អត្ថបទពាណិជ្ជកម្ម!

ការបង់ពន្ធនាំចេញ-នាំចូលទំនិញជាមួយគយ មិនចាំបាច់ទៅដល់កន្លែងទៀតទេ គ្រាន់តែប្រើអេស៊ីលីម៉ូបាលជាការស្រេច


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍ ពិសេសការបម្រើសេវាផ្នែកហិរញ្ញវត្ថុតែម្ដង។ ជាក់ស្ដែង ការបង់ពន្ធគយលើទំនិញនាំចេញ-នាំចូល លោកអ្នកមិនចាំបាច់ទៅដល់ទីតាំងទៀតនោះឡើយ ដោយគ្រាន់តែប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីធ្វើការបង់ពន្ធ គឺជាការស្រេច ជាមួយនឹងភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព។
ការបង់ពន្ធនាំចេញ-នាំចូលទំនិញជាមួយគយ មិនចាំបាច់ទៅដល់កន្លែងទៀតទេ គ្រាន់តែប្រើអេស៊ីលីម៉ូបាលជាការស្រេច
ដោយ

ការបង់ពន្ធ គឺជាកាត្វកិច្ច​របស់​ពលរដ្ឋ និងម្ចាស់អាជីវកម្មត្រូវអនុវត្តស្របទៅតាមច្បាប់ជាធរមាន ហើយនាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿននោះ ការបង់ពន្ធគយ នាំចេញ-នាំចូល លោកអ្នកមិនចាំបាច់​ទៅបង់ដោយផ្ទាល់ដល់កន្លែងទៀតនោះទេ ពោលគឺ លោកអ្នក​អាចប្រើប្រាស់អេស៊ីលីដាម៉ូបាល ឬអេស៊ីលីដាអ៊ីនធើណែត សម្រាប់បង់ពន្ធនេះបានយ៉ាងស្រួល និងអាចធ្វើបាននៅគ្រប់ពេលវេលា។

ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា ចំនួន១,៧២លានប័ណ្ណជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង២,៦០លាននាក់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលពន្ធ និងអាករ​​សរុប​បានដល់ប្រមាណជិត​១ពាន់៣រយលានដុល្លារ។ ក្នុងនោះ ពន្ធគយ (នាំចូល) មានប្រហែល​២៤០លានដុល្លារ កើនឡើងជិត​១៧% ខណៈ​អាករនាំចេញវិញមានជាង​៦លានដុល្លារ។ ដោយឡែក អាករពិសេស (របបនាំចូល) មានជាង៤៨០លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត ផ្ដល់ជូនឈុតធំតែម្ដង! ប្រូម៉ូសិនទិញផ្ទះថែមដេគ័របន្ទប់មេគ្រួសារ2បន្ទប់ និងការផ្ដល់ជូនជាច្រើនទៀត

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ បុរី ប៉េង ហួត បានរៀបចំកម្មវិធីផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនដែលទិញផ្…

កម្ពុជា-ថៃឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ

ព័ត៌មាន
ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ