​២លាន​គណនី។ រីឯ ប្រាក់​បញ្ជើវិញ​មានប្រមាណ ជិត៣ពាន់លាន​ដុល្លារ ជាមួយនឹង​គណនី​ដាក់ប្រាក់​បញ្ជើ​ជិត​៣លាន​គណនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនពិន័យក្រុមហ៊ុនយក្ស Alibaba របស់ Jack Ma ជិត ៣ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរចិន សម្រេចដាក់ពិន័យលើក្រុមហ៊ុន Alibaba Group Holding Ltd របស់មហាសេដ្ឋី Jack Ma ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ …

៧ចំណុច ដែលអ្នកគួរដឹងពីស្ថានការណ៍ក្រឡាប់ចាក់នៃការរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃ

ព័ត៌មាន
ប្រទេសថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិងកំពុងបន្ដផ្ទុះការឆ្លងកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ជាថ្មីទៀតហើយ ដោយចំនួនអ្នកដែលឆ្លងត្រូវបានរកឃើញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ