អត្ថបទពាណិជ្ជកម្ម!

ភាគហ៊ុនអេស៊ីលីដា មានវិនិយោគិនក្នុងស្រុកចូលរួមកំណត់ថ្លៃជាង ៩៥% នៃចំនួនវិនិយោគិនសរុបជាង ២ពាន់នាក់ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង


បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារអេស៊ីលីដា ទទួលបានវិនិយោគិនចូលរួមទិញ និងំណត់ថ្លៃចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥,៥៥% និងវិនិយោគិនបរទេសចំនួន ៤,៤៥% ខណៈដែលតម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានលៃបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា
ដោយ

ជាមួយគ្នានេះដែរ តម្លៃភាគហ៊ុន​ចុងក្រោយ​ដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពី​ការធ្វើ​ប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបាន​អនុម័ត​ដោយគណៈកម្មការ​មូលបត្រកម្ពុជា (គ.ម.ក.) គឺមាន​ ១៦.២០០ រៀល ក្នុងមួយភាគហ៊ុន។

លោកអ្នកដែលជា​អ្នកដែលបាន​ចូលរួម​ទិញ និងកំណត់ថ្លៃ ភាគហ៊ុន​របស់ធនាគារអេស៊ីលីដា នៅដំណាក់កាល​ ប៊ុកបៀលឌីង អាច​ស្វែងរក​លទ្ធផល​នៃការកំណត់ថ្លៃ (ប៊ុកបៀលឌីង) តាមរយៈ៖ តំណរភ្ជាប់​នេះខាងក្រោមនេះ (www.acledabank.com.kh/bookbuildingresult

ជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដា ក៏បាន​ប្រកាស​ឲ្យ វិនិយោគិនដែល​ទទួលបានជោគជ័យ និងវិនិយោគិនដែល​មិនទទួលបាន​ជោគជ័យ​ក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែល​មិនបាន​ចូលរួម​ក្នុងដំណាក់កាល​ប៊ុកបៀលឌីង​ទាំងអស់ សូមចូលរួមក្នុង​ដំណាក់កាល​បរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់​ដំណើរការ​ទិញភាគហ៊ុន​របស់ធនាគារ។ សូមបញ្ជាក់ថា ដើម្បីគោរពតាម​គោលការណ៍​ណែនាំរបស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹងការទប់ស្កាត់​ការរីករាលដាល​នៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែម​រយៈពេលនៃការ​ធ្វើបរិវិសកម្ម និងបន្ថែមនូវ​ជម្រើស​ក្នុងការដាក់សំណើ​ទិញតាម​ប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួល​របស់វិនិយោគិន​សាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.khwww.acledasecurities.com.kh. ដោយស្វែងរកពាក្យ "សំណើទិញភាគហ៊ុន" ។

ខាងក្រោមនេះ គឺជាព័ត៌មានលម្អិត​នៃដំណើរការបរិវិសកម្ម៖

១.​ កាលបរិច្ឆេទ​បរិវិសកម្ម ទីតាំង និង នីតិវិធី

ក. កាលបរិច្ឆេទ      ៖        ២៤ មីនា ដល់ ២៤ មេសា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ខ. ទីតាំង            ៖        ទីស្នាក់ការភ្នាក់ងារចែកចាយលក់

-          អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរនៅតាម​សាខារបស់​ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តស្វាយរៀង និង ខេត្តបន្ទាយមានជ័យ

-          យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (YSC)

-          អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី​ (SBI)

-          អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHB)

-          កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)

-          ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)

-          កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)

សម្រាប់ព័ត៌មាន​បន្ថែមអំពីអាសយដ្ឋាន​របស់ភ្នាក់ងារ​ចែកចាយលក់ សូមមើលគេហទំព័រ៖ www.acledabank.com.kh

គ. នីតិវិធី 

a.   វិនិយោគិនត្រូវមាន​គណនីជួញ​ដូរ​នៅក្រុមហ៊ុន​មូលបត្រ​ណាមួយ​ដែលទទួល​បានអាជ្ញាបណ្ណពី គ.ម.ក.។

b.   វិនិយោគិន​ត្រូវបំពេញ​ពាក្យស្នើសុំ​ចូលរួម​បរិវិសកម្ម។

c.   វិនិយោគិនត្រូវដាក់​តម្កល់​ប្រាក់​ចំនួន ១០០% នៃតម្លៃសរុប​នៃមូលបត្រ​ដែលមាន​បំណង​ធ្វើបរិវិសកម្ម​ទៅក្នុងគណនី​បរិវិសកម្ម​របស់​ធនាគារ អេស៊ីលីដា ដូចខាងក្រោម៖

-          ឈ្មោះគណនី   ៖        ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីបរិវិសកម្ម

-          លេខគណនី    ៖        0001-03571769-3-6 (ខ្មែររៀល)

-          Swift Code   ៖        ACLBKHPP

២. ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹង​អំពីលទ្ធផល​បរិវិសកម្ម​ជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។

សម្រាប់ព័ត៌មានបន្ថែម៖

-          គេហទំព័រ៖ www.acledabank.com.kh

-          ទូរស័ព្ទ៖

o    ACS : 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977

o    YSC : 023 860 801

o    SBI : 023 999 595

o    RHB : 023 969 161

o    CAMPUSEC : 023 999 883

o    PPS : 023 886 555

o    CNS : 023 999 887

-          សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មាន តាមរយៈ៖ https://www.acledabank.com.kh/disclosure-documents

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០៤ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥១ ករណីហើយ!

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២០ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០៤ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គ…

លទ្ធផលបញ្ជីឈ្មោះអ្នកដែលទិញ ភាគហ៊ុនអេស៊ីលីដា បានជោគជ័យក្នុងដំណាក់កាល ប៊ុកបៀលឌីង!

ព័ត៌មាន
ធនាគារអេស៊ីលីដា បានបិទបញ្ចប់ដំណាក់កាលប៊ុកបៀលឌីង សម្រាប់ការកំណត់ថ្លៃ ក្នុងការឈានទៅបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយកាលពីថ្ងៃទី ១៤ ខែមីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ