បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អេស៊ីលីដា​ម៉ូបាល ​ជំនាន់ទី៥.៦ ផ្ដល់​អត្ថប្រយោជន៍កាន់តែច្រើននិងពិសេសដល់អ្នកប្រើ!


ប្រសិនបើ​អ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល របស់ធនាគារ​ អេស៊ីលីដា អ្នក​អាចនឹង​បាន​កត់​សម្គាល់​នូវភាពប្លែកខ្លះៗ នាពេល​ថ្មីៗបំផុតនេះ ។ ឥឡូវនេះ អេស៊ីលីដា​ម៉ូបាល បាន​អភិវឌ្ឍខ្លួន​ដល់​ជំនាន់ទី៥.៦ ហើយ ហើយ​អ្វីដែលពិសេស នៅពេល​លោក​អ្នក​ update កម្មវិធី អេស៊ីលីដាម៉ូបាល នោះលេខ​ទូរសព្ទ​របស់​អ្នក​នឹង​ក្លាយ​ជា​លេខ​គណនី​ អេស៊ីលីដា​ម៉ូបាល ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ទិញទេ ។
អេស៊ីលីដា​ម៉ូបាល ​ជំនាន់ទី៥.៦ ផ្ដល់​អត្ថប្រយោជន៍កាន់តែច្រើននិងពិសេសដល់អ្នកប្រើ!

ធនាគារ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជដ៏ធំជាងគេ​បំផុត​មួយ នៅកម្ពុជា បាន​និង​កំពុង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​បម្រើ​អតិថិជន​ឲ្យ​កាន់តែល្អបំផុត ស្របពេល​ដែល​បច្ចេកវិទ្យា​នៅ​លើ​សកលលោក​កាន់តែ​ជឿន​លឿន ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ក្នុង​នាម​ជា​ធនាគារ​ខ្មែរ​ឈាន​មុខ​គេ​មួយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អេស៊ីលីដា បាន​សម្រឹត​សម្រាំង​នូវ​សេវាកម្ម​របស់​ខ្លួន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន ឲ្យ​កាន់តែ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ថែមទៀត ក្នុង​នោះ សេវា អេស៊ីលីដាម៉ូបាល គឺជា​អ្វី​ដែល​​ធនាគារ​បាន​យកចិត្តទុកដាក់​បំផុត​ដើម្បី​​អភិវឌ្ឍ​ឲ្យ​ក្លាយ​ទៅ​ជា​ APP ទាន់​សម័យ​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​និង​មាន​សុវត្ថិភាព​បំផុត ។

លោកស្រី សុខ សោភា ​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ធនាគារ អេស៊ីលីដា តែង​គិតគូរ​ដល់​អតិថិជន​របស់​ខ្លួន​ជានិច្ច ទោះស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ដូចជា ពេលថ្មីៗ​នេះ ធនាគារ​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ដើម្បី​អភិវឌ្ឍ​អេស៊ីលីដាម៉ូបាល ឲ្យ​កាន់តែ​ងាយស្រួល កាន់តែ​ខ្លាំង ស័ក្ដិសម​នឹង​អតិថិជន​វៃ​ឆ្លាត​របស់​យើង ដើម្បី​ប្រើប្រាស់ ។» 

លោកស្រី​នាយិកា​បាន​បន្ថែម​ទៀត​ថា ដើម្បី​ការពារ​សុវត្ថិភាព​សាច់​ប្រាក់ និង​ដើម្បី​ឲ្យ​ អេស៊ីលីដា​ម៉ូបាល អេប ដើរឲ្យ​ទាន់​បច្ចេកវិទ្យា​ពិភពលោក ធនាគារ​បាន​ធ្វើ​បច្ចុប្បន្នភាព​មុខងារ​ អេស៊ីលីដាម៉ូបាល ថ្មីៗ បន្ថែម​ទៀត ឲ្យ​ទាន់សម័យ​ជានិច្ច ។ ឥឡូវនេះ អេស៊ីលីដាម៉ូបាល បាន​ទៅ​ដល់​ជំនាន់ ៥.៦ ហើយ ។

អ្វីដែលកាន់តែពិសេសពី​ការធ្វើ​ទំនើប​កម្ម អេស៊ីលីដាម៉ូបាល គឺថា លោកអ្នក​នាង​ដែល​ធ្វើបច្ចុប្បន្នភាព អេស៊ីលីដា​ម៉ូបាល APP នោះលេខ​ទូរសព្ទ​របស់​អ្នក​នឹងក្លាយ​ជា​លេខ​គណនី​ អេស៊ីលីដា​ម៉ូបាល ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិនបាច់​ចំណាយ​លុយ​ទិញ​ទេ ។ ក្នុង​ករណីដែល​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់ លោក​អ្នក​អាច​ធ្វើដូចខាងក្រោម ដោយ​ខ្លួន​ឯង​បាន ៖ 

ករណី​ភ្លេច​លេខ​សម្ងាត់ អាច​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បាន មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​ធនាគារ​ទេ ដោយ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​​ងាយៗ ៖ 

  1. ចុចយក “ភ្លេច​លេខសម្ងាត់“
  2. បំពេញ​លេខ​អត្តសញ្ញាណបណ្ណ​ដែល​បាន​ចុះឈ្មោះ
  3. បំពេញ ថ្ងៃ​ខែ​ឆ្នាំ​កំណើត
  4. បញ្ចូលលេខ OTP ដែល​បាន​ផ្ញើសារ​ចូល​ទូរសព្ទ​លោកអ្នក
  5. បង្កេីត​លេខ​សម្ងាត់​ថ្មី​ផ្ទាល់​ខ្លួន​ជា​ការស្រេច ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Mitsubishi ដកខ្លួនចេញពីគម្រោងធ្យូងថ្មនៅវៀតណាមក្រោយមានសម្ពាធពីអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន​ពាណិជ្ជកម្ម Mitsubishi Corp កាល​ពី​សប្តាហ៍​មុន​នេះ​បាន​សម្រេច​ថា នឹង​ដក​ខ្លួ​ន​ចេញ​ពី​គំរោង​ផលិត​ថាមពល​ចំនួន៣ នៅ​ប្រទេស​វ…

ដំណឹងល្អ! កម្ពុជា​នឹងទទួល​បាន​វ៉ាក់សាំង AstraZeneca របស់អង់គ្លេស​ នៅដើម​ខែមីនានេះ!

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅល្ងាចថ្ងៃទី២៨ កុម្ភៈ ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ឈ្មោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ