អេស៊ីលីដា

អេស៊ីលីដា ចំណេញជាង ១៤១លានដុល្លារនៅឆ្នាំ ២០២០ ទោះបីមានកូវីដ-១៩ តាមរំខាន


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសប្រាក់ចំណេញក្រោយបង់ពន្ធរួច មានដល់ទៅ ជាង១៤១ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ កន្លងទៅនេះ ដោយមានកំណើន ១៧% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់ធនាគារអេស៊ីលីដា។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

ក្នុងនោះដែរ សម្រាប់តែត្រីមាសទី ៤ ដែលជា​ត្រីមាសចុងក្រោយ​នៃឆ្នាំ២០២០ ធៀបនឹង​ត្រីមាសទី៤ នៃឆ្នាំ២០១៩ ធនាគារអេស៊ីលីដា​សម្រេចបាន​ប្រាក់ចំណេញ​សុទ្ធ​ដល់ទៅ ជាង ២៣% ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ជាង៤៣លាន​ដុលារ។

បើតាម​របាយការណ៍ ប្រាក់ចំណូល​មិនទាន់បង់ពន្ធ​របស់អេស៊ីលីដា នៅឆ្នាំ ២០២០ មានដល់ទៅ ១៨០ លាន​ដុល្លារ ខណៈដែលទ្រព្យសកម្ម​សរុប​មានដល់ទៅជាង​៦ពាន់៥រយ​លាន​ដុល្លារអាមេរិក កើនខ្ពស់ជាង​ពីឆ្នាំ​២០១៩​ដល់ទៅប្រមាណ​ជិត ៤០០ លាន​ដុល្លារ។

ឥណទាន​ដែលអេស៊ីលីដា​បាន​ផ្ដល់ជូន​អតិថិជន​ក៏មាន​កំណើនដែរ ដោយ​ឆ្នាំ២០២០ មានដល់ទៅជាង ៤ពាន់៥រយ​លាន​ដុល្លារ កើនជាង ១៦% ធៀបនឹង​ឆ្នាំ២០១៩។ រីឯ ឥណទានមិនដំណើរការវិញ មាន​ប្រមាណ ២,៤% នៅក្នុងឆ្នាំ២០២០។ ប្រាក់បញ្ញើអតិថិជន​មានប្រមាណ ៤ពាន់​៣រយលាន​ដុល្លារ កើនជិត​៣រយលាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារមូលបត្រញ៉ូយក បានព្រមានថានឹងចាកចេញពីទីក្រុងញ៉ូយកបើសិនជារដ្ឋយកពន្ធលើការជួញដូរភាគហ៊ុន

ព័ត៌មាន
ប្រធានផ្សារមូលបត្រញ៉ូយក ឬហៅថា New York Stock Exchange បានពន្លយពាក្យសម្ដី នាពេលថ្មីៗនេះថា ក្រុមហ៊ុនផ្សារមូលបត្រញ៉ូយ៉កនេះ អាចនឹងចាកចេញពី…

កត្តាពីរយ៉ាង ជួយឲ្យធនាគារអេស៊ីលីដា «ចំណេញបានជាង១៤១ លានដុល្លារនៅឆ្នាំ២០២០»

ព័ត៌មាន
បើទោះបីជាវិបត្តិកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើនក៏ដោយចុះ ប៉ុន្ដែធនាគារអេស៊ីលីដានៅតែរកបានប្រាក់ចំណេញដល់ទៅជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ