ថៃខាតបង់ប្រាក់ជាច្រើនព្រោះវីរុសCovid 19

ធនាគារ ADB: ថៃ អាចនឹងខាតបង់ ៥,៦ពាន់លានដុល្លារ ដោយសារវីរុសកូរ៉ូណា


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសថៃ ថាអាចនឹងធ្លាក់ចុះប្រមាណ ១.១១% ក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យ ថៃ ខាតបង់ប្រមាណ ៥,៦ពាន់លានដុល្លារអាមេរិក ដោយសារតែការរីករាលនៃមេរោគកូវីឌ ១៩ នៅជុំវិញសកលលោក និងឆ្លងចូលដល់ ប្រទេសថៃដែរនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ Bangkok Post។
ធនាគារ ADB: ថៃ អាចនឹងខាតបង់ ៥,៦ពាន់លានដុល្លារ ដោយសារវីរុសកូរ៉ូណា(រូបភាព​៖ https://coconuts.co)
ដោយ

នៅ​ក្នុង​របាយការណ៍​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​គូសបញ្ជាក់​ថា បណ្តា​ប្រទេស ក្នុង​តំបន់​ទាំងអស់ សុទ្ធតែ​ជួប​ប្រទះ​នឹង បញ្ហា​ជា​ច្រើន​បង្ក​ឡើង​ដោយ​មេរោគ​កូ​វី​ដ​១៩ ដូច​ជា ការ​ធ្លាក់​ចុះ​នូវ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ការ​បាត់បង់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ចុះ​ទន់ខ្សោយ ហើយ​បណ្តាញ​ផ្គត់ផ្គង់ និង​ផលិតកម្ម​ជា​ច្រើន​ត្រូវ​បាន​កាត់​ផ្តាច់ ជា​ពិសេស​គឺ​ត្រូវ​ចំណាយ​លើ ថ្លៃ​ព្យាបាល​សុខភាព​ជា​ពិសេស​។

យ៉ាងណា​ក៏​ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្ហាញ​ពី សេណា​រី​យ៉ូ មួយ​ចំនួន​ថា ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល អាច​នឹង​មាន​ចន្លោះ​ពី ៧៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ដល់ ៣៤៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ទំហំ​នៃ​ការ​ប៉ះពាល់ អាស្រ័យ​ទៅ​លើ កត្តា​រីក​រាលដាល​នៃ​មេរោគ​នេះ ថា​វា​ផ្ទុះ​ឡើង​ឆាប់រហ័ស​ប៉ុនណា និង​ដោះស្រាយ​បាន​លឿន​ប៉ុនណា តែ​ផល​ប៉ះពាល់​ជា​មធ្យម គឺ​ប្រមាណ ១៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​

ផល​ប៉ះពាល់ ២ ភាគ ៣ ទៅ​ហើយ ត្រូវ​ធ្លាក់​ទៅ​លើ​ប្រទេស​ចិន តែ​យ៉ាងណា បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ទទួល​រង​ផង​ដែរ ដោយ​ត្រូវ​បាត់បង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ក្នុង​រយៈពេល​ខ្លី ហើយ​សម្រាប់​រយៈពេល​វែង វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់ ការ​សម្រេចចិត្ត​របស់​អ្នក​វិនិយោគិន​សក្តានុពល​។

គួរ​រម្លឹក​បន្តិច​ថា បញ្ហា​មេរោគ កូ​វី​ដ​១៩ កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់ ប្រទេស​ថៃ ស្ទើរតែ​គ្រប់​វិស័យ ជា​ពិសេស​គឺ វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​តាម​ការ​ព្យាករណ៍​ពី សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បង្ហាញ​ថា ថៃ អាច​នឹង​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​មេរោគ​កូ​រ៉ូ​ណា គួប​ផ្សំ​នឹង​បញ្ហា​គ្រោះ​ធម្មជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុនវិនិយោគក្នុងវិស័យសំណង់ និង អចលនទ្រព្យមានតម្លៃសរុបជាង ១១ពាន់លានដុល្លារ

ព័ត៌មាន
មួយឆ្នាំពេញ២០១៩ កន្លងទៅនេះ តម្លៃទុនវិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់ មានតម្លៃសរុបប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង…

អាមេរិក លើកលែងពន្ធនាំចូលលើឧបករណ៍ការពារមេរោគកូវីដ១៩ ផលិតដោយប្រទេសចិន

ព័ត៌មាន
មន្ត្រីពាណិជ្ជកម្មអាមេរិក បានធ្វើការលើកលែងពន្ធចំពោះ ឧបករណ៍ប្រើប្រាស់ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ ដូចជា ម៉ាស់មុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ