ធនាគារអេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី៖ បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ធ្វើ​ឲ្យធនាគារស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​ពលរដ្ឋ


បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននឹងកំពុងជួយជំរុញដល់វិស័យធនាគារឲ្យអភិវឌ្ឍន៍ខ្លួនកាន់តែលឿន ជាពិសេស FinTech បានសម្រួលដល់អតិថិជនមិនឲ្យខាតពេលវេលា ងាយស្រួលប្រើប្រាស់ និងដូចមានធនាគារនៅផ្ទះ ឬក្នុងហោប៉ៅ ដោយពលរដ្ឋគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយប៉ុណ្ណោះ។ នេះជាប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ចំណាស់មួយ និងមានសាខាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (រូបភាព៖ហេង ភារម្យ)

បើតាមខ្លាចាស់ផ្នែកហិរញ្ញវត្ថុរូបនេះ បច្ចុប្បន្នធនាគារ​អេស៊ីលីដា បានបង្កើត App មួយឈ្មោះថា «ACLEDA Unity ToanChet» ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដ៏ច្រើនឥតគណនា ដូចជា ការផ្ទេរប្រាក់ បង់វិក័យបត្រ និងទូទាត់ទំនិញនៅតាមទីផ្សារជាដើម។

គិតក្នុង​ត្រឹមបំណាច់​ឆ្នាំ២០១៧​នេះ ធនាគារ​អេស៊ីលីដា មានបណ្ដាញ​ប្រតិបត្តិការ​ចំនួន ២៦១ សាខា​គ្របដណ្ដប់​នៅទូទាំង​ប្រទេស  ព្រមទាំង​មានការ​ពង្រីកខ្លួន​​ធនាគារ​អេស៊ីលីដានៅ​ប្រទេស​ឡាវ មាន​ចំនួន ៤១ ការិយាល័យ និងស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ អេស៊ីលីដា នៅមីយ៉ាន់​ម៉ា មានចំនួន ៨ការិយាល័យ​ផងដែរ។    

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចទៅ៖ ​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មបោះពុម្ពអាវយឺតសប្បាយកើបលុយនៅក្នុងរដូវឃោសនាបោះឆ្នោត

ព័ត៌មាន
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ មានរយៈពេល ២១ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅពេលដែលគណ…

ជីប ម៉ុង មើលឃើញ​ឱកាស​ធំ វិនិយោគ​សាងសង់​ផ្សារ​ទំនើប ៣ ទីតាំង​នៅ​ឆ្នាំ​២០១៨នេះ!

ព័ត៌មាន
កំណើនផ្សារទំនើប ក៏ដូចជាមជ្ឈមណ្ឌលលក់រាយ ជាច្រើនត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះអភិវឌ្ឍន៍សាងសង់ឡើងជាបន្តបន្ទាប់។ នាពេលថ្មីៗនេះដែរ គេសង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ