ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

ADB រក្សាព្យាករណ៍របស់ខ្លួននៅដដែលថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះ -៤%


ធនាគារអភិវន៍ឌ្ឍ អាស៊ីហៅកាត់ថា ADB នៅខែធ្នូចុងឆ្នាំ២០២០នេះ បានចេញរបាយការណ៍បំពេញបន្ថែមប្រចាំខែធ្នូរបស់ខ្លួន ដោយបានរក្សាការព្យាករនៅដដែល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះថា នឹងធ្លាក់ចុះ-៤% ដែលអត្រានេះ គឺមានដូចគ្នាទៅនឹងការព្យាករកាលពីខែកញ្ញាដែរ។ ប៉ុន្ដែ សម្រាប់ឆ្នាំ២០២១ វិញ ADB បានទម្លាក់ការព្យាករចុះបន្ដិចវិញ ដោយការព្យាករថ្មីចុងក្រោយនេះ ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំក្រោយនេះ នឹងស្ទុះកើនឡើង៥,៤% ខណៈដែលការព្យាករកាលពីខែកញ្ញាថា នឹងស្ទុះកើនដល់ ៥,៩%។
ADB រក្សាព្យាករណ៍របស់ខ្លួននៅដដែលថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះនឹងធ្លាក់ចុះ -៤% (រូបភាព៖ ADB)
ដោយ

លោក David Freedman សេដ្ឋវិទូ​ប្រចាំ​ប្រទេស​របស់​ធនាគារ ADB បាន​លើឡើងថា នៅក្នុង​ខែធ្នូនេះថា សេដ្ឋកិច្ច​កម្ពុជា​នឹងធ្លាក់ចុះ​ក្នុង​រង្វង់ -៤% នៅក្នុង​ឆ្នាំ២០២០នេះ ហើយ​កំណើន​នឹងស្ទុះងើប​ឡើងវិញ​នៅឆ្នាំ២០២១ ក្នុង​អត្រា​ ៥,៤%។

សេដ្ឋវិទូ​ប្រចាំ​ប្រទេស​របស់​ធនាគារ ADB រូបនេះ បាន​បន្ថែមទៀតថា កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​សមត្ថភាព​នាំចេញ​របស់ខ្លួន ដែលនេះ ជាគន្លឹះ​នៃ​កំណើន​នាពេល​អនាគត​ ពីព្រោះ​កំណើន​របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ការបើកចំហ​ពាណិជ្ជកម្ម។

ជុំវិញទៅនឹង​ការព្យាករ​សេដ្ឋកិច្ច​របស់​កម្ពុជានេះដែរ បើតាម​លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ច​ឯករាជ្យ និងជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ ធ្លាប់បាន​លើកឡើង​នាពេល​ថ្មីៗនេះដែរថា សម្រាប់​ឆ្នាំ២០២១ សេដ្ឋកិច្ច​របស់​កម្ពុជា​​ទំនងជា​​មិនអាច​ងើបឡើង​បានល្អ​គួរឲ្យ​កត់​សម្គាល់នោះទេ ដោយសារតែ​វិស័យទេសចរណ៍​ត្រូវបាន​រំពឹងថា នឹងមិនអាច​វិលមករក​ភាពល្អប្រសើរ​វិញ​នោះឡើយ ដ្បិតថា នៅរដូវរងារនេះ នៅតំបន់អឺរ៉ុប និងអាមេរិក នៅតែបន្ដ​មាន​ករណីឆ្លង​កូវីដ-១៩ ហើយបើទោះ​បីជា មាន​ព័ត៌មាន​ពីការ​រកឃើញ​វ៉ាក់សាំង​ក៏ដោយ ក៏មនុស្ស​ភាគច្រើន​មិនទាន់​អាច​មាន​លទ្ធភាព​ទទួលបាន​វ៉ាក់សាំងនោះ​នៅឡើយទេ ហើយ​ពួកគេ​អាច​នៅតែមាន​ភាពភ័យខ្លាច​ក្នុងការ​ចេញធ្វើដំណើរ​កម្សាន្ដ ខណៈការរឹតត្បិត​ការធ្វើដំណើរ​ឆ្លង​ប្រទេសនីមួយ​ៗ​ក៏អាច​នឹង​នៅតែបន្ដមានផងដែរ។

បើយោងតាម​ខ្លឹមសារ​សង្ខេប​ ស្ដីពី​សេចក្ដីព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងដែរថា នៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រោង​ថវិកា​ប្រមាណជិត ៧០០ លាន​ដុល្លារអាមេរិក សម្រាប់​បន្ដ​ត្រៀម​អន្តរាគមន៍​ទប់ទល់​នឹង​ផល​ប៉ះពាល់​ពីជំងឺ​កូវីដ-១៩ សម្រាប់​ការសង្គ្រោះ​ដល់​ជន​ក្រីក្រងាយរងគ្រោះ កម្មករនិយោជិត​ដែលត្រូវបាន​ព្យួរការងារ ដ៏ដូចជា​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច​និងមធ្យមផងដែរ។ 

អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ចំនួនថវិកា​សម្រាប់​អន្តរាគមន៍​ផលប៉ះពាល់​ពីកូវីដ-១៩ ជិត ៧០០ លានដុល្លារនេះ អាច​និយាយបាន​ថា ជាចំនួន​ច្រើនគួរ​សមហើយ បើធៀប​នឹងចំនួន​ថវិកាជាតិ ដែលប្រមូលបាន ​ដោយសារតែ​ចំណូលពន្ធ​នៅឆ្នាំ​ក្រោយនេះ ទំនង​ជាមិនអាច​រកបាន​ច្រើន​ដូចមុនៗ​នោះទេ ដោយសារតែ​អាជីវកម្ម​ជាច្រើន​បាននិងកំពុង​បន្ត​រង​ផលប៉ះពាល់​ដោយសារតែកូវីដ-១៩។

បើយើង​ក្រឡេង​ទៅមើល​ការព្យាករ​សេដ្ឋកិច្ច​នៅក្នុងបណ្ដាប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ានវិញ ឃើញថា នៅឆ្នាំ២០២០នេះ ប្រទេស​អាស៊ាន​ដែលមាន​សេដ្ឋកិច្ច​ដាំក្បាល​ចុះខ្លាំងជាងបំផុត គឺប្រទេស​ហ្វីលីពីន ដែលត្រូវបាន​ ADB ព្យាករថា នឹងមានសេដ្ឋកិច្ច​ធ្លាក់ចុះ -៨,៥% បន្ទាប់មក​គឺប្រទេសថៃ មាន -៧,៨% សិង្ហបុរី -៦,២% ​និងម៉ាឡេស៊ី​មាន​ -៦%.។ ដោយឡែក ប្រទេស​វៀតណាម​ឯណោះ វិញ ត្រូវបាន​ព្យាករ​នឹង​មានកំណើនសេដ្ឋកិច្ច​ ២,៣% នៅឆ្នាំ២០២០នេះ ហើយនឹង​ហក់កើនដល់ ៦,១% នៅឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំង កូវីដ-១៩ជូនប្រជាពលរដ្ឋ។

ព័ត៌មាន
ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុម…

ក្រុមហ៊ុនចិន Sinovac Biotech នឹងបង្កើនការផលិតវ៉ាក់សាំងកូវីដ-១៩ ទ្វេដង ក្រោយពីទទួលបានការវិនិយោគបន្ថែមជាង៥០០លានដុល្លារ

ព័ត៌មាន
ដោយរំពឹងទទួលបានការអនុម័តដោយអាជ្ញាធរចិន​នៅពីក្រោយ ចំពោះការធ្វើតេស្ដប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩របស់ខ្លួន​នៅដំណាក់កាលចុងក្រោយ ថ្មីៗនេះក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ