ការផ្តល់ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ADB អនុម័តផ្តល់ជំនួយ ៦,៨ លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែមករា បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប ៦លាន៨សែនដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រាសាទព្រះវិហារ

កញ្ចប់ជំនួយទីមួយមានតម្លៃ ៣លាន៧សែនដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន ៤ពាន់នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ដែលវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។

កញ្ចប់ជំនួយមួយទៀតមានតម្លៃជិត៤លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចជាង ២ពាន់២រយនាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុង ខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ 

លោក Anthony Gill នាយកស្តីទី ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា “កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។ កញ្ចប់ជំនួយទីពីរ នឹង ជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះ ស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩។”

ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកបង្ហាញពីកត្តាគន្លះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
សេដ្ឋកិច្ចរបស់កម្ពុជាស្ថិត ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកដែរ គឺបានរងផលប៉ះពាល់យ៉ាងដំណំពីសំណាក់វិបត្តិជំងឺកូវីដ១៩។ ទោះយ៉ាងណា ធនាគារពិភ…

ផ្សារទំនើបអ៊ីអន៣ ចាប់ផ្ដើមរើសបុគ្គលិកជាបណ្ដើរៗ ខណៈការសាងសង់គ្រោងបញ្ចប់នៅឆ្នាំចុង២០២២នេះ

ព័ត៌មាន
វិស័យលក់រាយនៅកម្ពុជាបាននិងកំពុងចាប់ផ្ដើមមានការរីកដុះដាលកាន់តែខ្លាំងឡើង ដោយក្នុងនោះ យើងសង្កេតឃើញថាការពង្រីកខ្លួននៃហាងលក់ទំនិញ ផ្សារទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ