ការទូទាត់​តាមប្រព័ន្ធឌីជីថល

ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ


ធនាគារពាណិជ្ជដ៏ធំល្បីល្បាញមួយនៅកម្ពុជាដែលសាធារណៈជនទូទៅទទួលស្គាល់ គឺ​ធនាគារអេស៊ីលីដា បានសហការគ្នាជាមួយ ធនាគារពាណិជ្ជដ៏ធំជាងគេមួយនៃប្រទេសថៃ ដែលមានឈ្មោះថា Siam Commercial Bank (SCB) ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងការ ទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដែលជាមធ្យោបាយសម្រួលដល់ការទូទាត់ដោយប្រើរូបិយវត្ថុក្នុងស្រុករវាងប្រទេសកម្ពុជា និងថៃ។
ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ QR ឆ្លង​ដែន រវាង​កម្ពុជា និង ថៃ នេះ សាធារណជន​អាច​ទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ដោយ​ប្រើប្រាស់​រូបិយ​វត្ថុ​ផ្ទាល់ខ្លួន​តាម​រយៈ​ការ​ស្កេ​ន QR កូដ​។

លោក បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ធនាគារជាតិ នៃ កម្ពុជា បាន​ជ្រើសរើស​ធនាគារពាណិជ្ជ​ធំ​ៗ​នៅ​កម្ពុជា ចំនួន​៣ រួម​មាន ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ធនាគារ កម្ពុជា​ពាណិជ្ជ និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ដើម្បី​សហការ​លើ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន​នេះ​។

លោកបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ អេ​ស៊ី​លី​ដា និង ធនាគារ SCB ត្រូវ​បាន​ជ្រើសរើស ដើម្បី​សហការ​គ្នា​គាំទ្រ​លើ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន ដោយ​អតិថិជន​របស់​ធនាគារ SCB អាច​ធ្វើការ​ទូទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ QR កូដ កម្ពុជា និង​អតិថិជន​របស់​ធនាគារ អេ​ស៊ី​លី​ដា អាច​ធ្វើការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ QR កូដ ថៃ​។ 

ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

លោក​បណ្ឌិត បាន​បញ្ជាក់​អះ​អះអាង​ថា ប្រទេស​ថៃ គឺជា​ទិស​ដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ បំផុត​នៅ​ទូ​ទាំង​ពិភពលោក ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ SCB ដែល​ជា​ធនាគារ​ពាណិជ្ជកម្ម ធំ​បំផុត​នៅ​ប្រទេស​ថៃ នឹង​ជំរុញ​ឲ្យ​បណ្តាញ​ទូទាត់ QR ឆ្លង​ដែន​របស់​យើង​កាន់តែ​ធំ​ទូលាយ​។

លោក បណ្ឌិត អុិន ចាន់​នី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “ ការ​រួម​បញ្ចូល​នៃ​បច្ចេកវិទ្យា​របស់​ធនាគារ នាំមុខ​ផ្នែក​ឌី​ជី​ថ​ល ធនាគារ អេ​ស៊ី​លី​ដា និង​ធនាគារ SCB យើង​ជឿជាក់​ថា ភាព​ជា​ដៃគូ​របស់​យើង នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នកដំណើរ​ក្នុង​តំបន់​។ ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ រួម​ទាំង​លើក​ស្ទួយ​រូបិយ​វត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។
ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រជាជន​ថៃ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា អាច​ធ្វើការ​ទូទាត់​តាម QR ដោយ​មិន​ចាំបាច់​យក​សាច់ប្រាក់​តាម​ខ្លួន ឬ​ប្តូរ​ប្រាក់​ពី​រូបិយ​វត្ថុ​ជាតិ​យើង ទៅ​រូបិយប័ណ្ណ​បរទេស​“ ។

ជាមួយ​គ្នា​នេះ​ដែរ លោក Sarut Ruttanaporn អគ្គនាយក​ធនាគារ SCB បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ឆ្លង​ដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ដោយ​ផ្អែក​លើ​ដៃគូ​ជាមួយ​ស្ថាប័ន​ក្នុងស្រុក​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ធនាគារ SCB ឬ​បុត្រ​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​គឺ ធនាគារ​កម្ពុជា ពាណិជ្ជ​។ 

ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

លោក​បាន​បន្ត​ថា ការ​ទូទាត់​អន្តរ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ QR គឺ​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ប្រទេស​កម្ពុជា គឺជា​ទិស​ដៅ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ថៃ​ធ្វើ​ដំណើរ ដូច​ជា ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង រាជធានី ភ្នំពេញ​។

បើ​តាម​លោក Sarut Ruttanaporn អគ្គនាយក​ធនាគារ SCB អះអាង​ថា សព្វថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ មាន​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌី​ជី​ថ​ល​ជាង ៤៧ លាន​នាក់ ដោយ​ក្នុង​នោះ​ធនាគារ SCB មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១០ លាន​នាក់ និង​ពាណិជ្ជករ​ជាង ១,៥ លាន​នាក់​ដែល​ទទួលយក​ការ​ទូទាត់​តាម​រយៈ QR ។ លោក​ថា ការ​ទូទាត់​សំណង​អន្តរ​ប្រតិបត្តិការ តាម​ប្រព័ន្ធ QR នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ​ថៃ ដែល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នៅ​ពេលធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ​។ 

ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

ដោយឡែក អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត​គឺជា​សេវា​ទូរស័ព្ទ​ចល័ត​ធនាគារ​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​មាន​អតិថិជន​ប្រើប្រាស់​ចំនួន​១,៣ លាន​នាក់ និង​មាន​សាខា ការិយាល័យ និង​បណ្តាញ​អេ​ធី​អឹ​ម ធំ​ជាងគេ និង​មាន​ម៉ាស៊ីន​ឆូត​កាត​ច្រើន​ជាង ៤.០០០ គ្រឿង​នៅ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ១ នៅទ្រឹងត្រឹម ០% ក្រោយផ្ទុះឡើងនៃវីរុស Covid 19

ព័ត៌មាន
ក្រោយពេលមានបញ្ហាផ្ទុះឡើងនូវ វីរុស Covid 19 ក្រុមសេដ្ឋកិច្ចវិទូអាមេរិក បានធ្វើការប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងនៅថេរ …

ពលរដ្ឋទិញផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល អាចនឹងចូលស្នាក់នៅបានហើយ នៅមុនថ្ងៃ​ចូលឆ្នាំខ្មែរ ឆ្នាំនេះ!

ព័ត៌មាន
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យដ៏ធំមួយនៅកម្ពុជាបានអះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ