Advertisement
ថាមពល​អគ្គិសនី​

ADB ផ្ដល់ថវិកា ៧,៦ លានដុល្លារ ដល់កម្ពុជា ផលិតថាមពលអគ្គិសនី កម្លាំង១០០ មេហ្គាវ៉ាត់ តាមរយៈ​ថាមពល សូឡា


ធនាគារ អភិវឌ្ឍន៍អាស៊ី ADB បានអនុម័តឥណទានសម្បទាន ចំនួន ៧,៦៤ លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីគាំទ្រដល់ការសាងសង់ ឧទ្យានថាមពលពន្លឺព្រះអាទិត្យ (សូឡា) កម្លាំង ១០០ មេហ្គាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB ។
អាមេរិក​គ្រោង​បោះទុន ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។
ដោយ
Advertisement

គម្រោងនេះ ត្រូវបានគេមើលឃើញថា នឹងជួយដល់​កម្ពុជា អភិវឌ្ឍ​ធនធានថាមពេល​កកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពេល និងពង្រឹង​ការប្រកួតប្រជែងនៃសេដ្ឋកិច្ច​កម្ពុជា។

បន្ថែមពីលើនេះទៀត​ ADB ក៏មានឥណទាន​សម្បទាន​ចំនួន​១១ លាន​ដុល្លារអាមេរិក​ និង៣លាន​ដុល្លារអាមេរិក ជា​ហិរញ្ញប្បទាន​ឥតសំណងផងដែរ។ ហិរញ្ញប្បទាន​ឥតសំណងនេះ ទទួលបាន​ពីមូលនិធិ​អាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធី ពង្រីក​ថាមពលកកើតឡើងវិញ។ លើសពីនេះទៅទៀត កីមាន​ហិរញ្ញប្បទាន​ឥតសំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដែលផ្ដល់ដោយ​មូលនិធិ e-Asia និងភាពជាដៃគូ​ចំណេះដឹង នៃសាធារណៈរដ្ឋ​កូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព​របស់​អគ្គិសនីកម្ពុជា EDC ។ 

លោក Pradeep Tharakhan ប្រធានក្រុម​អ្នកឯកទេស​ខាង​ផ្នែកការប្រែប្រួល​អាកាសធាតុ​របស់ ADB បានលើកឡើងថា «ការមាន​ប្រភពថាមពល​ដែលគួរឲ្យ​ជឿជាក់បាន មាននិរន្ដរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ប្រទេស​ដែលកំពុង​មានការរីកចម្រើន​យ៉ាងឆាប់​រហ័ស ដូចកម្ពុជា។

ទោះយ៉ាងណា ADB បានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ​ជិត ៥លាននាក់ នៅតែខ្វះលទ្ធភាព​ទទួលបាន​អគ្គិសនី​ប្រើប្រាស់។ ជាក់ស្ដែង ក្នុងឆ្នាំ​២០១៨ កម្ពុជា អាចផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្ដាញ​ដែលបានតម្លើងរួចរាល់ សរុប​ចំនួន ២.១៧៥ មេហ្គាវ៉ាត់ ដោយក្នុងនោះ ថាមពល​ពីវារីអគ្គិសនី​មានចំនួន ១.៣៣០ មេហ្គាវ៉ាត់ ឬប្រមាណ ៦២% និងការផលិត​ថាមពល​អគ្គិសនី​ពីឥន្ធនៈ​ហ្វូស៊ីល មានចំនួន​៧៨០ មេហ្គាវ៉ាត់ ឬប្រមាណ​៣៦% ខណៈដែល ថាមពលអគ្គិសនី​ផលិតពីពន្លឺព្រះអាទិត្យ ឬហៅថា សូឡា នាពេលបច្ចុប្បន្ន មានត្រឹមតែ ១០ មេហ្គាវ៉ាត់​ប៉ុណ្ណោះ។ 

តាមការសិក្សា​របស់ ADB កម្ពុជា អាចបន្ថែម​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រមាណ​២០០​មេហ្គាវ៉ាត់ ទៅក្នុងបណ្ដាញ​ចែកចាយ​នៅត្រឹម​ឆ្នាំ​២០២១។

យ៉ាងណាមិញ គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យថ្មីនេះ នឹងជួយ​បង្កើត​កម្លាំង​ថាមពល​អគ្គិសនី​១០០ មេហ្គាវ៉ាត់ ដែលវា​មានទីតាំង​នៅខេត្ត​កំពង់ឆ្នាំង។ គម្រោងនេះ នឹងកសាង​ប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់​ទៅនឹង​បណ្ដាញចែកចាយ ចម្បងនៅក្បែររាជធានីភ្នំពេញ ដែលនឹង​អនុញ្ញាតិ​ឲ្យគម្រោង​នេះ អាច​ផ្គត់ផ្គង់​ថាមពល​ទៅបណ្ដាញចែកចាយជាតិ​​បានផងដែរ។

រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង ១០០ មេហ្គាវ៉ាត់នេះ នឹង​ត្រូវ​ដាក់ដេញថ្លៃជូន​ក្រុមហ៊ុន​ផលិតថាមពល​ឯករាជ្យ (IPP) ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានគោលបំណង​ផលិតថាមពល​ក្នុងកម្លាំង ៦០ មេហ្គាវ៉ាត់៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នារី​ខ្មែរ​វ័យ​ក្មេង​«ដែល​គ្មាន​ការ​ភ័យ​ខ្លាច» បង្កើត​កំណត់ត្រា​​ឡើង​ភ្នំ​ខ្ពស់​បំផុតនៅ​លើ​ពិភពលោក

ព័ត៌មាន
នារី​ខ្មែរ​វ័យ​ក្មេង​​ដែល​គ្មាន​ការ​ភ័យ​ខ្លាច​​ពីរ​រូប ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ ដោយ​បាន​ឡើង​​ភ្នំ​ទៅ​ដល់​ចំណុច Everest Base...

ប្រព័ន្ធបណ្ដាញ 5G របស់ចិន រួចរាល់សម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មហើយ

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មាន នៃប្រទេសចិន បានអះអាងថា នៅទីបំផុត ប្រព័ន្ធបណ្ដាញ 5G ដែលប្រទេសចិនបានចំណាយពេលអភិវឌ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ