ការគាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើនការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា


ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងបង្កើនការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជាជាមួយនឹងផ្តល់ថវិកា ជាង ១,៤ ពាន់លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា តាមរយៈ យុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស ឆ្នាំ ២០១៩-២០២៣ ជាពិសេសគឺ ចូលរួមក្នុងការសម្រេចបាននូវ គោលដៅរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើនការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (រូបភាព៖ ADB)
ដោយ

ប្រទេសកម្ពុជា នឹងទទួល​បានថវិកានេះ ក្នុងទម្រង់​ជាឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥតសំណង និងជំនួយ​បច្ចេកទេស សម្រាប់វិស័យ​កសិកម្ម និងការគ្រប់គ្រង​ធនធានធម្មជាតិ កែលម្អលក្ខខណ្ឌ​ជីវភាព​រស់នៅក្នុង​តំបន់ទីក្រុង និងតំបន់​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលកកើត​ឡើងវិញ និង ការអភិវឌ្ឍ​វិស័យ​អប់រំ និងជំនាញ។

លោកស្រី សន្យា ដួរ៉ានី ចាម៉ាល់ នាយិកាធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំប្រទេស​កម្ពុជា បានមានប្រសាសន៍​ឱ្យដឹងថា យុទ្ធសាស្ត្រភាព​ជាដៃគូប្រចាំ​ប្រទេស​ថ្មីរបស់ ADB ​នឹងគាំទ្រ​ដល់គោលដៅ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការបង្កើត​ភាពប្រកួត​ប្រជែង និង ពិពិធកម្មប្រភព ដែល​ជំរុញ​ឱ្យមានកំណើន​សេដ្ឋកិច្ច ការជំរុញ​ឱ្យមានការអភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន ការកសាងឱ្យ​មានភាពធន់​ទៅនឹង​ការប្រែ​ប្រួល​អាកាសធាតុ និងការពន្លឿន​កំណែទម្រង់​អភិបាលកិច្ច។

យុទ្ធសាស្ត្រភាពជាដៃគូ​ប្រចាំប្រទេសនេះ នឹងជួយបង្កើត​ឱ្យ មានកាលានុវត្តភាព​ការងារ​កាន់តែប្រសើរ សម្រាប់​ពលរដ្ឋកម្ពុជា តាមរយៈការវិនិយោគ​ទៅលើការ​អប់រំ ជំនាញ និង ការរៀនសូត្រ​ពេញមួយ​ជីវិតរបស់ពួកគេ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់​បច្ចុប្បន្ន ​ADB ​បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ ដល់ ប្រទេសកម្ពុជា សម្រាប់​ហិរញ្ញប្បទាន​គម្រោងអភិវឌ្ឍន៍​នានា មានទឹក​ប្រាក់សរុប​ចំនួនប្រមាណ ៣,២ ពាន់លាន​ដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួន​ប្រមាណ ២,៧ ពាន់លាន​ដុល្លារអាមេរិក និងហិរញ្ញប្បទាន​ឥតសំណង​ចំនួនប្រមាណ ៥០០លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក គ្រោងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មអាហារសមុទ្រថៃតម្លៃ ជាង ១ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គ្រោងនឹងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្មអាហារសមុទ្រថៃ ដែលមានទំហំពាណិជ្ជក…

វៀតណាម ប្រកាសដំឡើងពន្ធលើ ផលិតផលដែកនាំចូលពីប្រទេសចំនួន៥

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសថា នឹងចាប់ផ្តើមដំឡើងពន្ធលើការនាំចូលដែក ពីប្រទេសចំនួន ៥ សម្រាប់រយៈពេល ៥ឆ្នាំ ដោយសារតែ រកឃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ