អត្ថបទពាណិជ្ជកម្ម!

ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ធនាគារ អេស៊ីលីដា មានវិនិយោគិនរូបវ័ន្តបុគ្គលទិញ ជាង ២ពាន់នាក់!


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។ ដោយមានការសហការពីក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដែលជាទីប្រឹក្សាហិរញ្ញវត្ថុរបស់ធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងរៀបចំការបែងចែកភាគហ៊ុន និង កំណត់ថ្លៃចុងក្រោយនៃភាគហ៊ុន របស់ធនាគារ ដោយផ្អែកតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម។
អេស៊ីលីដា ប្រកាសពីលទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ដោយមានវិនិយោគិនរូបវ័ន្តបុគ្គល ជាង ២ពាន់នាក់
ដោយ

លទ្ធផល​ផ្លូវការ​នៃ​ការ កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) នឹង​ត្រូវ​ផ្សព្វផ្សាយ​ជូន​សាធារណជន បន្ទាប់​ពី​ទទួល​បានការ​អនុម័ត​ពី គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (“​គ​.​ម​.​ក​.”)​។

បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា      “​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល ជាង ២.០០០​នាក់ បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) របស់​ធនាគារ​។ នេះ​គឺជា​ជោគជ័យ​មួយ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​នឹង​ចុះបញ្ជី នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (“​ផ​.​ម​.​ក​.”)​។ នៅ​ពេល​ដែល​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ រឹតតែ​ធ្វើ​ឲ្យ​យើង​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត និង​កាន់តែ​រឹង​មាំ​ថែម​ទៀត​ជាមួយនឹង​អតិថិជន ប្រកបដោយ​វិសាលភាព​ទូលំទូលាយ​។  យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​វិនិយោគិន​សក្តានុពល​របស់​ធនាគារ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ដ៏​មាន​តម្លៃ ចូលរួម​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) និង​ទិញ​ភាគហ៊ុន​របស់​ធនាគារ​។

អេស៊ីលីដា ប្រកាសពីលទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ដោយមានវិនិយោគិនរូបវ័ន្តបុគ្គល ជាង ២ពាន់នាក់

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា “​ទោះបីជា​មាន​កង្វល់​អំពី​ជំងឺ Covid-19 និង​ការ​កើនឡើង​នៃ​ភាព​មិន​ប្រាកដ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​ក៏​ដោយ ក៏​តម្រូវការ​ចូលរួម​ដាក់​សំណើ​ទិញ និង​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​តម្រូវការ​សរុប​មាន​ចំនួន ៣​ដង លើស​ចំនួន​ភាគហ៊ុន​ដែល​បាន​បម្រុង​ទុក​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង​។ លទ្ធផល​នៃ​ការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) នា​ពេល​នេះ ជា​លទ្ធផល​បណ្តោះអាសន្ន​នៅឡើយ ហើយនឹង ត្រូវ​ដាក់​ជូន​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (“​ផ​.​ម​.​ក​.”) និង គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (“​គ​.​ម​.​ក​.”) ដើម្បី​អនុម័ត លើ​ថ្លៃ​ចុង​ក្រោយ​។ 

ការ​ជូនដំណឹង​ខាងលើ​នេះ គឺ​ក្នុង​គោលបំណង ជូន​ព័ត៌មាន​ខ្លះ​ៗ​ជា​មុន​ដល់​វិនិយោគិន ដើម្បី​អនុញ្ញាត​ឲ្យ​វិនិយោគិន​រៀបចំ​ខ្លួន និង​ត្រៀមខ្លួន​ចូលរួម​ដំណាក់កាល​បរិវិសកម្ម ដែល​គ្រោង​នឹង​ចាប់ផ្តើម នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​នេះ គឺជា​ឱកាស​មាស របស់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ ទុកចិត្ត​បំផុត និង​ជា​ធនាគារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹង​មាំ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

អេស៊ីលីដា ប្រកាសពីលទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ដោយមានវិនិយោគិនរូបវ័ន្តបុគ្គល ជាង ២ពាន់នាក់

លោក Han Kyung Tae បាន​បន្ថែម​ទៀត​ថា “​ភាគហ៊ុន​ចំនួន ៤.៣៧៥.៦៩៦ ត្រូវ​បាន​បម្រុង​ទុក​សម្រាប់ វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណាក់កាល​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​)​។ សូម​អញ្ជើញ វិនិយោគិន​សាធារណៈ​ទាំងអស់ ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជាមួយនឹង​តម្លៃ​ចុង​ក្រោយ ដែល​រំពឹង​ថា​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០ (​កាលបរិច្ឆេទ​នេះ​អាច​កែប្រែ​អាស្រ័យ​លើ​ការ​អនុម័ត​របស់​និយ័ត​ករ​)​។ 

វិនិយោគិន​ដែល ទទួល​បាន​ជោគជ័យ និង​វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ នៅ​តែ​អាច​ទិញ​ភាគហ៊ុន​របស់​ធនាគារ​បន្ថែម​ទៀត​បាន​នៅ​ក្នុង​ដំណាក់កាល​បរិវិសកម្ម​។ នៅ​ក្នុង​ដំណាក់កាល​បរិវិសកម្ម មាន​ភាគហ៊ុន​សរុប​រហូត​ដល់ ២១.៨៧៨.៤៧៧ ភាគហ៊ុន សម្រាប់​ដាក់​លក់​ជូន​វិនិយោគ​គិ​ន​សាធារណៈ នៅ​ក្នុង​តម្លៃ​ចុង​ក្រោយ​។

បណ្ឌិត អ៊ិ​ន ចាន់​នី បាន​មាន​ប្រសាសន៍​ទៀត​ថា “​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី រង់ចាំ​ទទួល​ស្វាគមន៍​វិនិយោគិន​ទាំងអស់ ដើម្បី​ចូលរួម​ទិញ​ភាគហ៊ុន និង​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​”៕

អេស៊ីលីដា ប្រកាសពីលទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ដោយមានវិនិយោគិនរូបវ័ន្តបុគ្គល ជាង ២ពាន់នាក់
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតចិន៖ ជំនួយផ្នែកវេជ្ជសាស្ត្ររបស់ចិន នឹងមកដល់កម្ពុជាយប់នេះ

ព័ត៌មាន
ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប…

សម្តេចតេជោបញ្ជាអោយបិទKTV និងរោងភាពយន្តទូទាំងប្រទេស

ព័ត៌មាន
ក្រសួងសុខាភិបាលបានចេញលិខិតមួយ ដើម្បីជាជូនការដំណឹងដល់ក្រសួងទេសចរណ៍ និងអាជ្ញាធររាជធានីខេត្ត ដើម្បីបិទKTV និងរោងភាពយន្តនៅទូទាំងប្រទេស ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ