សេវាត្រួតពិនិត្យ​សុខភាពហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ចាប់ដៃគ្នា​ជាមួយ ការិយាល័យឥណទានកម្ពុជា ផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ


ការត្រួតពិនិត្យលើសុខភាពហិរញ្ញវត្ថុ មុននឹងស្នើសុំឥណទាន គឺជារឿងមួយសំខាន់ណាស់ ហើយក៏ជាការតម្រូវមួយ ពីសំណាក់រាជរដ្ឋាភិបាលជាអាណាព្យាបាលផងដែរ ដើម្បីចៀសវាងនូវបញ្ហា ដែលអាចកើតឡើងនានា ក្រោយទទួលបានកម្ចី។ យ៉ាងណាមិញ នាពេលថ្មីៗនេះដែរ ធនាគារអេស៊ីលីដា និងការិយាល័យឥណទានកម្ពុជា CBC បានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ នៅតាមសាខារបស់ធនាគារអេស៊ីលីដាផ្ទាល់តែម្ដង។
ធនាគារ អេស៊ីលីដា ធ្វើកិច្ចសហប្រតិបត្តិការជាមួយ ការិយាល័យឥណទានកម្ពុជា ផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ (រូបភាពពី ហ្វេសប៊ុក ធនាគារអេស៊ីលីដា))

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន គូសបញ្ជាក់​ថា ការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុនដាក់​ពាក្យ​ស្នើសុំ​ទទួល​បាន​ឥណទាន គឺជារឿង​សំខាន់ណាស់ ដែល​វាជាការ​កំណត់​ដោយ​ច្បាប់ផង ហើយវាក៏​ជាការជួយ​ការពារ​ដល់​អតិថិជន និងវិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ពីហានិភ័យ​នានា​ផងដែរ។ ក្នុងនោះ របាយការណ៍ឥណទា​នរបស់អតិថិជន ដែលចេញពី​​ CBC គឺកញ្ចប់ឆ្លុះមួយសំខាន់ ដែលបង្ហាញពីលក្ខណៈសម្បត្តិ​របស់​អ្នកស្នើសុំឥណទាន សម្រាប់​បង្ហាញទៅកាន់​​ស្ថាប័ន​ផ្ដល់កម្ចី។ 

បើតាម​ការ​បញ្ជាក់​ពីលោក បណ្ឌិត អ៊ិន ចាន់នី ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ CBC នេះ ជាជំហាន​ដំបូង នឹងផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន តាមរយៈ​ការស្នើ​សុំឆែក របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​សាខា​នៃធនាគារ​អេស៊ីលីដា​ចំនួន ៥ គឺនៅ​ទីស្នាក់​ការ​កណ្ដាល​នៅរាជធានី​ភ្នំពេញ សាខា​ខេត្ត​កណ្ដាល សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវ។

ជាមួយគ្នានេះ លោក អឿ សុធារ័ត្ន ប្រធាន​យកប្រតិបត្តិ​នៃការិយាល័យ​ឥណទាន​កម្ពុជា បានលើកឡើងដែរថា គិតចាប់​តាំងពីបង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា​មកទល់ពេល​នេះ មានសមាជិក​ដែលជា​ស្ថាប័ន​ធនាគារ និងហិរញ្ញវត្ថុសរុប​​ប្រមាណ ១៥៨ ស្ថាប័ន​ហើយ ខណៈដែលចំនួន​អតិថិជន​មានរហូត​ដល់ ៥លាននាក់ និងរបាយការណ៍​ឥណទាន​មានរហូត​ដល់ ១៧ ​លាន របាយការណ៍។ 

លោក សុធារ័ត្ន​ បន្ថែមទៀតថា ដោយមើលឃើញពី សារសំខាន់​នៃរបាយការណ៍​ឥណទាន​នេះ​សម្រាប់​ប្រជាជន​កម្ពុជា  និងដើម្បីផ្ដល់​នូវភាពងាយ​ស្រួល​ដល់ប្រជាពលរដ្ឋ​នៅតាម​បណ្ដាខេត្តនានា ទើប​ការិយាល័យ​ឥណទាន​កម្ពុជា បានបង្កើត​សេវាកម្ម​នេះ​ឡើង ដោយធ្វើកិច្ច​សហប្រតិបត្តិការ អាជីវកម្ម​ជាមួយ​ធនាគារ​អេស៊ីលីដា ក្នុងការផ្ដល់​សេវាត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុនេះ នៅតាម​សាខា​ធនាគារ​អេស៊ីលីដា​ចំនួន៥ ហើយនៅ​បំណាច់​ឆ្នាំ ២០១៩នេះ នឹងពង្រីកដល់​សាខា​ធនាគារ​អេស៊ីលីដា នៅទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ ២០១៩នេះ កម្ពុជាខ្ចីលុយបរទេសតែប្រមាណ ២០ ភាគរយ​ប៉ុណ្ណោះ ដើម្បីបង្គ្រប់ការចំណាយជាង ៦ពាន់លានដុល្លារ

ព័ត៌មាន
នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនការចំណាយថវិការដ្ឋសរុប រហូតដល់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការអភិ…

ទីបំផុត! អឺរ៉ុបសម្រេចផ្លូវការ កំណត់​យកពន្ធលើអង្ករនាំចូលពីកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ

ព័ត៌មាន
ទោះបីជា មានការបើកសើបអង្កេត និងមានការចរចាគ្នាជាបន្តបន្ទាប់ ជាមួយវិស័យរដ្ឋ និងឯកជនអស់មួយរយៈពេលរួចមកក៏ដោយ នៅទីបំផុត គណៈកម្មការអឺរ៉ុប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ