ការអភិវឌ្ឍ​ធនាគារឌីជីថល

​ម៉ាស៊ីន VTM ថ្មីរបស់ អេស៊ីលីដា អាចឲ្យ​អ្នក​​បើកគណនី​និង​បោះពុម្ព​បណ្ណ​បាន​ភ្លាមៗ


ជា​ការអភិវឌ្ឍ​ផ្នែកធនាគារ​ឌីជីថល​របស់ខ្លួន ធនាគារ​​ អេស៊ីលីដា បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ VTM (Virtual Teller Machine) ឬ​ហៅ​ថា ម៉ាស៊ីន​បើក​គណនី ដែល​ម៉ាស៊ីននេះ​ទំនើប​បំផុត អាច​ឲ្យ​អតិថិជន​របស់​អេស៊ីលីដា ធ្វើ​ស្វ័យ​ប្រតិបត្តិការធនាគារ​ដោយ​ខ្លួន​ឯងបាន​ និង​លឿន​រហ័ស​ទាន់ចិត្ត ។
ម៉ាស៊ីន​បើក​គណនី និង​បោះពុម្ព​បណ្ណ​ អេធីអឹម ដោយ​ស្វ័យ​ប្រវត្តិរបស់ ធនាគារ អេស៊ីលីដា ។
ដោយ

ម៉ាស៊ីន VTM នេះ គឺជាម៉ាស៊ីនស្វ័យ​ប្រវត្តិ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ងាយស្រួល​ក្នុង​ការ​បើក​គណនី និង​បោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា (ATM Classic Card) បាន​ដោយ​ខ្លួន​ឯង និង​យ៉ាងឆាប់រហ័ស ហើយ​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​បាន​ភ្លាមៗ បន្ទាប់​ពី​ទទួល​បាន​បណ្ណ ។ 

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ៖ «ពេលមុន អតិថិជន​លោក​អញ្ជើញ​មក​បើក​គណនី​នៅ​ធនាគារ អេស៊ីលីដា  លោកត្រូវការ​ស្នើ​សុំ​បណ្ណ អេធីអឹម យក​ទៅ​ប្រើប្រាស់ ហើយ​ការស្នើសុំនេះ​ត្រូវ​រង់ចាំ​ពេល​វេលា​យ៉ាង​តិច​ណាស់ក៏ ៣ថ្ងៃដែរ ប៉ុន្តែ ឥឡូវ​នេះ មិន​ចាំបាច់​រង់ចាំ​ទៀតទេ ! ពេល​គាត់​អញ្ជើញ​មក​បើក​គណនី ហើយ​គាត់​ត្រូវការ​ស្នើ​សុំ​បណ្ណ អេធីអឹម (ATM Classic Card) គាត់​បោះពុម្ព​បណ្ណ​នេះ​ដោយ​ខ្លួន​ឯង បាន​ភ្លាមៗ ពី​ម៉ាស៊ីន​ដាក់​ប្រាក់​ស័្វយ​ប្រវត្តិ​របស់​ធនាគារ អេស៊ីលីដា ហៅថា VTM (Virtual Teller Machine) ដោយងាយស្រួល ។» 

លោកស្រី​នាយិកា​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅពេលបន្តិចទៀត អតិថិជន​ចង់​ដូរ​បណ្ណ​ចាស់​យក​បណ្ណ​ថ្មី ឬ​បណ្ណ​ខូច ឬ​បាត់​បណ្ណ គ្រាន់​តែ​លោក​អញ្ជើញ​មក​ដល់​ម៉ាស៊ីន​បើក​គណនី​ស័្វយប្រវត្តិ VTM គាត់​នឹង​បោះពុម្ពបណ្ណ​ចេញ​ពី​ម៉ាស៊ីន​បាន​ភ្លាមៗ ផងដែរ ។

>> អាន​លម្អិត​បន្ថែម ដោយ​ចុច​លើ​តំណ​នេះ >>

អតិថិជន​ប្រើ​ប្រាស់​ម៉ាស៊ីនបើក​គណនី​ដោយ​ស្វ័យ​ប្រវត្តិ (VTM) នៅ​ស្នាក់ការកណ្ដាល​របស់​ធនាគារ អេស៊ីលីដា ។

អតិថិជន​អាច​បើក​គណនី​ធនាគារ (គណនីឯកត្តជន) តាម​ម៉ាស៊ីន វីធីអឹម (VTM) ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត និង​ប្រាក់​អឺរ៉ូ នូវ​គណនីដូចតទៅ ៖ ១) គណនី​បញ្ញើ​សំចៃ រួមទាំង​គណនី​បើក​ប្រាក់​បៀវត្សរ៍; ២) គណនី​ចរន្ត និង​ ៣) គណនី​បញ្ញើ​តាម​តម្រូវការ ។

ចំពោះ​ប្រាក់​តម្កល់​ដំបូងវិញ សម្រាប់​គណនី​បញ្ញើ​សំចៃ និង​គណនី​បើក​ប្រាក់​បៀវត្ស គឺ​​មិន​​តម្រូវ​ទេ ។ ប្រាក់​តម្កល់​ដំបូង​សម្រាប់​គណនី​បញ្ញើ​តាម​តម្រូវការ គឺ ១០​ដុល្លារ​អាមេរិក ឬ​សមមូល​រូបិយបណ្ណ​ផ្សេង។ ប្រាក់តម្កល់ដំបូងសម្រាប់ គណនីចរន្ត គឺ ១០០ដុល្លារអាមេរិក ឬសមមូលរូបិយបណ្ណផ្សេង ។ អតិថិជន​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង​តាម​ម៉ាស៊ីន​ វីធីអឹម (VTM) ជា​ប្រាក់​ដុល្លារ​អាមេរិក ទោះបី​គណនី​នោះ​ជា​ប្រាក់​រៀល ឬ​បាត ក៏ដោយ ។ ចំណែក​គណនី​ជា​ប្រាក់​អឺរ៉ូ អតិថិជន​ត្រូវ​ដាក់​ប្រាក់​នៅ​បញ្ជរ​បេឡា ។

អតិថិជន​ប្រើ​ប្រាស់​ម៉ាស៊ីនបើក​គណនី​ដោយ​ស្វ័យ​ប្រវត្តិ (VTM) នៅ​ស្នាក់ការកណ្ដាល​របស់​ធនាគារ អេស៊ីលីដា ។

ឯកសារតម្រូវសម្រាប់បើកគណនី ៖ សម្រាប់ជនជាតិខ្មែរ គឺ​ត្រូវ​មាន​អត្ត​សញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) ។ រីឯ​សម្រាប់​ជនបរទេសវិញ គឺ ត្រូវ​ការ​លិខិត​ឆ្លងដែន (នៅមាន​សុពលភាព​យ៉ាង​តិច ៣ខែ); ទិដ្ឋាការចេញ-ចូល ដែល​នៅ​មាន​សុពលភាព (លើកលែង​ប្រទេស​ដែល​មិន​តម្រូវ); អាសយដ្ឋានទំនាក់ ឬលិខិត​បញ្ជាក់​ការងារ ឬ​បណ្ណការងារជនបរទេស ឬបណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង លេខទូរស័ព្ទទំនាក់ទំនង ឬអ៊ីម៉ែល។


របៀបបើកគណនី តាមម៉ាស៊ីនវីធីអឹម

  1. ដំបូង​ជ្រើស​រើស​ភាសា
  2. ជ្រើសរើស "បើក​គណនី​ឯកត្តជន / Open Personal Account"
  3. បំពេញ​ព័ត៌មាន​របស់​លោក​អ្នក ស្កែន​ឯកសារ​អត្តសញ្ញាណ ស្កែន​ស្នាម​ម្រាមដៃ និង​ចុះហត្ថលេខា
  4. សូមរង់ចាំការអនុម័ត​ពី​ភ្នាក់ងារ​របស់​ធនាគារ​ភ្លាមៗ ។ ក្រោយ​ពី​ទទួល​ការពិនិត្យ និង​បញ្ជាក់​ពី​ភ្នាក់ងារ​របស់​ធនាគារ លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​ជោគជ័យ​នៅ​លើ​កញ្ចក់​ម៉ាស៊ីន រួច​បន្ត​ការដាក់ប្រាក់​ចូល​គណនី ៕




អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងកូវីដ-១៩ ១៧នាក់បន្ថែមទៀត ក្នុងនោះ មាន១៥នាក់ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ព័ត៌មាន
យ៉ាងយោចណាស់មានមនុស្សចំនួន ១៧ នាក់ផ្សេងទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មានចំនួន…

ការវិវត្តថ្មី​ចុងក្រោយនៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» គិតត្រឹមយប់ថ្ងៃទី ២១ ខែកុម្ភៈ

ព័ត៌មាន
តាំងពីមានផ្ទុះករណីឆ្លង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈអ្នកឆ្លងកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ មានដល់ទៅ ៤៧នាក់ហើយ គិតត្រឹមថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ