ធនាគារADBព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារ ADB ៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងធ្លាក់ចុះដល់ ២.៣% ក្នុងឆ្នាំ ២០២០


ថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះមកដល់ ២.៣% ក្នុងឆ្នាំ ២០២០ ដោយសារតែការរីករាលនៃមេរោគកូវីដ ១៩ នៅជុំវិញសកលលោក ធ្វើឲ្យមានការថមថយសេដ្ឋកិច្ចនៃប្រទេសធំៗ និងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងកើនឡើងវិញដល់ ៥.៧% នៅក្នុងឆ្នាំ ២០២១ ក្នុងករណីដែល វិបត្តិមេរោគកូវីដ១៩ ត្រូវបានបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច វិលមករកភាពប្រក្រតីវិញ។
ទិដ្ឋភាពរាជធានីភ្នំពេញ ពេលព្រលប់

នៅ​ក្នុង​របាយការណ៍​សេដ្ឋកិច្ច​ពិសេស របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​ថា ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ ២០២០ បាន​គូស​ព្យាករណ៍​ថា ក្នុង​ឆ្នាំ ២០២០​នេះ ផ្នែក​សេវាកម្ម​របស់​ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចុះ ១.៧% ដោយសារ​តែ វិស័យ​ទេសចរណ៍ រង​ផល​ប៉ះពាល់​ជា​ខ្លាំង ដែល​ត្រូវ​បាត់បង់​ភ្ញៀវ​ទេសចរណ៍​អស់​ជា​ច្រើន ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខណៈ​វិស័យ​អចលនទ្រព្យ ក៏​មានការ​ថមថយ​សកម្មភាព​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត វិស័យ​ឧស្សាហកម្ម​កម្ពុជា អាច​នឹង​ធ្លាក់​ចុះ​ដល់ ៦.៥% ដោយសារ​តែ ផលិតកម្ម​សម្លៀក​បំពាក់​នាំ​ចេញ គឺ​មាន​កម្រិត​ទាប រីឯ​វិស័យ​សំណង់ ក៏​បន្ថយល្បឿន​។ដោយឡែក​សម្រាប់​វិស័យ​កសិកម្ម នឹង​មាន​កំណើន​ទាប​ត្រឹម ០.៥% ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ រដូវប្រាំង នឹង​អូស​បន្លាយ​យូរ ជះ​ឥទ្ធិពល​អវិជ្ជមាន​ការ​ដាំ​ដុះ​នានា​។

លោកស្រី សុ​ន នី​យ៉ា ដួ រ៉ា​នី ចា​ម៉ា​ល់ នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា គួរ​ផ្តោត​ជា​សំខាន់​លើ​ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩ បើ​ពុំ​ដូច្នោះ​ទេ វិស័យ​ទេសចរណ៍ និង​សេវាកម្ម នឹង​ជួប​ប្រទះ​ការ​លំបាក ក្នុង​ការ​ស្រោចស្រង់​ឡើង​វិញ​។លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា អាច​នឹង​ពិចារណា​ប្រើប្រាស់​ថវិកា​ពី ក្នុង​កញ្ចប់​របស់ ADB ដែល​មាន​សរុប​ប្រមាណ ៦​ពាន់ ៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ឆ្លើយ​តប​នឹង កូ​វី​ដ​១៩ ពោល​គឺ សម្រាប់​តម្រូវការ​បន្ទាន់​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ជា​សមាជិក ដើម្បី​ដោះស្រាយ​ផ្នែក​សេដ្ឋកិច្ច និង​កិច្ច​គាំពារ​សង្គម​។

គួរ​ជម្រាប​ដែរ​ថា ធនាគារ ADB បាន​គូសបញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដែល​បាន​ព្យាករណ៍​ខាងលើ​នេះ អាច​បន្ត​ធា្ល​ក់​ចុះ​ទៀត ដោយសារ​តែ​ហានិភ័យ​ធំ​ៗ ដូច​ជា តម្រូវការ​នាំ​ចេញ មានការ​ធ្លាក់​ចុះ​រហ័ស​ជាង​ការ​រំពឹង​ទុក ក្រោម​ការ​រឹត​បន្តឹង​នៃ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម និង​ការ​រំខាន​នានា ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩, ការ​កើនឡើង​នៃ​ការ​ផ្តល់​ឥណទាន​ធនាគារ ដែល​ទាក់ទង​ទៅ​នឹង វិស័យ​អចលនទ្រព្យ អាច​បង្ក​ជា​ហានិភ័យ​ចំពោះ​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ និង​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​, ហើយ​ចុង​ក្រោយ​គឺ ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ក្នុងស្រុក និង​ការ​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ អាច​នឹង​បន្ថែម​សម្ពាធ​ទៅ​លើ តម្លៃ​ទំនិញ​សម្រាប់​អ្នក​ប្រើប្រាស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលដាក់ឲ្យដំណើរការគម្រោងមូលនិធិកម្ចីការប្រាក់ទាបទំហំ ១០០លានដុល្លារ សម្រាប់ SME

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានដាក់ចេញឲ្យដំណើរការនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសខ្នាតតូច និងម…

GDP របស់ប្រទេសថៃ នឹងធ្លាក់ចុះ ៥.៣% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
កំណើនសេដ្ឋកិច្ចថៃ រំពឹងនឹងកើនឡើង ២.៨% ក្នុងឆ្នាំ២០២០ ត្រូវបានធនាគារកណ្តាលថៃ ព្យាករណ៍ជាថ្មីម្តងទៀតថា នឹងធ្លាក់ចុះទៅវិញ ប្រមាណ ៥.៣ ក្រោយពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ