អត្ថបទ​ពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ SAPC ពីកម្រិត “bb-” ទៅកម្រិត “bb”


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី ១៦ ខែ ធ្នូឆ្នាំ២០២០ បានទទួលការដំឡើងចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) ពីកម្រិត “bb-” ទៅកម្រិត “bb” ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

បណ្ឌិត អុិន​ ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ការដំឡើង​ចំណាត់ថ្នាក់ (SACP) ពីកម្រិត​ “bb-” ទៅកម្រិត “bb” ដល់​ធនាគារ​អេស៊ីលីដា ដោយសារតែ​មូលហេតុ​ចម្បងៗ​ដូចជា ធនាគារ​រក្សាបាន​នូវ​ទ្រព្យ​សកម្ម​ចម្រុះ ការគ្រប់គ្រង​ដោយ​ប្រុង​ប្រយ័ត្ន គិតគូរ​នូវរាល់​ហានិភ័យ​ពាក់ព័ន្ធ​ជាមូលដ្ឋាន​សម្រាប់​ការលូតលាស់​ និងមាន​មូលធន​ភាវូបនីយកម្ម​រឹងមាំ។ កត្តា​ទាំងនេះ ឆ្លុះ​បញ្ចាំង​អំពី​ភាពរឹងមាំ​ នៃបណ្ដាញ​ធុរកិច្ច​របស់ធនាគារ​ អេស៊ីលីដា ដោយ​រក្សា​បាន​នូវ​ចំណូល​ប្រកបដោយ​ចីរភាព ដោយមិនមាន​ផល​ប៉ះពាល់​។

ទស្សន​វិស័យ​ស្ថិរភាព​ ដែលបង្ហាញ​នៅក្នុង​ចំណាត់ថ្នាក់នេះ ឆ្លុះ​បញ្ចាំង​ពីភាព​រឹងមាំ នៃហិរញ្ញវត្ថុ​ជាមួយនឹង​ទ្រនាប់​ដើមទុនគ្រប់គ្រាន់ ដើម្បី​ស្ថិរភាព​នៃដំណើរការ​អាជីវកម្ម។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែ ដំបូង​នៅឆ្នាំ២០២០នេះ ប្រាក់ចំណេញ​របស់​ធនាគារ​អេស៊ីលីដា បានកើនឡើង​ដល់​ប្រមាណជិត​៩៩​លាន​ដុល្លារអាមេរិក ហើយរំពឹងថា នឹងកើនលើស​១២០​លាន​ដុល្លារអាមេរិក នៅពេញ​មួយ​ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ​អេស៊ីលីដា ការិយាល័យ​សរុប​ ២៦២ កន្លែង​នៅទូទាំង​ប្រទេស ខណៈដែល​ចំនួន​បុគ្គលិកសរុប​មានដល់ទៅ​ជាង​១ម៉ឺន២ពាន់នាក់។ ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ក៏មាន​ម៉ាស៊ីន​អេធីអឹម​សម្រាប់​ដកប្រាក់​ នៅទូទាំងប្រទេស​សរុប​ ៧២២ អេធីអឹម, ម៉ាស៊ីនឆូតកាត មានដល់ទៅជិត​៤.៣០០ និងបណ្ណដកប្រាក់​អេស៊ីលីដា​មានដល់ទៅជាង​១លានបណ្ណ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"ពលរដ្ឋគំរូរបស់កម្ពុជា" នឹង​ឈ្នះ​ពាន​រង្វាន់​ជា​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ

ព័ត៌មាន
យុទ្ធនាការ​ស្វែងរក​ពលរដ្ឋគំរូ​របស់​កម្ពុជា កំពុង​ធ្វើ​ឡើង ហើយ​អ្នក​ដែល​នឹង​ត្រូវ​បាន​ជ្រើសតាំង​នឹង​ឈ្នះ​រង្វាន់​ធំ​ដែល​មាន​ទឹក​ប្រាក់ចំ…

រដ្ឋមន្រ្តីក្រសួងកសិកម្មថា ស្រូវវស្សានៅឆ្នាំ២០២០ នឹងប្រមូលផលបាន ៨,៥ លានតោន

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការប្រមូលផលស្រូវនៅឆ្នាំ២០២០ នេះរំពឹងថា ទទួលបានទិន្នផលនៅតែល្អប្រសើរ បើទោះបីជា កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ